
Casio ចាប់ដៃជាមួយ Coca-Cola បញ្ចេញនាឡិកាស៊េរីថ្មី មានការឌីស្សាញកាន់តែប្លែក និងទាក់ទាញបំផុត!
ថ្មីៗនេះ ក្រុមហ៊ុននាឡិកា Casio ទើបតែប្រកាសចេញនូវនាឡិកាថ្មី Limited-Edition G-Shock ដែលជាជម្រើសថ្មី មានការសហការជាមួយនឹងក្រុមហ៊ុន Coca-Cola ដែលមើលទៅមានភាពទាក់ទាញខ្លាំងមែនទែន។ សម្រាប់ម៉ូឌែលនេះ គឺមានលេខ GA-2100CC-3A ត្រួវបានក្រុមហ៊ុនរចនាឡើងដើម្បីខួបលើកទី 140 របស់ក្រុមហ៊ុន Coca-Cola ហើយថែមទាំងមានការឌីស្សាញស្ទីលថ្មីដែលមានការជម្រុញពីក្រុមហ៊ុនភេសជ្ជៈនេះទៀតផង។ ពេលនេះ នាឡិកានេះ លក់នៅក្នុងប្រទេសជប៉ុននៅក្នុងតម្លៃ ¥27,500 ($172)។
នាឡិកានេះប្រើប្រាស់នូវជ័រពណ៌បៃតងថ្លាសម្រាប់តួ និងខ្សែរ ហើយសម្រាប់ពណ៌នេះ គឺមានការជម្រុញពីតួដបដែលជា Signature របស់ក្រុមហ៊ុន Coca-Cola ដែលមើលទៅមានភាពទាន់សម័យបំផុត។ ក្រុមហ៊ុន Casio ក៏ប្រើប្រាស់នូវឡូហ្គោ Coca-Cola នៅក្នុងមុខនាឡិកានេះផងដែរ។ បន្ថែមពីនេះ ក្រុមហ៊ុន ក៏មានការដាក់បង្ហាញនូវរូបដបភេសជ្ជៈនេះពណ៌ក្រហមដ៏ទាក់ទាញថែមទៀត។ នាឡិកានេះក៏ប្រើប្រាស់នូវ Rose-Gold Accents កាន់តែធ្វើអោយនាឡិកានេះទាន់សម័យបំផុតនៅពេលដែលបានពាក់នៅលើកដៃរបស់អ្នក។ បន្ថែមពីនេះ ក្រុមហ៊ុន Casio ក៏បានធ្វើការឌីស្សាញប្រអប់ពិសេសសម្រាប់នាឡិកា GA-2100CC-3A ផងដែរ។

អ្វីដែលពិសេសនោះ នាឡិកា GA-2100CC-3A នេះ គឺធន់ទៅនឹងការជ្រាបទឹកជម្រៅដល់ទៅ 200 ម៉ែត្រ និងប្រើប្រាស់នូវកាបូនរឹងមាំក្នុងការប្រើប្រាស់ថែមទៀត។ នាឡិាកនេះមានពេលវេលាចំនួន 31 Time Zones, 1/100-second stopwatch, countdown timer, 5-Alarms និងភ្លើង Dual LED ថែមទៀត។ GA-2100CC-3A មានវិមាត្រ 48.5 x 45.4 x 11.8 mm និងទម្ងន់ស្រាលត្រឹមតែ 51g តែប៉ុណ្ណោះ។

ជាមួយគ្នានេះ ក្រុមហ៊ុន Casio ក៏បញ្ចេញនូវនាឡិកា Vintage A159WE-1 នៅក្នុងទីផ្សាររបស់អ៊ឺរ៉ុបដែលមានរូបរាងជាប្រភេទ Classic ហើយអាចប្រើប្រាស់បានដល់ទៅ 7 ឆ្នាំ និងម៉ូឌែល G-LIDE GBX-H5600 ដែលបំពាក់នូវមុខងារក្នុងការតាមដានទៅលើចង្វាក់បេះដូង និងមុខងារតាមដានសុខភាព Fitness tracking ជាច្រើនទៀតផង៕
