ស្វែងរកពួកយើង:

Caviar បង្ហាញចេញនូវម៉ូដែលប្រណិតរបស់ iPhone 16 Pro Max ចំនួន 3 គ្រឿង មានតម្លៃថ្លៃបំផុត

ដោយ

Koun Jab Luffy

12 ធ្នូ 2024 02:52 រសៀល

អាន 3 នាទី

Article image
Caviar ដែលជាក្រុមហ៊ុនផលិតស្មាតហ្វូនប្រណិតដែលមានមូលដ្ឋាននៅទីក្រុងឌូបៃ នៅថ្ងៃនេះ ទើបតែប្រកាសចេញនូវ ស្មាតហ្វូនម៉ូដែលថ្មីចុងក្រោយបំផុតរបស់ខ្លួនថែមទៀតហើយ ដោយលើកនេះ ក្រុមហ៊ុននេះបានធ្វើការឌីស្សាញទៅលើស្មាតហ្វូនស៊េរីថ្មី iPhone 16 Pro Max។ សម្រាប់ម៉ូដែលនេះ ក្រុមហ៊ុនបានប្រើប្រាស់នូវសមាសភាគកម្រ ជាមួយនឹងបច្ចេកវិទ្យាចុងក្រោយបំផុត។ សូមជំរាបថា ក្រុមហ៊ុន  Cavia តែងតែបានបង្កើតនូវផលិតផលដ៏អស្ចារ្យ និងប្រណិតដ៏មានតម្លៃបំផុតដែលគ្មានអ្វីផ្ទឹមបាន។
សម្រាប់លក្ខណៈពិសេសរបស់ iPhone 16 Pro Max ថ្មីនេះ គឺមានការភ្ជាប់មកជាមួយនិងសារថា “The Great, The Terrible, The Magnificent” ដែលម៉ូដែលនេះ បានធ្វើការតុបតែងលម្អរដោយការប្រើប្រាស់មាស 18 ការ៉ាត់ និងមានស្រោបដោយត្បូងដ៏មានតម្លៃជាច្រើនថែមទៀតផង។ នៅលើស្មាតហ្វូននេះ គឺមានការឌីស្សាញរូបម្កុដនៅលើខ្នង iPhone 16 Pro Max ហើយនិងមានភ្ជាប់ជាមួយនឹងរូបចម្លាក់ដ៏ស្រស់ស្អាតដែលមានការជម្រុញចេញពីក្បាច់ចម្លាក់ដ៏មានតម្លៃដំណាងទៅលើវត្ថុចំនួន 3 គឺ  Ivan the Terrible, Suleiman the Magnificent និង Charlemagne។ សម្រាប់ស្នាដៃនៃការរចនាម្កុដ 3 នេះ គឺមានទម្ងន់ជាង 1 គីឡូ ហើយនិងត្រូវបានផលិតចេញពីមាសកម្រិត 750-Grade Gold។
Article image
សម្រាប់ផ្នែកខាងលើក៏មានការតុបតែងដែលឆ្លុះបញ្ចាំងចេញពីមួករបស់ Tsar នៃប្រទេសរុស្សី។ បន្ថែមពីនេះទៀត វាក៏មានការឌីស្សាញត្បូងនៅលើម្កុដដែលមានការជម្រុញចេញពីរចនាបទ Holy Roman Empire ផងដែរ។ បន្ថែមពីការប្រើប្រាស់នូវម្កុដដ៏ទាក់ទាញនេះ នៅលើតួរខ្លួនរបស់ស្មាតហ្វូននេះ គឺមានដំាពេជ្យ និងត្បូងទទឹម រួមនិងត្បូងកណ្តៀងដល់ទៅ 402 គ្រាប់។ ត្បូងដ៏មានតម្លៃនេះ គឺពិតស្រស់ស្អាតខ្លាំងមែនទែន រួមជាមួយនឹងការប្រើប្រាស់នូវស្បែកប្រណិតនៅខាងក្រោយថែមទៀត។
សម្រាប់ស្មាតហ្វូន iPhone 16 Pro Max “The Great, The Terrible, The Magnificent” គឺផលិតមានចំនួនកំណត់ត្រឹមតែ 3 គ្រឿងប៉ុណ្ណោះ នៅជុំវិញពិភពលោក។ ស្មាតហ្វូននេះ ត្រូវបានផលិតឡើងប្រកបដោយភាពល្អិតល្អន់ដែលវាពិតជាសក្តិសមបំផុតសម្រាប់អ្នកដែលចូលចិត្តប្រមូលទិញយកនូវវត្ថុប្រណិតនោះ។ សម្រាប់ម៉ូដែលជាច្រើនទៀតដែលមានការជម្រុញដោយ Rolex គឺមានតម្លៃចាប់ពី $9,910 ម៉ូឌែល Atlantis ។ បើមើលទៅលើម៉ូដែល Pure Gold Versions វិញ គឺមានតម្លៃខ្ពស់មែនទែនចាប់ផ្តើមពី $301,070 សម្រាប់ទំហំ 256GB និងតម្លៃ  $301,790 សម្រាប់ទំហំ 1TB ។
Article image
សូមជំរាបថា កាលពីដើមឆ្នាំនេះ ក្រុមហ៊ុន Caviar ក៏ទើបតែបានបង្ហាញនូវ Apple Vision Pro ដ៏ប្រណិតដំបូងបំផុតរបស់ពិភពលោកដែលមានតម្លៃចាប់ពី $26,700 ផងដែរ។ បន្ថែមពីនេះ ក្រុមហ៊ុននេះ ក៏ទើបតែប្រកាសចេញនូវ iPhone 16 Pro collection honoring Steve Jobs, Donald Trump និង Elon Musk ដែលមានតម្លៃចាប់ពី  $9,200 ថែមទៀតផង៕