ស្វែងរកពួកយើង:

Loading Ad...

BYD ចេញម៉ូដែលថ្មី Song Ultra ប្រើប្រាស់ DM-i ជំនាន់ទី 5 និងមានសមត្ថភាពអាចបើកបរអគ្គិសនីសុទ្ធបាន 310km

ដោយ

ជុំ ប៉េងលីន

27 ឧសភា 2026 02:01 រសៀល

អាន 2 នាទី


នៅថ្ងៃនេះ BYD បានប្រកាសថា Song Ultra DM-i ស៊េរីថ្មី នឹងមានការដាក់សម្ពោធនៅលើទីផ្សារប្រទេសចិននាថ្ងៃទី 28 ខែឧសភានេះហើយដែលនេះ គឺជាឡាន SUV ប្រភេទ (PHEV) ថ្មីនៃម៉ូដែល Song Ultra ដែលមានការប្រើប្រាស់នូវបច្ចេកវិទ្យា DM hybrid technology ជំនាន់ទី 5 របស់ BYD នេះបើតាមការបញ្ជាក់ពី IThome។ សម្រាប់វត្តមាននៅពេលនេះ BYD Song Ultra DM-i ថ្មី គឺមាន 2 ជម្រើស ដោយមួយមានអាគុយ 26.6 kWh និងទីពីរទំហំ 38kWh មានសមត្ថភាពអាចបើកអគ្គិសនីសុទ្ធបានចម្ងាយ 205km និង 310km តាមស្តង់ដារ CLTC។
Article image
BYD Song Ultra DM-i ថ្មីបើកបរអគ្គិសនីសុទ្ធបាន 310km ត្រៀមសម្ពោធចុងខែនេះហើយ នៅថ្ងៃនេះ BYD បានប្រកាសថា Song Ultra DM-i ស៊េរីថ្មី នឹងមានការដាក់សម្ពោធនៅលើទីផ្សារប្រទេសចិននាថ្ងៃទី 28 ខែឧសភានេះហើយដែលនេះ គឺជាឡាន SUV ប្រភេទ (PHEV) ថ្មីនៃម៉ូដែល Song Ultra ដែលមានការប្រើប្រាស់នូវបច្ចេកវិទ្យា DM hybrid technology ជំនាន់ទី 5 របស់ BYD នេះបើតាមការបញ្ជាក់ពី IThome។ សម្រាប់វត្តមាននៅពេលនេះ BYD Song Ultra DM-i ថ្មី គឺមាន 2 ជម្រើស ដោយមួយមានអាគុយ 26.6 kWh និងទីពីរទំហំ 38kWh មានសមត្ថភាពអាចបើកអគ្គិសនីសុទ្ធបានចម្ងាយ 205km និង 310km តាមស្តង់ដារ CLTC។
ជាមួយគ្នានេះនៅលើម៉ូដែលថ្មីនេះ ក៏ត្រូវបានគេជឿជាក់ថា នឹងមានការបំពាក់នូវជំនួយការបើកបរជំនាន់ថ្មី “God’s Eye” មកជាមួយផងដែរ ខណៈដែល BYD នៅមិនទាន់បញ្ជាក់ច្បាស់នៅឡើយ។ Song Ultra DM-i នេះ ត្រូវបានក្រុមហ៊ុនដាក់លក់តម្លៃចាប់ពី 151,900 យ៉ន់ (21,100 ដុល្លារ) ទៅ 179,900 យ៉ន់ (25,000 ដុល្លារ)។ BYD Song Ultra DM-i គឺមានការឌីស្សាញដូចគ្នាជាមួយនិងម៉ូដែលអគ្គិសនីសុទ្ធអញ្ចឹង ដោយតួរខ្លួនមានប្រវែង 4,850mm ទទឹង 1,910mm និងកំពស់ 1,670mm ខណៈដែលគម្លាតកង់មុខក្រោយគឺមានប្រវែង 2,840mm។ ទាក់ទងទៅនឹងការឌីស្សាញផ្នែកខាងក្នុង ក៏មិនខុសគ្នាដែរ ។ 

Article image
ក្រឡេកមកកម្លាំងវិញ នៅលើម៉ូដែល Song Ultra DM-i នេះ គឺមានការប្រើប្រាស់នូវបច្ចេកវិទ្យា DM hybrid technology ជំនាន់ទី 5 របស់ BYD គាំទ្រដោយម៉ាស៊ីនសាំង 1.5-litre ហើយនិងម៉ូទ័រអគ្គិសនី។ សម្រាប់ម៉ាស៊ីនឡាននេះ គឺមានកម្លាំងសរុប 74 kW ខណៈដែលម៉ូទ័រមានកម្លាំង 175 kW។ ក្រុមហ៊ុន BYD បញ្ជាក់ថា សម្រាប់ម៉ូដែលអាគុយទំហំ 26.6 kWh អាចបើកបរអគ្គិសនីសុទ្ធ 205km តាមស្តង់ដារ CLTC និងអាគុយទំហំ 38 kWh បើកបរបានចម្ងាយ 310km តាមស្តង់ដារ CLTC electric range។
Article image
BYD ចេញម៉ូដែលថ្មី Song Ultra ប្រើប្រាស់ DM-i ជំនាន់ទី 5 និងមានសមត្ថភាពអាចបើកបរអគ្គិសនីសុទ្ធបាន 310km