ស្វែងរកពួកយើង:

BYD រំពឹងថា នឹងចូលទីផ្សារកូរ៉េខាងត្បូងនៅក្នុងត្រីមាសទី 3 ខាងមុខនេះ ជាមួយរថយន្តស៊េរីថ្មី 3 ម៉ូដែល

ដោយ

Koun Jab Luffy

13 កុម្ភៈ 2024 12:12 ថ្ងៃត្រង់

អាន 2 នាទី

Article image
យោងតាមព័ត៌មានថ្មីនៅថ្ងៃនេះ បានបង្ហាញថា BYD រំពឹងថា នឹងចូលទីផ្សារកូរ៉េខាងត្បូងនៅក្នុងត្រីមាសទី 3 ខាងមុខនេះហើយ។ ការបោះជំហានថ្មីចូលទៅកាន់ប្រទេសមួយនេះ គឺក្រុមហ៊ុនរបស់ចិនមួយនេះ នឹងនាំយកនូវរថយន្តអគ្គិសនីសម្រាប់ម៉ូដែលដឹកអ្នកដំណើរ។ ប្រភពមួយដែលស្ថិតក្នុងឧស្សហកម្មយានយន្តនេះ បានទម្លាយថា ក្រុមហ៊ុន BYD បានត្រៀមប្រកាសចេញនូវរថយន្តដឹកអ្នកដំណើរយ៉ាងតិចចំនួន 3 ម៉ូដែលនៅក្នុងប្រទេសកូរ៉ខាងត្បូង ដែលក្នុងនោះក៏មានម៉ូដែលរថយន្តអគ្គិសនី mid-sized sedan ផងដែរ។
ប្រភពដដែលនេះបន្តថា នៅពេលនេះ មានរថយន្តថ្មីមួយរបស់ BYD បាននឹងកំពុងស្ថិតនៅក្នុងការវាយតម្លៃទទួលស្គាល់ពីក្រសួងបរិស្ថានរបស់ប្រទេសកូរ៉េខាងត្បូងហើយ។ ការវាយតម្លៃរបស់ស្ថាប័នខាងលើនេះ គឺដើម្បីធានាអោយច្បាស់ថា តើរថយន្តថ្មីរបស់ក្រុមហ៊ុន BYD នេះ មានសមត្ថភាពគ្រប់គ្រាន់ និងមានការសមស្របតាមស្តង់ដាររថយន្តអគ្គិសនីដែរអត់?
នៅពេលនេះ ក្រុមហ៊ុននេះកំពុងតែស្វែងរកដៃគូរ និងអ្នកចែកចាយរថយន្តអគ្គិសនីនេះ ដើម្បីធ្វើការតាំងបង្ហាញរថយន្តនៅក្នុងពិធីតាំងពិពណ៌នៅក្នុងទីក្រុងសេអ៊ូលនាខែកក្កដាខាងមុខនេះផងដែរ។ យោងតាមសេចក្តីថែ្លងការរបស់ក្រុមហ៊ុន BYD បានបញ្ជាក់ថា ក្រុមហ៊ុននេះ មានការប្តេជ្ញាថា នឹងបង្ហាញវត្តមាននៅលើទីផ្សារនេះ ជាមួយនិងអ្នកចែកចាយដ៏មានសក្តានុពលបំផុត។
Article image
សូមជំរាបថា BYD បានចូលទៅក្នុងទីផ្សារប្រទេសជប៉ុន កាលពីខែមករាកាលពីឆ្នាំមុន ដែលមកដល់ពេលនេះ គឺមានការបង្ហាញវត្តមានរថយន្តរបស់ខ្លួន 3 ម៉ូដែល រួចមកហើយ រួមមានដូចជា Seal, Dolphin និង ATTO 3។ ក្រុមហ៊ុន BYD បានចាប់ដៃជាមួយដៃគូជាច្រើននៅក្នុងប្រទេសនេះ ដែលរួមទាំងអ្នកចែកចាយ ក៏ដូចជាអ្នកលក់គ្រឿងបន្លាស់សម្រាប់រថយន្តនេះផងដែរ។
Article image
គួរបញ្ជាក់ផងដែរថា មុននឹងមានការជូនដំណឹងពីការចូលប្រឡូកនៅលើទីផ្សារកូរ៉េខាងត្បូងនាពេលខាងមុខនេះ ក្រុមហ៊ុន BYD គឺបាននាំមកនូវរថយន្តក្រុងដែលដើរដោយថាមពលអគ្គិសនីសម្រាប់ទីផ្សារនេះរួចហើយ។ ជាក់ស្តែងកាលពីខែតុលាឆ្នាំ 2023 កន្លងទៅ ក្រុមហ៊ុន BYD Korea បានប្រកាសចេញនូវរថយន្តក្រុងអគ្គិសនីម៉ូដែល BYD eBus9 នៅក្នុងកំឡុងពេលនៃព្រឹត្តិការណ៌ Gyeonggi Province to commemorate។ BYD eBus9 គឺមានការប្រើប្រាស់នូវថាមពលអាគុយ “lithium iron phosphate blade batteries,” ដែលផ្តល់នូវការសន្សំសំចៃទំហំបានដល់ទៅ 20% ហើយនិងមានសមត្ថភាពអាចរត់បានចំងាយ 474 គីឡូម៉ែត្រថែមទៀតផង។
BYD រំពឹងថា នឹងចូលទីផ្សារកូរ៉េខាងត្បូងនៅក្នុងត្រីមាសទី 3 ខាងមុខនេះ ជាមួយរថយន្តស៊េរីថ្មី 3 ម៉ូដែល