ស្វែងរកពួកយើង:

BYD Yangwang U9 បើកបរដោយខ្លួនឯងដោយប្រើបច្ចេកវិទ្យា God’s Eye ADAS (មានវីដេអូ)

ដោយ

Koun Jab Luffy

12 កុម្ភៈ 2025 02:19 រសៀល

អាន 3 នាទី

Article image
BYD Yangwang U9 គឺជារថយន្ត Supercar EV ដែលទទួលបានការចាប់អារម្មខ្លាំងចាប់តាំងពីការបង្ហាញវត្តមាន ដោយសារតែរថយន្តនេះ មានការរចនារូបរាងដ៏ទាក់ទាញ ជាមួយនឹងការបំពាក់នូវបច្ចេកវិទ្យាប្រើប្រាស់ទំនើប និងសមត្ថភាពកំលាំងដ៏អស្ចារ្យរបស់វា។
ដោយឡែកក្នុងពេលថ្មីនេះ BYD បានធ្វើការបញ្ចេញវីដេអូបង្ហាញពីការធ្វើតេស្តជាមួយប្រព័ន្ធបើកបរស្វ័យប្រវត្តិនៅលើ Yangwang U9 នៅកន្លែងធ្វើតេស្តរថយន្ត Hunan Zhuzhou International Circuit។ Yangwang U9 ត្រូវបានគេដឹងថាជារថយន្តដំបូងគេរបស់ BYD ដែលទទួលបានការបំពាក់នូវប្រព័ន្ធបើកបរស្វ័យប្រវត្តិ Autonomous ថ្មីហៅថា God’s Eye ADAS ឬ God’s Eye A driver assistance software។
ក្នុងវីដេអូបានបង្ហាញថា BYD Yangwang U9 ត្រូវបានធ្វើតេស្តនៅក្នុងតំបន់ Hunan Zhuzhou International Circuit នាពេលថ្ងៃ ហើយក៏បន្តក្នុងការធ្វើតេស្តនៅពេលយប់ទើបត្រូវបានបញ្ជប់។ ហើយការធ្វើតេស្តទាំងពីរលើកនេះ គឺបង្ហាញថាមិនមានអ្នកបើកកាន់ដៃចង្កូតរបស់ U9 នោះទេ ដែលនេះបានបង្ហាញពីសមត្ថភាពដ៏ឆ្លាតវៃអស្ចារ្យនៃប្រព័ន្ធបច្ចេកវិទ្យា Autonomous God’s Eye ADAS របស់ BYD។
BYD បានប្រកាសចេញប្រព័ន្ធបើកបររថយន្តស្វ័យប្រវត្តិ God’s Eye ADAS របស់ខ្លួន ដើម្បីធ្វើការប្រគូតប្រជែងជាមួយនឹងប្រព័ន្ធបច្ចេកវិទ្យា Tesla Autopilot កាលពីថ្ងៃទី 10 ខែកុម្ភៈថ្មីៗនេះ។ បច្ចេកវិទ្យាជំនួយការបើកបរថ្មី driver-assisting system នេះ អាចត្រូវបានគេហៅថាជា Smart Driving ជាជាង advanced driver-assistance system (ADAS)។
Article image
សម្រាប់ប្រព័ន្ធ God’s Eye ADAS គឺមានជម្រើសចំនួនបីផ្សេងគ្នារួមមាន God’s Eye A ឬ DiPilot 600, God’s Eye B ឬ DiPilot 300 និង God’s Eye C ឬ DiPilot 100។   តាមការបញ្ជាក់ពី BYD សម្រាប់ប្រព័ន្ធ God’s Eye ADAS គឺមានភ្ជាប់មកជាមួយនូវបច្ចេកវិទ្យាកាន់តែសំបូរបែបនេះ ហើយប្រព័ន្ធថ្មីនេះនឹងមាន ប្រើប្រាស់នៅលើរថយន្ត BYD ជាច្រើនរហូតដល់ទៅ 21 ម៉ូដែល រួមមានទាំងម៉ូដែល BYD Seagull ដែលជាប្រភេទរថយន្ត hatchback ដែលមានតម្លៃខ្ទង់ $9,550 ផងដែរ។ God’s Eye ADAS ត្រូវបានគាំទ្រដំណើរការដោយសិនស័រ LiDAR ចំនួន 3 គ្រាប់។
Yangwang U9 គឺជារថយន្ត Supercar EV ទា្វរពីរដែលផលិតឡើងដោយប្រើប្រព័ន្ធគ្រោងឆ្អឹង e4-Platform និងគាំទ្រជាមួយបច្ចេកវិទ្យា DiSus-X Intelligent Body Control System។ រថយន្តនេះដំណើរការដោយប្រព័ន្ធម៉ូទ័រអគ្គិសនីចំនួន 4 ជាប្រភេទ Independent electric motor ដែលអាចផលិតកំលាំងសរុបបានដល់ 1,300 សេះ និងកំលាំងរមូល 1,680Nm ដែលអាចជាន់សន្ទុះល្បឿនពី 0 ទៅ 100km/h ប្រើពេលប្រមាណ 2.36 វិនាទី និងពី 0-400km/h ចាយពេលប្រមាណ 9.78 វិនាទីហើយអាចជាន់ល្បឿនកប់ Top Speed បានដល់ 309.19 km/h។
Article image
លក្ខណៈពិសេសដ៏គួរឲ្យចាប់អារម្មរបស់ Yangwang U9 គឺអាចបើកបរដោយប្រើកង់តែបីបាន អាចរាំបាន និងអាចបើកហោះរំលងឧបសគ្គបានជាដើម។ BYD Yangwang U9 មានតម្លៃខ្ទង់ 1,680,000 យ៉ាន់ ឬប្រហែល 229,824 ដុល្លារអាមេរិកនៅទីផ្សារប្រទេសចិន៕
BYD Yangwang U9 បើកបរដោយខ្លួនឯងដោយប្រើបច្ចេកវិទ្យា God’s Eye ADAS (មានវីដេអូ)