
Caviar ដែលគ្រប់គ្នាស្គាល់ថា គឺជាក្រុមហ៊ុនដ៏ធំមួយដែលមានជំនាញនៅក្នុងការឌីស្សាញទៅលើផលិតផលប្រណិតៗ និងប្លែកគេ នៅពេលនេះ បានធ្វើការរចនាទៅលើផលិតផលថ្មីរបស់ក្រុមហ៊ុន Samsung ថែមទៀតហើយ ដោយពេលនេះ ក្រុមហ៊ុននេះ នោះទើបតែបង្ហាញនូវ collection ថ្មីដែលមានឈ្មោះហៅថា “Elegance” ដែលមានការឌីស្សាញយ៉ាងពិសេសទៅលើស្មាតហ្វូន Samsung Galaxy Z Flip 6, Fold 6 និង iPhone ដែលមានការប្រើប្រាស់នូវ theme លេងកូនបាល់ដែលមានឈ្មោះហៅថា “Tennis core” ។
សម្រាប់ស្ទាយ៍ថ្មីនេះ ត្រូវបានគេបញ្ជាក់ថា គឺមានការពេញនិយមខ្លាំងនៅក្នុងឆ្នាំ 2024 ជាពិសេស គឺមានការជម្រុញចេញពីខ្សែភាពយន្ត “Challengers” ដែលសម្តែងដោយតារាសម្តែង Zendaya។ ស្មាតហ្វូនអេក្រង់បត់បាន Galaxy Z Flip 6 ថ្មីនេះគឺត្រូវបានឌីស្សាញជាមួយនឹងពណ៌សរួមការរចនានូវឆ្នូតពណ៌បៃតង ដែលប្រៀបបីដូចជាការត្រៀម នៅក្នុងការប្រកួតនៅក្នុងរដូវក្តៅខាងមុខនេះអញ្ចឹង។
បន្ថែមពីនេះទៀតនោះ សម្រាប់ផលិតផលថ្មីថ្មីនេះ គឺប្រើប្រាស់នូវសមាសភាគប្រណិតៗជាច្រើនដូចជា Chevre និងស្បែកEpsom Leather ដែលប្រើប្រាស់នៅលើផលិតផលជាច្រើនរបស់ Hermes ទៀតផង។ ការឌីស្សាញថ្មីនេះ គឺមានការប្រើប្រាស់នូវពណ៌ទឹកប្រាក់ ជាមួយនឹងឆ្នូតពណ៌លឿង និងផ្កាឈូក (rose gold) ជាមួយនឹងត្បូង Swarovski crystals ថែមទៀត។
ក្រៅពីស្មាតហ្វូនអេក្រង់បត់បាន Samsung Z Flip 6 និង Fold 6 ការឌីស្សាញ Elegance collection ក៏ត្រូវបាន ទៅលើស្មាតហ្វូនជាច្រើនទៀតដូចជា iPhone 15 និង iPhone 16 ផងដែរ។ ស្មាតហ្វូនទាំងនេះ គឺមានការឌីស្សាញរូបរាងយ៉ាងពិសេស និងប្រណិតបំផុតក្នុងការប្រើប្រាស់។ សម្រាប់ម៉ូដែល “Emerald” គឺប្រើប្រាស់នូវពណ៌ Green Natural Chevre Leather និងមានទ្រទ្រង់ជាមួយនឹងការតុបតែងដោយគ្រឿងអលង្ការយ៉ាងប្រណិត។ រីឯម៉ូដែល “Sapphire” វិញគឺមានភាពប្រណិតបំផុតដែលមានការជម្រុញដោយការប្រើប្រាស់នូវត្បូង sapphire។ ចំពោះម៉ូដែល “Veridian,” “Blanc” និង “Orange Amber” គឺផ្តល់នូវសោភណ្ឌភាពថ្មីកាន់តែប្លែកអារម្មណ៍បំផុត។

ការឌីស្សាញ Elegance collection ដែលមានការឌីស្សាញ Elegance collection តម្លៃរបស់ស្មាតហ្វូននេះគឺចន្លោះពី $8,770 ទៅ $11,060 ផ្អែកទៅលើការឌីស្សាញ និងទំហំម៉េមូរី។ សម្រាប់ម៉ូដែលនីមួយៗនៅក្នុង Elegance collection គឺមានចំនួនត្រឹមតែ 99 គ្រឿងប៉ុណ្ណោះ៕
