ស្វែងរកពួកយើង:

BYD ប្រកាសចេញជាផ្លូវការណ៌នូវភីកអាប់អគ្គិសនី Shark 6 នៅលើទីផ្សារប្រទេសអ៊ីរ៉ាក់

ដោយ

Koun Jab Luffy

20 ធ្នូ 2025 03:14 រសៀល

អាន 2 នាទី

Article image
យោងតាមព័ត៌មានថ្មីនៅថ្ងៃនេះ បាននិយាយថា BYD បានប្រកាសចូលប្រឡូកក្នុងទីផ្សារប្រទេសអ៊ីរ៉ាក់ជាផ្លូវការណ៌ហើយបន្ទាប់ពីមានការដាក់លក់ឡានជាច្រើនរបស់ខ្លួននៅទីនោះអស់ជាច្រើនម៉ូដែលរួចមក។ ផ្អែកតាមសេចក្តីប្រកាសរបស់ក្រុមហ៊ុនផលិតឡានអគ្គិសនីរបស់ប្រទេសចិនមួយនេះ បានអោយដឹងថា ខ្លួនបានបង្កើតនូវការិយាល័យនៅទីក្រុមប៉ាដាតដែលជាទីក្រុងធំជាងគេរបស់ប្រទេសចនេះ ហើយនឹងមានការសម្ពោធជាផ្លួវការណ៌នៅថ្ងៃទី 24 ខែធ្នូខាងមុខនេះហើយ។
ជាមួយនិងការទៅដល់ទីផ្សារអារ៉ាប់ថ្មីនេះ ក្រុមហ៊ុន BYD ក៏បានបង្ហាញចេញនូវឡាន Shark 6 នៅទីនោះផងដែរ ដោយម៉ូដែលនេះ គឺជាភីកអាប់អគ្គិសនីដែលមានឈ្មោះថា Shark ដែលគ្រប់គ្នាធ្លាប់បានឃើញនៅលើទីផ្សារជាច្រើនរួចមកហើយ។ ឡាននេះមិនមានវត្តមាននៅលើទីផ្សារប្រទេសចិននោះទេ។ សម្រាប់ការដាក់លក់នៅលើទីផ្សារប្រទេសនេះ ក្រុមហ៊ុន BYD គឺមានការដាក់លក់ឡានប្រភេទ plug-in hybrid  (PHEVs) ចំនួន 3 ម៉ូដែលរួចទៅហើយ ខណៈដែលឡានអគ្គិសនីសុទ្ធ (BEVs) គឺមាន 4 ម៉ូដែល។
Article image
តាមប្រសាសន៌ររបស់ Huang Zhixue ដែលជាអគ្គនាយកគ្រប់គ្រងរបស់ BYD ប្រចាំនៅមជ្ឈឹមបូពាហ៌ និងតំបន់អាហ្វ្រិក បាននិយយថា ការចូលមកកាន់ទីផ្សារប្រទេសអ៊ីរ៉ាក់នាពេលនេះ គឺជាការបោះជំហានថ្មីមួយទៀតចូលទៅក្នុងតំបន់អារ៉ាប់។ ក្រុមហ៊ុន BYD មានការប្តេជ្ញាចិត្តថា នឹងធ្វើការពង្រឹកនូវការប្រើប្រាស់ឡានអគ្គិសនីអោយកាន់តែខ្លាំងសម្រាប់ទីផ្សារអ៊ីរ៉ាក់ ហើយក៏នឹងមានការពង្រឹងទៅលើការបំរើសេវាកម្មបន្ទាប់ពីការលក់ផងដែរ។