ស្វែងរកពួកយើង:

BYD បាននាំមុខ Toyota លើកបញ្ជាទិញរថយន្តនៅព្រឹត្តិការណ៍ Bangkok International Auto Show 2025

ដោយ

Koun Jab Luffy

12 មេសា 2025 09:28 ព្រឹក

អាន 3 នាទី

Article image
ក្នុងអំឡុងពេល 14 ថ្ងៃនៃព្រឹតិ្តការណ៍ 2025 Bangkok International Motor Show ការបញ្ជាទិញរថនយន្តសរុបបានឈានដល់ 77,379 គ្រឿង កើនឡើង 23,941 គ្រឿង បើធៀបនឹងព្រឹត្តិការណ៍ដែលរៀបចំកាលពីឆ្នាំមុន ដែលគិតពីកំណើនពីមួយឆ្នាំទៅមួយឆ្នាំ គឺស្មើរនឹងប្រមាណ 41.63%។ ក្នុងចំណោមម៉ាករថយន្តដែលទាំងអស់ម៉ាករថយន្ត BYD និង Denza បានទទួលការបញ្ជាទិញសរុបចំនួន 10,353 គ្រឿង ក្នុងម៉ាករថយន្ត BYD ចំនួន 9,819 គ្រឿង និង Denza មានចំនួន 534 គ្រឿងធ្វើឲ្យម៉ាករថយន្តប្រទេសចិននេះជាប់ចំណាត់ថ្នាក់ទី 1 នៃការបញ្ជាទិញនៅក្នុងព្រឹត្តិការណ៍។ ចំនែក Toyota របស់ជប៉ុនបានជាប់ចំណាត់ថ្នាក់លេខ 2 ដែលទទួលបានការបញ្ជាទិញសរុបចំនួន 9,819 គ្រឿង។
Article image
នៅក្នុងចំណោមម៉ាកយីហោរថយន្តកំពូលទាំង 15 ដែលមានចំនួនកុម្ម៉ង់ច្រើនជាងគេ គឺក្នុងនោះមានម៉ាកយីហោរថយន្តប្រទេសចិនមានចំនួន 7។ ក្រុមហ៊ុន GAC Aion បានជាប់ចំណាត់ថ្នាក់លេខ 3ជាមួយនឹងការបញ្ជាទិញចំនួន 7,018 គ្រឿង, ម៉ាករថយន្ត Deepal របស់ Changan ជាប់ចំណាត់ថ្នាក់ទី 4 ជាមួយនឹងការបញ្ជាទិញចំនួន 6,589 គ្រឿង ហើយ GWM ជាប់ចំណាត់ថ្នាក់ទី 7 ជាមួយនឹងការបញ្ជាទិញចំនួន 4,959 គ្រឿង។ បើប្រៀបធៀបនឹងព្រឹត្តិការណ៍ Bangkok Motor Show ដែលធ្វើឡើងក្នុងឆ្នាំ 2024 ដែលមានម៉ាកយីហោរថយន្តប្រទេសចិនចំនួន 3 ប៉ុណ្ណោះដែលបានចូលក្នុងនៅក្នុងតារាងកំពូលម៉ាករថយន្តសរុបទាំង 5។
នៅក្នុងកម្មវិធី 2025 Bangkok International Motor Show ម៉ូដែលrរថយន្តដែលលក់ដាច់បំផុតរបស់ BYD គឺ Dolphin ដែលជារថយន្ត hatchback ប្រើអគ្គិសនីទាំងអស់ ដែលមានតម្លៃចន្លោះពី $16,710 ទៅ $20,820។ ហើយនៅក្នុងកម្មវិធីនេះ BYD ក៏មានតម្លៃប្រូម៉ូសិនពិសេសត្រូវបានផ្តល់ជូនដែលមានតម្លៃចាប់ពីខ្ទង់ប្រហែល $14,655 ទៅ $17,585។ BYD Dolphin បានទទួលការបញ្ជាទិញចំនួន 4,014 គ្រឿងក្នុងអំឡុងពេលបង្ហាញនៅក្នុងកម្មវិធី។ ម៉ាករថយន្ត BYD Dolphine បានបង្ហាញវត្តមានក្នុងទីផ្សារប្រទេសថៃលើកដំបូងក្នុងឆ្នាំ 2023។
Article image
សម្រាប់រថយន្តម៉ូដែលដែលលក់ដាច់ជាងគេមួយទៀតពីក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិន គឺ Aion UT ជារថយន្ត Compact hatchback EV ដែលមានទំហំប្រហាក់ប្រហែលគ្នានឹង BYD Dolphin ដែរ។ Aion UT មានតម្លៃចន្លោះពី $14,580 ដល់ $15,180។ Aion UT មានទំហំវិមាត្រទាំងបី 4,270mm (L) x 1,850mm (W) x 1,575mm (H) និងមានគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 2,750mm។ រថយន្តអគ្គិសនីមួយនេះ ដំណើរការដោយម៉ូទ័រអគ្គិសនីមួយមានកំលាំង 134 សេះ ភ្ជាប់ជាមួយកញ្ចប់ថ្មទំហំ 50kWh និងម៉ូដែលប្រើម៉ូទ័រកំលាំង 204 សេះ និងកញ្ចប់ថ្មទំហំ 60kWh។ ក្នុងអំឡុងពេលព្រឹត្តិការណ៍  2025 Bangkok International Motor Show រថយន្តម៉ូដែល Aion UT បានទទួលការបញ្ជាទិញសរុបចំនួន 4,568 គ្រឿង៕
BYD បាននាំមុខ Toyota លើកបញ្ជាទិញរថយន្តនៅព្រឹត្តិការណ៍ Bangkok International Auto Show 2025