ក្រុមហ៊ុន BYD បានធ្វើការប្រកាសចេញឡានអគ្គិសនីម៉ូដែលថ្មី FCB Ti3 និង Ti7 ដែលគាំទ្រនូវប្រព័ន្ធបច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនបំផុតក្នុងលោករបស់ខ្លួន Megawatt Flash Charging ដែលត្រៀមដាក់ឲ្យដំណើរការនាពេលឆាប់ៗខាងមុខនេះ។ Fang Cheng Bao ឬ FCB Ti3 និង FCB Ti7 ម៉ូដែលថ្មីនេះ ក៏ត្រៀមនឹងចេញលក់នៅលើទីផ្សារសកលក្រោមឈ្មោះ BYD Ti3 និង BYD Ti7 ផងដែរ។ BYD Ti7 គឺជាប្រភេទឡានអគ្គិសនី Crossover ដែលសាកភ្លើងពេញម្តងអាចបើកបរបានចម្ងាយផ្លូវ 755km និងគាំទ្រការសាកភ្លើងល្បឿនលឿនបំផុតដោយសាកពី 10% ទៅ 97% ចាយពេលខ្ទង់ 9 នាទីប៉ុណ្ណោះ។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី 5 មីនា ម្សិលមិញនេះ BYD បានធ្វើការប្រកាសចេញបច្ចេកវិទ្យាកញ្ចប់ថ្មឡានអគ្គិសនី Blade Battery ជំនាន់ទីពីរ(Blade Battery 2.0) ដែលបច្ចេកវិទ្យាថ្មជំនាន់ថ្មីនេះ គាំទ្ររចនាឡើងឲ្យគាំទ្រជាមួយបច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនបំផុតជំនាន់ថ្មី Megawatt Flash Charging របស់ក្រុមហ៊ុនដែលត្រៀមដាក់ឲ្យដំណើរការនាពេលខាងមុខនេះ។ BYD ក៏បានប្រកាសផ្លូវការណ៍បន្ថែមថា ឡានអគ្គិសនីម៉ូដែលថ្មីរបស់ BYD ចំនួន 11 ស៊េរី នឹងប្រើប្រាស់កញ្ចប់ថ្មបច្ចេកវិទ្យាជំនាន់ថ្មីចុងក្រោយនេះ ដែលក្នុងនោះ រួមមានម៉ូដែល FCB Ti3 និង FCB Ti7 ផងដែរ។
BYD ឬ FCB Ti3 គឺជាប្រភេទឡាន Compact Crossover ដែលមានតួរខ្លួនប្រវែង 4,605mm/ទទឹង 1,900mm/ កំពស់ 1,720mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 2,745mm។ Ti3 មានជម្រើសពណ៌ខាងក្រៅចំនួន 6 មានដូចជា ពណ៌ស ខ្មៅ ប្រផេះ ទឹកប្រាក់ ខៀវ និងបៃតង។ រីពណ៌ខាងក្នុងមានពីរពណ៌គឺខ្មៅ និងសភ្លឺ។ FCB Ti3 នឹងប្រើប្រាស់កញ្ចប់ថ្ម LFP Blade Battery 2.0 ទំហំ 75.6 kWh សាកភ្លើងពេញម្តងអាចបើកបានចម្ងាយ 620km សម្រាប់ម៉ូដែល AWD ដែលប្រើម៉ូទ័រអគ្គិសនីមួយកម្លាំង 200kW (268hp)។ FCB Ti3 អាចបើកបានចម្ងាយ 400km នៅពេលសាកភ្លើងត្រឹមតែ 5 នាទី តាមរយះការសាកភ្លើងនៅស្ថានីយ៍ Flash Charging របស់ BYD។ ជាមួយគ្នានេះ បើតាមការធ្វើតេស្តការសាកភ្លើង Ti3 តាមរយះ Flash Charging គឺសាកចូលពី 10% ទៅ 97% ប្រើពេលខ្ទង់ 8 នាទី 45 វិនាទីប៉ុណ្ណោះ។
FCB Ti3 ក៏មានជម្រើសម៉ូដែលប្រើម៉ូទ័រអគ្គិសនីពីរ ឬប៉ុងពីរ (AWD) ផងដែរ។ ឡាន Compact Crossover នេះ ក៏គាំទ្រនូវប្រព័ន្ធជើងក្រោមជាមួយ DiSus-C chassis with continuous damping suspension, ប្រព័ន្ធជំនួយការបើកបរ DiPilot 300 (God’s Eye B) ធ្វើការជាមួយ Robosense-made LiDAR sensor ថែមទៀតផង។ ចំនែក FCB Ti7 គឺជាប្រភេទឡានអគ្គិសនី Large-size SUV ដែលមានប្រវែងតួរខ្លួន 4,999mm/ ទទឹង 1,995mm/ កំពស់ 1,865mm និងមានបំពាក់កៅអីចំនួន 5 រួមនឹងប្រព័ន្ធសំឡេង Devialet sound system។
ចំពោះ Ti7 RWD បំពាក់នូវម៉ូទ័រអគ្គិសនីមួយកម្លាំង 300kW (402hp)។ សម្រាប់ទំហំកញ្ចប់ថ្មនៅមិនទាន់បញ្ជាក់នៅឡើយទេ គ្រាន់តែដឹងថា សាកភ្លើងពេញម្តងអាចបើកបានចម្ងាយ 755km និងការសាកភ្លើងពី 10% ទៅ 97% ចាយពេលខ្ទង់ 9 នាទី 5វិនាទីប៉ុណ្ណោះ នៅស្ថានីយ៍ Flash Charging Station របស់ BYD។ ចំនែក Ti7 4WD គឺដំណើរការលើម៉ូទ័រអគ្គិសនី 2 មានកម្លាំង 515kW (691hp) អាចជាន់ល្បឿន Top Speed ដល់ 240km/h។ មានចំណុះធុងសាំង 970 លីត្រ, ប្រព័ន្ធសំឡេង Devialet speakers 20 គ្រាប់ និងគាំទ្រប្រព័ន្ធជំនួយការបើកបរកម្រិត DiPilot 300 assisted driving system។ យ៉ាងណាមិញសម្រាប់តម្លៃ និងថ្ងៃចេញលក់ FCB Ti3 និង FCB Ti7 នៅមិនទាន់ប្រកាសផ្លូវការណ៍នៅឡើយទេក្នុងពេលនេះ៕








