ស្វែងរកពួកយើង:

Caviar បញ្ចេញនូវ iPhone ដែលមានការរចនាដោយមាស និងដាំពេជ្រ តម្លៃ $60,000 អបអរឱកាសថ្ងៃ Valentine’s Day

ដោយ

Koun Jab Luffy

14 កុម្ភៈ 2024 08:06 ព្រឹក

អាន 2 នាទី

Article image
Caviar ដែលត្រូវបានគេស្គាល់ថា គឺជាក្រុមហ៊ុនដ៏ធំមួយរបស់ពិភពលោក ដែលតែងតែមានការរចនាស្មាតហ្វូនថ្នាក់ប្រណិតៗរបស់ Apple និង Samsung នោះ នៅថ្ងៃនេះ បានបង្កើតនូវស្នាដៃថ្មីរបស់ខ្លួនទៅលើស្មាតហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុន Apple ជាមួយនិងស្ទីលប្លែកថែមទៀតហើយ ដើម្បីជាការចូលរួមអបអរសាទរនៅក្នុងឱកាសថ្ងៃបុណ្យនៃក្តីស្រឡាញ់ Valentine’s Day។
សម្រាប់ម៉ូដែលពិសេសនេះ គឺជាផ្នែកមួយនៃការរចនាចុងក្រោយរបស់ខ្លួនដែលមានឈ្មោះថា “Garden of Eden” collection ដែលបានធ្វើឡើងនៅលើស្មាតហ្វូនម៉ូដែល iPhone 15 Pro។ ជាមួយនិងការឌីស្សាញថ្មីនេះ គឺមានការផ្គុំឡើងដោយមាសសុទ្ធ Panther Gold 18K និងមានតែ iPhone 15 Pro Max ប៉ុណ្ណោះ។ ហើយម៉ូដែលថ្មីនេះ គឺមានតម្លៃ $60,350 ដែលជាតម្លៃមួយខ្ពស់បំផុតនៅក្នុងម៉ូដែលដែលចេញលក់កន្លង មក។ បើតាមការបញ្ជាក់ចេញពីក្រុមហ៊ុននេះ បានអោយដឹងថា ម៉ូដែលពិសេសនេះ គឺមានការរចនាដោយមាស 18K Gold និងមានការដាំដោយគ្រាប់ពេជ្រចំនួន 159 គ្រាប់។
“Garden of Eden” Series គឺមានការឌីស្សាញជាមួយ 5 ជម្រើស ទៅលើ iPhone 15 Pro ដែលមានការឌីស្សាញជាមួយសមាសភាគប្រណិតៗជាច្រើនរួមមានដូចជា diamonds, gemstones និង Swarovski crystals ជាដើម។ ជាមួយនិងការបង្កើតថ្មីនេះ ក្រុមហ៊ុនមានគោលបំណងចង់ធ្វើអោយ iPhone កាន់តែមានភាពប្រណិតជាងមុន តាមរយៈនៃការឌីស្សាញបែប Panthere de Cartier series។
ជាក់ស្តែងម៉ូដែល Bird of Paradise model គឺមានការតម្លើងជាមួយមាសកម្រិត 24K gold plating និងមានការដាំគ្រាប់ពេជ្រ Swarovski crystals ចំនួន 139 គ្រាប់ ខណៈដែល Wonderful Orchid ក៏មានតួរ តម្លើងដោយ red calfskin ជាមួយមាសកម្រិត 24K gold plating ហើយនិងមានគ្រាប់ពេជ្រ 9 គ្រាប់ ព្រមទាំងមានការភ្ជាប់ជាមួយនូវ Enamel accents ផងដែរ។ រីឯម៉ូដែល Lovely Butterflies model គឺមានការឌីស្សាញជាមួយ white calfskin និងដាំពេជ្រ 35 គ្រាប់ និងមានតួឌីស្សាញដោយមាស 24K gold plating ដែលមើលទៅពិតជាមានភាពប្រណិតមែនទែន។
ក្រៅពីម៉ូដែលពិសេស Panther Gold 18K ក្រុមហ៊ុននេះ ក៏មានការបញ្ចេញនូវម៉ូដែលថ្មីៗ ដែលមានតម្លៃសមរម្យផងដែរ។ ជាក់ស្តែងដូចជាម៉ូដែល Wonderful Orchid របស់ iPhone 15 Pro គឺមានតម្លៃ $9,630។
Caviar បញ្ចេញនូវ iPhone ដែលមានការរចនាដោយមាស និងដាំពេជ្រ តម្លៃ $60,000 អបអរឱកាសថ្ងៃ Valentine’s Day