ស្វែងរកពួកយើង:

BYD ត្រៀមបញ្ចេញនូវឡាន SUV ស៊េរីថ្មីទៀតហើយ អាចជិះ Off-Road ក៏បានជិះជាលក្ខណៈគ្រួសារក៏បាន

ដោយ

Koun Jab Luffy

20 សីហា 2025 10:44 ព្រឹក

អាន 2 នាទី

Article image
នៅថ្ងៃនេះ Fang Cheng Bao ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ BYD បានចែករំលែករូបភាពថ្មីមួយរបស់ឡានថ្មីនៅលើបណ្តាញ Weibo ដោយម៉ូដែលនេះត្រូវបានគេស្គាល់ថា គឺជា Tai 7 hybrid SUV ដែលក្រុមហ៊ុននេត្រៀមនឹងដាក់សម្ពោធជាផ្លូវការនៅត្រីមាសទី 4 ខាងមុខនេះហើយ។
តាមរយៈនៃរូបភាពផ្នែកខាងក្នុងរបស់ Tai 7 នេះ គឺមានការឌីស្សាញថ្មីមានភាពខុសគ្នាពីម៉ូដែលមុន Bao 8 off-road SUV។ សម្រាប់ម៉ូដែលថ្មី Tai 7 នេះ គឺមានអេក្រង់ផ្តេកនៅចំកណ្តាល និងមានអេក្រង់ឌីជីថលមួយទៀតនៅក្រោយដៃចង្កូត។ បើតាមការបញ្ជាក់របស់ Fang Cheng Bao នៅលើ Weibo បានអោយដឹងថា ការឌីស្សាញខាងក្នុងរបស់ឡាននេះ គឺមាន 3 ពណ៌រូមមានប្រផេះ ទឹកបិក និងទឹកក្រូច។
Article image
សម្រាប់វត្តមានម៉ូដែលនេះ គឺអាចនឹងប្រើប្រាស់ជាឡាន off-road ក៏បានជាឡានគ្រួសារក៏បាន ដោយសារការឌីស្សាញឡានេះ គឺពិតជាប្រណិតជាងអ្វីដែលយើងបានឃើញកន្លងនេះបើតាមការបញ្ជាក់ពី Fang Cheng Bao។ Tai 7 គឺជាម៉ូដែលទី 2 របស់ម៉ាកយីហោ Tai series ដែលកន្លងមកមាន Tai 3 មួយរួចហើយ។ សម្រាប់ម៉ូដែលនេះ គឺជាឡាន hybrid SUV ដែលមានការឌីស្សាញជាពិសេសផងដែរ។
Article image
ប្រភពខាងលើនេះបន្តថា Tai 7 អាចនឹងមានការប្រកាសចេញជាផ្លូវការណ៌នៅត្រីមាសទី 4 ឆ្នាំ 2025 នេះបើតាមការបង្ហាញពី Fang Cheng Bao កាលពីថ្ងៃទី 18 ខែសីហាកន្លងទៅនេះ ហើយក្រុមហ៊ុនក៏បានផ្តើមសង្វាក់ផលិតកម្មទៅលើម៉ូដែល Tai 7 នេះដូចគ្នា។ សម្រាប់ម៉ូដែលនេះ ក៏ជាឡានដំបូងដែលមានការបំពាក់នូវថេប្លេតរបស់ BYD ដែលទើបតែប្រកាសចេញផងដែរ។ Tai 7 មានប្រវែង 4,999mm, ទទឹង 1,995mm, កំពស់ 1,865mm និងមានគម្លាតកង់មុខក្រោយ 2,920mm នេះបើតាមព័ត៌មានចេញផ្សាយ។
Article image
នៅលើឡាននេះក៏មានការបំពាក់នូវជំនួយការបើកបរឆ្លាតវៃ BYD God's Eye smart driving system និងគ្មានសិនស័រ LiDAR នោះទេ។ សម្រប់ AWD គឺមានអាគុយទំហំ 35.6-kWh រត់បានចម្ងាយ 180km តាមស្តង់ដារ CLTC ខណៈដែល Two-Wheel Drive  មានអាគុយទំហំ 26.6kWh បើកបរបាន 135km តាមស្តង់ដារ CLTC។ ចំពោះការសាកពេញ និងចាក់សាំងពេញម្តងអាចជិះបានចម្ងាយដល់ទៅ 1,300km។
BYD ត្រៀមបញ្ចេញនូវឡាន SUV ស៊េរីថ្មីទៀតហើយ អាចជិះ Off-Road ក៏បានជិះជាលក្ខណៈគ្រួសារក៏បាន