ស្វែងរកពួកយើង:

BYD Zhou ដែលជារថយន្តប្រភេទ MPV ស៊េរីថ្មីត្រូវបានគេប្រមាញ់រូបភាពបានកំពុងបើកបរនៅលើដងវីថី

ដោយ

Koun Jab Luffy

24 ឧសភា 2024 01:09 រសៀល

អាន 2 នាទី

Article image
រូបភាពថ្មីមួយនៃរថយន្ត BYD MPV ស៊េរីថ្មីត្រូវបានគេប្រមាញ់បាននៅលើដងវិថី ដែលរថយន្តស៊េរីថ្មីនេះត្រូវបានគេជឿជាក់ថា គឺស្ថិតនៅក្នុងគ្រួសារ BYD Dynasty Series។ បើតាមប្រភពទម្លាយព័ត៌មាននាពេលកន្លងមកបានឲ្យដឹងថា រថយន្ត MPV ថ្មីរបស់ BYD នេះ គឺមានឈ្មោះថា Tang  Max ប៉ុន្តែ ក្នុងពេលនេះប្រភពថ្មីបានទម្លាយវាអាចត្រូវបានគេហៅថា Zhou។
រូបភាពប្រមាញ់បានថ្មីនៃរថយន្ត BYD MPV ថ្មីនេះត្រូវបានបង្ហោះដោយប្លុកទម្លាយព័ត៌មានមួយរបស់ប្រទេសចិន។ បើតាមរូបភាព គេអាចប៉ាន់ប្រមាណថា រថយន្ត BYD Tang Max ឬ Zhou MPV អាចមានប្រវែងបណ្តោយខ្លួនជាង 5 ម៉ែត្រជាមួយគម្លាតរវាងកង់មុខទៅកង់ក្រោយជាង 3 ម៉ែត្រ ហើយអាចនឹងមានកៅអីចំនួន 7។ បើតាមការបញ្ជាក់ដោយបណ្តាញ Autohome រថយន្ត MPV ថ្មីរបស់ BYD នេះ អាចនឹងផលិតដោយប្រើប្រព័ន្ធគ្រោងឆ្អឹងរបស់ម៉ូដែល Denza D9 ដែលជាម៉ាកយីហោរថយន្តប្រណិតមួយផ្សេងទៀតរបស់ BYD។
រថយន្ត MPV ថ្មីរបស់ BYD អាចនឹងមានតម្លៃធូរថ្លៃជាងម៉ូដែលម៉ាកផ្សេងទៀតរបស់ក្រុមហ៊ុន ដែលតាម Autohome រថយន្តស៊េរីថ្មីនេះ អាចនឹងមានតម្លៃចន្លោះខ្ទង់ $30,400 ទៅ $34,500 នៅទីផ្សារប្រទេសចិន។ ខណៈម៉ូដែល Denza D9 បច្ចុប្បន្ន មានតម្លៃចាប់ពីខ្ទង់ $44,850។ BYD Zhou MPV ឬ Tang Max MPV អាចនឹងមានតែជម្រើស Plug-in-Hybrid (PHEV) ប៉ុណ្ណោះ ហើយវាអាចនឹងដំណើរការដោយប្រព័ន្ធ DM-I plugin hybrid system របស់ BYD ផ្ទាល់។ ហើយអាចនឹងប្រើប្រព័ន្ធថ្មីជំនាន់ទី 5 ដែលក្រុមហ៊ុនបានប្រើនៅលើម៉ូដែល Qin L ដែលបានប្រកាសចេញក្នុងពេលថ្មីៗនេះ។
Article image
ដូចនេះមានន័យថា BYD Zhou MPV នឹងមានបំពាក់នូវប្រព័ន្ធម៉ាស៊ីន Hybrid ចំនុះ 1.5-liter petrol engine និងដំណើរការដោយប្រព័ន្ធម៉ូទ័រអគ្គិសនីចំនួនមួយ។ ហើយរថយន្តថ្មីនេះក៏នឹងប្រើកញ្ចប់អាគុយប្រភេទ Blade battery របស់ BYD និងដំណើរការដោយប្រព័ន្ធប្រអប់លេខ E-CVT transmission។ BYD Zhou ឬ Tang Max MPV ទំនងជាងនឹងដាក់លក់នៅមុនដំណាច់ឆ្នាំ 2024 នេះ៕