ស្វែងរកពួកយើង:

BYD ផលិតឡានអគ្គិសនីបាន 13 លានគ្រឿងហើយ

ដោយ

Koun Jab Luffy

21 កក្កដា 2025 11:09 ថ្ងៃត្រង់

អាន 2 នាទី

Article image
នៅថ្ងៃនេះ BYD បានប្រកាសថា សង្វាក់ផលិតកម្មទៅលើរថយន្តអគ្គីសនីរបស់ខ្លួនគឺបានឈានដល់ 13 លានគ្រឿងហើយ ខណៈដែលម៉ូដែល Yangwang U7 ដែលជាឡានអគ្កិសនីបែបស្ព័រថ្នាក់ប្រណិតរបស់ក្រុមហ៊ុននេះ គឺជាឡានដែលស្ថិតនៅលើលេខរៀងនេះដែលបានរំកិលខ្លួនចេញពីរោងចក្រ។ តួរលេខខាងលើនេះ គឺមានរយៈពេលត្រឹមតែ 8 ខែប៉ុណ្ណោះ បន្ទាប់ពីក្រុមហ៊ុននេះប្រកាសកាលពីខេវិច្ឆិកាឆ្នាំ 2024 កន្លងទៅពីការផលិតបាន 10 លានគ្រឿងដែលកាលណោះមានម៉ូដែល Denza Z9 GT គឺជាលេខរៀងទី 10 លាននេះ
Yangwang U7 មានប្រវែងតួរខ្លួន 5,265mm/ ទទឹង 1,998mm/ កំពស់ 1,517mm និងមានគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 3,160mm។ ឡានអគ្គិសនី Luxury sedan ថ្មីនេះ ដំណើរការដោយម៉ូទ័រអគ្គិសនី 4 ដែលអាចផលិតកម្លាំងសរុបបានដល់ 1,287 សេះ ដែលអាចជាន់ស្ទុះពីកុងទ័រ 0 ទៅ 100km/h ចាយពេលប្រមាណ 2.9 វិនាទីប៉ុណ្ណោះ ហើយនិងអាចជាន់ល្បឿន Top speed បានដល់  270km/h។ Yangwang U7 បំពាក់កញ្ចប់ថ្មទំហំ 135.5kWh ដែលសាកភ្លើងពេញម្តងអាចជិះបានចម្ងាយផ្លូវ 720km។ Yangwang U7 ក៏មានជម្រើសម៉ូដែល Plug-in-hybrid ផងដែរ ដោយម៉ូដែលនេះ មានទំហំវិមាត្រតួរខ្លួនធំជាងម៉ូដែលប្រើអគ្គិសនីបន្តិច។
Article image
ដោយម៉ូដែល Yangwang U7 PHEV មានប្រវែងតួរខ្លួន 5,360mm/ ទទឹង 2,000mm/ កំពស់ 1,515mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 3,200mm។ សម្រាប់អនុភាពកំលាំងវិញ គឺដំណើរការនៅលើម៉ូទ័រអគ្គិសនីចំនួន 4 ដូចគ្នា ប៉ុន្តែ វាមានបំពាក់បន្ថែមនូវម៉ាស៊ីន Hybrid ទំហំ 2.0-liter turbocharged ICE កម្លាំង 268 សេះ។ ម៉ូដែល PHEV បំពាក់មកជាមួយកញ្ចប់អាគុយទំហំ 52.4kWh ដែលសាកភ្លើងពេញម្តងអាចជិះដោយបានថាមពលអគ្គិសនីសុទ្ធបានចម្ងាយ 200km និងជិះបានដល់ចម្ងាយជាង 1,000km នៅពេលគូបជាមួយម៉ាស៊ីនចាក់សាំងពេញចំណុះ 60 លីត្រ។ នៅផ្នែកខាងក្រៅមានការឌីស្សាញបែបប្រណិតទំនើបទាន់សម័យហើយ ចូលមកផ្នែកខាងក្នុងវិញក៏មិនធម្មតាដែរ។
Article image
ផ្នែខាងក្នុងរបស់ Yangwang U7 Series មានបំពាក់នូវអេក្រង់ OLED Touchscreen ទំហំ 12.8-inch នៅលើស្នូកកណ្តាល (Center Console) រួមនឹងអេក្រង់ទំហំ 23.6-inch និងអេក្រង់សម្រាប់អ្នករួមដំណើរការកៅអីខាងក្រោយដែលមានទំហំ 12.8-inch ចំនួនពីរបន្ថែមទៀត។ សម្រាប់ប្រព័ន្ធគ្រឿងក្រោមរបស់ Yangwang U7 វិញ ត្រូវបានគ្រប់គ្រង់ដោយប្រព័ន្ធទំនើប Disus-Z suspension system ដែលធ្វើឲ្យការបើកបរប្រកបដោយសុវត្ថិភាពខ្ពស់។ Yangwang U7 ត្រូវបានក្រុមហ៊ុនប្រកាសចេញលក់នៅទីផ្សារប្រទេសចិនជាមួយតម្លៃចាប់ពីខ្ទង់ $ 87,500 ឈានដល់ $98,500។
Article image
BYD ផលិតឡានអគ្គិសនីបាន 13 លានគ្រឿងហើយ