ស្វែងរកពួកយើង:

BYD Yangwang U9 Supercar នាំចេញបានចំនួន 100 គ្រឿង ក្នុងរយះពេល 5 ខែ

ដោយ

Koun Jab Luffy

22 មករា 2025 07:39 ព្រឹក

អាន 3 នាទី

Article image
BYD-Yangwang បានប្រកាសចេញរថយន្ត Supercar ម៉ូដែល Yangwang U9 មានការនាំចេញបានចំនួន 100 គ្រឿងក្នុងរយះពេល 5 ខែ បន្ទាប់ពីការប្រកាសចេញលក់។ រថយន្ត Supercar របស់ BYD មួយនេះ មានតម្លៃចាប់ពីខ្ទង់ $229,700។
Yangwang U9 បំពាក់នូវប្រព័ន្ធម៉ូទ័រអគ្គិសនីចំនួន 4 ដែលមានកំលាំងសរុប 960kW ឬស្មើរនឹង 1,278 សេះ និងមានសមត្ថភាពអាចបើកបរបានចម្ងាយផ្លូវ 450km នៅពេលសាកភ្លើងអាគុយពេញម្តង។ លក្ខណៈពិសេសដែលទទួលបានចាប់អារម្មណ៍បំផុតសម្រាប់ Yangwang U8 គឺការបំពាក់នៅប្រព័ន្ធ Disus X suspension និង hydraulic system ដែលប្រព័ន្ធទាំងពីរនេះអនុញ្ញាតិឲ្យ U8 អាចរាំ និងលោតផ្លោះបាន។ Yangwang U8 គឺជារថយន្ត Super Sport Car ដែលត្រូវបានក្រុមហ៊ុនធ្វើការប្រកាសចេញកាលពីខែកុម្ភៈ ឆ្នាំ 2024 ហើយរថយន្តនេះត្រូវបានក្រុមហ៊ុនធ្វើការនាំចេញដំបូងក្នុងខែកញ្ញា នៅក្នុងទីផ្សារប្រទេសចិន។
Article image
យោងតាមទិន្នន័យរបស់ស្ថាប័ន China EV DataTracker បានឲ្យដឹងថា Yangwang U9 មានការនាំចេញបានចំនួន 16 គ្រឿងក្នុងខែកញ្ញា, ចំនួន 17 គ្រឿងក្នុងខែតុលា, ចំនួន 24 គ្រឿងក្នុងខែវិច្ឆិកា និង 24 គ្រឿងក្នុងខែធ្នូ ដែលចំនួននៃការនាំចេញរបស់ U9 គឺមានចំនួនសរុប 81 គ្រឿងនៅមុនដំណាច់ឆ្នាំ 2024។
ដោយឡែកនៅថ្ងៃទី 21 ខែមករា ឆ្នាំ 2025 នេះ Yangwang បានប្រកាសថា ការនាំចេញរបស់ U9 Super Sport Car គឺមានចំនួន 100 គ្រឿង ដែលមានន័យថា នៅក្នុងខែមករា ឆ្នាំនេះ ការនាំចេញរបស់ Yangwang U9 គឺមានចំនួន 19 គ្រឿង។ ហើយបើតាមការបញ្ជាក់ពីក្រុមហ៊ុនផ្ទាល់បានឲ្យដឹងថា U9 គឺជារថយន្ត Supercar ដំបូងក្នុងប្រទេសចិនដែលមានសន្ទុះនៃការលក់កើនឡើងលឿនដូចនេះ។
Article image
សម្រាប់រថយន្ត Sport car ម៉ូដែល Hyptec SSR របស់ក្រុមហ៊ុន GAC គឺលក់បានចំនួនប្រមាណ 19 គ្រឿងប៉ុណ្ណោះក្នុងឆ្នាំ 2024 ហើយសម្រាប់តម្លៃវិញ គឺខ្ទង់ $175,800 ដែលធូរថ្លៃជាង Yangwang U9 ប្រមាណជាង $50,000។ Yangwang U9 ជារថយន្ត Super Sport Car ទ្វារពី ដែលមានបណ្តោយ 4,966mm/ទទឹង 2,029mm/ កំពស់ 1,295mm និងទំនង់សរុប 2,475kg។ រថយន្តនេះបំពាក់ប្រព័ន្ធម៉ូទ័រអគ្គិសនីចំនួន 4 ដែលផ្តល់នូវកំលាំងសរុបដល់ 960kW ឬស្មើរនឹង 1,287 សេះ និងកំលាំងរមូល 1,680Nm ដែលអាចជាន់ស្ទុះល្បឿនពី 0 ទៅ 100km/h ចាយពេលខ្ទង់ 2.36 វិនាទី ហើយអាចជាន់ល្បឿនលឿនបំផុតដល់ 391.94km/h។
Article image
Yangwang U9 បំពាក់កញ្ចប់ថ្មប្រភេទ LFP Battery ទំហំ 80kWh ភ្ជាប់នឹងតួររថយន្តតែម្តង ដែលសាកភ្លើងពេញម្តងអាចបើកបានចម្ងាយ 465km តាមស្តង់ដារ CLTC។ សម្រាប់បច្ចេកវិទ្យាសាកភ្លើងវិញ U9 គាំទ្រកំលាំងសាកកម្រិត 800V architecture ដែលសាកពី 30% ទៅ 80% ចាយពេលប្រមាណ 10 នាទីប៉ុណ្ណោះ។ ជាពិសេស Yangwang U9 គាំទ្រនូវមុខងារសាកភ្លើង dual charging ដែលអាចដោតសាកភ្លើងពីប្រភពផ្គត់ផ្គង់ភ្លើងពីរក្នុងពេលដំណាលគ្នាថែមទៀងផង៕
BYD Yangwang U9 Supercar នាំចេញបានចំនួន 100 គ្រឿង ក្នុងរយះពេល 5 ខែ