ស្វែងរកពួកយើង:

BYD លក់រថយន្តអគ្គីសនីរបស់ខ្លួនបានជិត 1 លានគ្រឿងនៅត្រីមាសទី 1 ឆ្នាំ 2025 នេះ

ដោយ

Koun Jab Luffy

02 មេសា 2025 07:50 ព្រឹក

អាន 2 នាទី

Article image
យោងតាមសេចក្តីរាយការណ៌នៅថ្ងៃនេះ បានបញ្ជាក់ថា ក្រុមហ៊ុន BYD បានលក់រថយន្តអគ្គីសនីរបស់ខ្លួននៅលើទីផ្សារសកលបានចំនួន 377,420 គ្រឿងនៅក្នុងខែមីនាកន្លងទៅនេះ។ ជាមួយគ្នានេះ សម្រាប់ការនាំចេញវិញ ក៏បានបំបែកកំណត់ត្រាថ្មី ជាមួយនិងកំណើន 206,084 គ្រឿងស្មើរនឹង 111% ប្រៀបធៀបទៅនឹងត្រីមាសទី 1 ឆ្នាំ 2024 កន្លងទៅនេះ។
យោងតាមការបញ្ជាក់នៅក្នុងរបាយការណ៌នៅក្នុងត្រីមាសទី 1 ឆ្នាំ 2025 នេះ បានបង្ហាញថា ក្រុមហ៊ុន BYD បានលក់រថយន្តប្រភេទ BEVs របស់ខ្លួនបាន 416,388 គ្រឿង កើនឡើង 39% ប្រៀបធៀបទៅនឹងត្រីមាសទី 1 ឆ្នាំ 2024 ដែលធ្វើបានត្រឹមតែ 300,114 គ្រឿងប៉ុណ្ណោះ។ ចំពោះការលក់ម៉ូដែល PHEV វិញ គឺបានចំនួន 569,710 គ្រឿងកើនឡើង 76% ប្រៀបធៀបទៅនឹងត្រីមាសទី 1 ឆ្នាំ 2024 ដែលធ្វើបាន 324,284 ប៉ុណ្ណោះ។
Article image
គួរបញ្ជាក់ថា កាលពីឆ្នាំ 2023 កន្លងទៅនេះ ក្រុមហ៊ុន BYD លក់រថយន្តអគ្គិសនីរបស់ខ្លួនបានចំនួន 3 លានគ្រឿង ហើយសម្រាប់ឆ្នាំ 2024 ក្រុមហ៊ុននេះលក់បាន 4.3 លានគ្រឿង។ នៅឆ្នាំ 2025 នេះ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំរបស់ប្រទេសចិនមួយនេះ បានដាក់គោលដៅថា នឹងនាំចេញរយន្តអគ្គិសនីរបស់ខ្លួនបានចំនួន 5.5 គ្រឿង ហើយនិង 6.5 លានគ្រឿងនៅឆ្នាំ 2026។
Article image
សូមជំរាបថា កាលពីខែមីនាឆ្នាំ 2025 នេះ BYD បានលក់រថយន្តរបស់ខ្លួនចំនួន 377,420 គ្រឿង ហើយនិងមានការផលិតបាន 395,091គ្រឿង កើនឡើង 33% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុននេះ ដែលអាចធ្វើបានត្រឹមតែ 296,253 ប៉ុណ្ណោះ។ ជាមួយគ្នានេះសម្រាប់ការនាំចេញកាលពីខែមីនាវិញ គឺមានចំនួន 72,723 គ្រឿង កើនឡើង 90% ប្រៀបធៀបជាមួយនិងរយៈពេលដូចគ្នាកាលពីឆ្នាំមុន គឺមានការនាំចេញបាន 38,434 គ្រឿងប៉ុណ្ណោះ។