ស្វែងរកពួកយើង:

BYD នឹងដាក់លក់រថយន្តស៊េរីថ្មី Sealion 7 EV នៅលើទីផ្សារអាហ្វ្រិកខាងត្បូងនៅឆ្នាំនេះហើយ

ដោយ

Koun Jab Luffy

17 កុម្ភៈ 2025 08:28 ព្រឹក

អាន 3 នាទី

Article image
យោងតាមសេចក្តីរាយការណ៌ថ្មីនៅថ្ងៃនេះ បានបង្ហាញថា រថយន្ត BYD Sealion 7 នឹងមានការប្រកាសចេញនៅលើទីផ្សារអាហ្វ្រិកខាងត្បូងនៅឆ្នាំនេះ។ បើតាមការបញ្ជាក់នៅក្នុងព័ត៌មាននេះ អោយដឹងថា នៅលើទីផ្សារមួយនេះ BYDគឺមានដាក់លក់រថយន្តនេះចំនួន 3 ម៉ូដែលរួចមក ក្នុងនោះ រួមមានដូចជា BYD Dolphin, Atto 3 និង Seal ហើយពេលនេះ ក្រុមហ៊ុនបន្តដាក់លក់ 3 ម៉ូដែលទៀតរួមមានដូចជា Shark 6, Sealion 6 និង Sealion 7។ សម្រាប់ការប្រកាសដាក់លក់ម៉ូដែលថ្មីនេះ BYD នៅមិនទាន់ចេញតម្លៃនៅឡើយទេ ខណៈដែលពេលវេលានៃការប្រកាសក៏នៅមិនទាន់បង្ហាញដូចគ្នា។
រថយន្តប្រភេទ Crossover SUV ស៊េរីថ្មីមួយនេះត្រូវបានគេស្គាល់ថាជា Sealion 7 EV ហើយក៏ជាម៉ូដែលពិសេសមួយដែលនឹងជួយឲ្យ BYD ពង្រីកម៉ាកយីហោរថយន្តរបស់ខ្លួនបានកាន់តែខ្លាំងនៅក្នុងទីផ្សាររថយន្តអគ្គិសនីនៅអឺរ៉ុប។ វត្តមានរបស់ BYD នៅក្នុងព្រឹត្តិការណ៍ Paris Auto Show បានពង្រីកយ៉ាងឆាប់រហ័ស។ ព្រោះកាលពីពីរឆ្នាំមុនក្រុមហ៊ុននេះបានបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍នេះជាមួយនឹងរថយន្តអគ្គិសនីចំនួនបីម៉ូដែល។ ហើយនៅពេលនេះ BYD បាននាំយករថយន្តចំនួន 8 ម៉ូដែល ដែលមាននៅទីផ្សារនៅអឺរ៉ុបនៅក្នុងស្តង់របស់ BYD ដូចនេះ គឺវាបានបង្ហាញយ៉ាងច្បាស់អំពីវឌ្ឍនភាពនៃយុទ្ធសាស្រ្តពង្រីកដ៏ខ្លាំងក្លារបស់ខ្លួន។
Article image
Sealion 7 គឺជាជំហានបន្ទាប់នៅក្នុងទីផ្សារយុទ្ធសាស្រ្តលក់របស់ BYD ដោយផ្តល់ជូនអ្នកប្រើប្រាស់នៅតំបន់អឺរ៉ុបនូវជម្រើសដ៏គួរឱ្យទាក់ទាញសម្រាប់រថយន្តអគ្គិសនី SUV ដ៏ពេញនិយម។ រថយន្ត Crossover SUV ស៊េរីថ្មីនេះ គឺជាម៉ូដែលដំបូងគេរបស់ BYD ដែលត្រូវបានបង្កើតឡើងដោយឈរនៅលើប្រព័ន្ធ e-Platform 3.0 Evo របស់ BYD។ ក្រុមហ៊ុនបានអះអាងថានឹងធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាព និងលទ្ធភាពដំណើរការ ដោយផ្នែកទៅលើប្រព័ន្ធដំណើរការ "12-in-1" electric drive system។ BYD មិនទាន់បានបញ្ចេញនូវលក្ខណៈលម្អិតសម្រាប់ Sealion 7 EV ដែលត្រៀមលក់នៅទីផ្សារអ៊ឺរ៉ុបនៅឡើយទេ  ប៉ុន្តែសម្រាប់ម៉ូដែលចេញលក់នៅប្រទេសចិនមានជ្រើសកញ្ចប់ថ្មពីរទំហំ គឺទំហំ 72kWh និង 81kWh ជាមួយនឹងកញ្ចប់ថ្មធំដែលអាចកាន់សម្រាប់ការបើកបរបានចម្ងាយ 610 គីឡូម៉ែត្រ ជាមួយបច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនកំលាំងដល់ 230kW។
Article image
នៅផ្នែកខាងក្នុងមានការរៀបចំឡើងប្រកបដោយប្រណិតភាព និងភាពទំនើបផ្តល់នូវផាសុខភាពក្នុងការបើកបរ។ ដោយក្នុងនោះមានការបំពាក់នូវប្រព័ន្ធអេក្រង់កម្សាន្តទំហំធំដល់ទៅ 15.6-inch ជាប្រភេទអេក្រង់អាចបង្វិលបាន ជាមួយកៅអីពាសដោយស្បែកប្រណិតប្រភេទ Nappa leather។ BYD Sealion 7 EV មានប្រវែងបណ្តោយ 4,830mm, ទទឹង 1,925 mm និងកម្ពស់ 1,620 mm ដែលមានវិមាត្រប្រហាក់ប្រហែលគ្នានឹងរថយន្ត Tesla Model Y។ BYD បានពង្រីកដែនទីផ្សារនៃម៉ាកយីហោរបស់ខ្លួនយ៉ាងខ្លាំងនៅទូទាំងពិភាពលោកដោយបានពង្រីកទីផ្សារទៅកាន់ប្រទេសប្រមាណជា 95 នៅទូទាំងពិភពលោក។
Article image
ហើយនៅក្នុងខែកញ្ញា ឆ្នាំ 2024, BYD បានលក់រថយន្តបានចំនួន 419,426 គ្រឿង កើនឡើងប្រមាណ 45.91% ធៀបពីមួយឆ្នាំទៅមួយឆ្នាំ។ សម្រាប់ការលក់រថយន្តអគ្គិសនីរបស់ BYD នៅទីផ្សារនាយសមុទ្ទវិញ គឺមានចំនួន 33,012 គ្រឿង មានកំណើនប្រមាណ 17.74% ធៀបនឹងឆ្នាំមុន។ សម្រាប់រថយន្ត BYD Sealion 7 EV នឹងឃើញមានបើកនៅលើដងផ្លូវក្នុងទីផ្សារអឺរ៉ុបនាចុងឆ្នាំ 2024។ រថយន្ត Crossover SUV ស៊េរីថ្មីមួយនេះមានតម្លៃខ្ទង់ចាប់ពីខ្ទង់ $26.000 នៅទីផ្សារប្រទេសចិន ដោយឡែកសម្រាប់តម្លៃត្រៀមចេញលក់នៅអឺរ៉ុបមិនទាន់ដឹងនៅឡើយទេ៕