ថ្មីៗនេះ មានការបែកធ្លាយនូវរូបភាពវីដេអូ AI បង្ហាញអំពីឡាន Pickup Truck ដំបូងរបស់ក្រុមហ៊ុន Caterpillar (CAT)។ តាមរូបភាព AI នៅក្នុងវីដេអូ បានបង្ហាញថា ឡាន Pickup Truck របស់ CAT គឺឌីស្សាញឡើងដោយយកតាមលំនាំនៃឡាន Ford Ranger Super Duty។ Caterpillar (CAT) គឺជាក្រុមហ៊ុនផលិតគ្រឿងចក្រសម្រាប់បម្រើនៅក្នុងវិស័យស្ថាបត្យកម្ម និងរុករករ៉ែដ៏ធំបំផុតមួយរបស់ពិភពលោក។
ជាធម្មតា CAT បានផលិតនូវប្រភេទគ្រឿងចក្រដែលមានទំហំធំៗ និងសមត្ថភាពខ្លាំងបំផុត ហើយក្នុងពេលនេះ ក្រុមហ៊ុននេះត្រូវបានគេសង្ស័យថា កំពុងស្វែងរករបស់ថ្មី ឬធ្វើអាជីវកម្មថ្មីទៅលើអ្វីដែលអ្នកប្រើប្រាស់ចង់បានសម្រាប់ប្រើប្រាស់នៅក្នុងជីវភាពប្រចាំថ្ងៃ នោះ គឺអាជីវកម្មផលិតយានយន្តនោះឯង។

ក្រុមហ៊ុន Caterpillar (CAT) ត្រូវបានគេដឹងថា បានរៀបចំគម្រោងការសម្រាប់អាជីវកម្មយានយន្តនេះ តាំងពីឆ្នាំ 2024 មកម្ល៉េះ ហើយរូបភាពឡាន Pickup Truck ដំបូងដែលបង្ហានៅក្នុងវីដេអូផលិតដោយ AI គឺទើបតែបែកធ្លាយថ្មីៗនេះប៉ុណ្ណោះ។ ហើយនៅពេលនេះ CAT ក៏បានទទួលស្គាល់ថា ខ្លួនបានបំផុសគំនិតក្នុងការផលិតឡាន Pickup Truck ដំបូងរបស់ខ្លួនពិតប្រាកដមែន ដែលឡាន Pick up នេះ គឺផលិតឡើងដោយពឹងផ្អែកទៅលើទម្រង់នៃការឌីស្សាញឡាន Pickup របស់ Ford ដែលមានស្រាប់ ជាជាងការបង្កើតនៅអ្វីដែលថ្មីទាំងស្រុង។
នៅក្នុងព្រឹត្តិការណ៍ CONEXPO-CON/AGG 2026 ដែលជាព្រឹត្តិការណ៍ពិសេសសម្រាប់ក្រុមហ៊ុនអ្នកផលិត ក្នុងការដាក់បង្ហាញគំរូ និងគំនិតច្នៃប្រឌិតផលិតផលថ្មីរបស់ខ្លួន ក្រុមហ៊ុន Caterpillar បានធ្វើការដាក់តាំងបង្ហាញគំរូឡាន Pickup Truck ដំបូងរបស់ខ្លួនដែលគេឲ្យឈ្មោះថា CAT Truck ដែលឡាននេះ ត្រូវបានធ្វើការឌីស្សាញឡើងដោយប្រើនូវទម្រង់របស់ Ford Super Duty។ ការបង្ហាញរបស់ CAT Truck ទទួលបានការចាប់អារម្មណ៍ខ្លាំង និងមានការព្យាករណ៍ថា នឹងផ្តល់ជូននៅឡាន Pickup Truck ដែលមានការឌីស្សាញរូបរាងថ្មីប្លែក និងសមត្ថភាពខ្លាំងសម្រាប់ការប្រើប្រាស់ ដើម្បីរក្សាអត្តសញ្ញាណក្រុមហ៊ុនរបស់ខ្លួន។
តាមរូបភាពក្នុងវីដេអូបានបង្ហាញថា សម្រាប់ការឌីស្សាញចង្កៀងខាងមុខរបស់ CAT Truck គឺស្ទើរតែដូចគ្នាទាំងស្រុងនឹង Ford Super Duty ប៉ុន្តែ Caterpillar មានធ្វើការកែប្រែការឌីស្សាញផ្ទាំងប៉ាណា និងរបាំងការពារថ្មី។ បន្ថែមពីនេះ CAT Truck មានឈ្នាន់ជាន់ចំហៀង កញ្ចក់មើលក្រោយក្តោបពណ៌ខ្មៅ សម្បកកង់ប្រភេទ mud-terrain tires ជាដើម។ អ្វីដែលជាទីទាក់អារម្មណ៍ គឺការបង្ហាញពីការបំពាក់ Drone នៅលើដំបូល ដែលជាបច្ចេកវិទ្យាដូចគ្នានឹងក្រុមហ៊ុនផលិតរថយន្តក្នុងប្រទេសចិនបានធ្វើរួចហើយ។
ជាងនេះទៅទៀត ក្នុងវីដេអូក៏បានបង្ហាញនូវប្រព័ន្ធ VisionLink Productivity infotainment system របស់ក្រុមហ៊ុនដែលមានដំណើរការឆ្លាតវៃភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា AI Assistance។ ទោះជាយ៉ាងណាមិនទាន់មានការបញ្ជាក់ច្បាស់លាស់ផ្លូវការណ៍ណាមួយ ពីការផលិតផ្លូវការណ៍ កាលបរិច្ឆេទចេញលក់ និងតម្លៃរបស់ឡាន Pickup Truck របស់ Caterpillar នៅឡើយទេ ក្នុងពេលនេះ៕