
ក្រុមហ៊ុន Huawei នៅតែបន្តក្នុងការធ្វើការងារបានយ៉ាងល្អនៅលើទីផ្សារថេប្លេតសកល ហើយរបាយការណ៍ចុងក្រោយបំផុតនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 នេះ។ យោងតាមទិន្នន័យ Canalys បានបង្ហាញថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះ បាននាំចេញថេប្លេតបានចំនួន 2.7 លានគ្រឿងនៅក្នុងរយៈពេល 3 ខែដំបូងនៅក្នុងឆ្នាំនេះ។ តួរលេខនេះ បានជម្រុញទៅលើកំណើនប្រចាំឆ្នាំរបស់ក្រុមហ៊ុននេះបានដល់ទៅ 70%។
ក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Canalys ក៏បានធ្វើការវិភាគទៅលើទិន្នន័យនៃទីផ្សារថេប្លេតសកល នៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 នេះ ហើយក្រុមហ៊ុន Huawei ក៏បានជាប់នៅក្នុងចំណាត់ថ្នាក់ Top 3 ក្នុងទីផ្សារសកលផងដែរ។ ក្រុមហ៊ុននេះ បានលក់ថេប្លេតបានប្រហែលជា 2.7 លានគ្រឿងនៅក្នុងត្រីមាសទី 1 ឆ្នាំនេះ ដែលមានចំនែកទីផ្សារចំនួន 8.1% ផងដែរ។ បើធៀបទៅនឹងឆ្នាំ 2023 នេះ ក្រុមហ៊ុន Huawei មានចំណែកទីផ្សារបន្ថែមចំនួន 3.3% សម្រាប់ទីផ្សារសកលទៅលើការលក់សសិទ្ធិចែកចាយ ហើយកំនើនប្រចាំឆ្នាំរបស់ក្រុមហ៊ុននេះគឺមានចំនួន 70.2% ថែមទៀតផង។
នៅក្នុងចំណោមក្រុមហ៊ុនជាច្រើននោះ ក្រុមហ៊ុន Huawei មានអត្រាកំនើនប្រចាំឆ្នាំខ្ពស់បំផុត ហើយជាប់ចំណាត់ថ្នាក់ Top 3 ថែមទៀត។ ស្ថាប័ន Canalys បាននិយាយថា នៅពេលនេះ មានតម្រូវការខ្ពស់ និងការគាំទ្រអតិថិជនឥតឈប់ឈរនៅក្នុងប្រទេសចិន រួមជាមួយនឹងតំបន់នៅអាស៊ីប៉ាស៊ីហ្វិកផងដែរ។ ចំណាត់ថ្នាក់នេះ ក៏បានចាប់បញ្ចូលអំពីក្រុមហ៊ុន Apple ដែលស្ថិតនៅចំណាត់ថ្នាក់កំពូលជាមួយនឹងការនាំចេញថេប្លេតបានចំនួន 12 លានគ្រឿង ដោយមានការធ្លាក់ចុះប្រចាំឆ្នាំដល់ទៅ 13.9%។

ក្រុមហ៊ុន Samsung បានជាប់ចំណាត់ថ្នាក់លេខ 2 ដែលមានការនាំចេញដល់ទៅ 6 លានគ្រឿង និងចំនែកទីផ្សារចំនួន 20.2%។ បើទោះបីជាក្រុមហ៊ុន Apple និង Samsung ស្ថិតនៅចំណាត់ថ្នាក់កំពូល Top 2 មិនមានផលប៉ះពាល់ទៅលើអត្រាកំនើនប្រចាំឆ្នាំ។ ក្រុមហ៊ុន Lenovo និង Amazon គឺមានចំណាត់ថ្នាក់លេខ 4 (2.1 លានគ្រឿង និងកំណើន 12.9%) និងចំណាត់ថ្នាក់លេខ 5 (2 លានគ្រឿង និង 18.2% )។ សម្រាប់ក្រុមហ៊ុនអ្នកផ្គត់ផ្គង់បច្ចេកវិទ្យាជាច្រើនទៀត គឺមានចំនែកទីផ្សារចំនួន 23.6% ៕
