
នៅលើជំនាន់ iPhone 15 Pro និង iPhone 15 Pro Max ដែលចេញនៅឆ្នាំមុន Apple បានប្រើប្រាស់ប៊ូតុងមុខងារថ្មីមួយហៅថា Action Button ជំនួសឲ្យ Ring/mute Button។ ដោយឡែននៅឆ្នាំ 2024 នេះ Apple ត្រូវបានគេដឹងថា នឹងមានការបន្ថែមនៅប៊ូតុងថ្មីមួយទៀតនៅលើ iPhone 16 Series ដែលត្រូវបានគេដឹងថាជា Capture Button ដែលប៊ូតុងថ្មីនេះ នឹងប្រើសម្រាប់គ្រប់គ្រង់ទៅលើការកំនត់មុខងារមួយចំនួនរបស់កាមេរ៉ា iPhone កាន់តែមានប្រសិទ្ធិភាព និងលឿនរហ័សជាងមុន ហើយ Capture Button ថ្មីនេះនឹងត្រូវដំឡើងនៅលើស៊ុមខាងស្តាំក្រោមប៊ូតុង Power ជិតគែមកែងខាងក្រោម។
ហើយនៅពេលនេះប្រភពចេញពីគណនី Weibo របស់ប្រទេសចិនឈ្មោះថា Instant Digital បានបញ្ជាក់ថា Capture Button ថ្មីនៅលើ iPhone 16 Series នឹងគាំទ្រកម្រិតសំគាល់ក្នុងការប៉េះបញ្ជាមុខងារជាច្រើន។ ប្រភពដដែលបានបញ្ជាក់ថា Capture Button នឹងដំណើរការជាមួយនឹងសំពោធសំគាល់ក្នុងការបញ្ជាមុខងារកាមេរ៉ាដូចជាការចាប់ផ្តើមក្នុងការថតវីដេអូបានលឿនរហ័សជាងមុន គ្រប់គ្រងទៅលើការបិទ និងបើកដំណើរការកំណត់មុខងារ Focus ព្រមទាំងគាំទ្រទៅលើការកំណត់មុខងារ Zoom in និង Zoom out ផងដែរ។

ទោះជាយ៉ាងណានេះមិនមានជាលើកដំបូងសម្រាប់ស្មាតហ្វូនដែលប្រើប្រាស់នូវ Capture Button នេះនោះទេ ប៉ុន្តែ ប្រសិនបើអ្នកជា Fan របស់ស្មាតហ្វូន Sony នោះនឹងបានប្រើប្រាស់នៅមុខងារនេះជាយូរហើយ ព្រោះដោយសារ Sony បានប្រើប្រាស់ Capture Button នេះ នៅលើស្មាតហ្វូនរបស់ខ្លួនអស់រយះពេលជាច្រើនឆ្នាំមកហើយ ដោយវាជំនួយឲ្យការថតរូបចេញពីស្មាតហ្វូនបានលឿនរហ័ស ដោយមិនចាំបាច់ដោះសោរទូរស័ព្ទជាមុនឡើង។ ប៉ុន្តែ សម្រាប់ការនាំយក Capture Button មកលើ iPhone គឺជាប្រវត្តិសាស្ត្រថ្មីក្នុងគ្រួសារទូរស័ព្ទ iPhone ហើយការប្រើប្រាស់ជាមួយនឹងប៊ូតុងថ្មីនៅលើ iPhone 16 Series គឺអាចនឹងសម្បូរបែបលើសពីអ្វីដែលយើងបានរំពឹងទុកទៅទៀត។
ដូចរាល់ឆ្នាំអីចឹង Apple នឹងធ្វើការប្រើកាសចេញ iPhone 16 Series ដែលមាន iPhone 16, iPhone 16 Plus, iPhone 16 Pro និង iPhone 16 Pro Max នៅក្នុងខែកញ្ញានៅត្រីមាសទី 3 នៃឆ្នាំ 2024។ គ្រប់ម៉ូដែល iPhone 16 ទាំងអស់ត្រូវបានគេដឹងថា នឹងប្រើប្រាស់បន្ទះឈីបជំនាន់ថ្មី A18 Pro និងបច្ចេកវិទ្យាអេក្រង់ Dynamic Island៕
