
ប្រសិនបើតលោកអ្នកគិតថាការកាន់ប្រើប្រាស់ iPhone 15 Series គឺមានភាពដូចគ្នា ដូចនេះ Caviar បានចូលមកធ្វើការ refresh អារម្មណ៌ និងក្រសែភ្នែករបស់អ្នកជាមួយនឹងការបង្ហាញវត្តមាន iPhone 15 Pro ជាមួយការឌីស្សាញបែបថ្មីប្លែកគ្មានពីរ ដោយបានធ្វើការ Inspired ចេញពីរចនាបថរបស់ឧបករណ៍ Apple Vision Pro។ យ៉ាងណាមិញសម្រាប់តម្លៃនៃ iPhone 15 Pro ម៉ូដែលពិសេសនេះ ក៏មិនធម្មតាដែល គឺខ្ទង់ $8,000 ឡើងទៅ។
សម្រាប់ iPhone 15 Pro ម៉ូដែលពិសេសរបស់់ Caviar ឬយើងអាចហៅបានថា iPhone 15 Pro Vision Pro Edition ក៏បាននោះ គឺមានតម្លៃចាប់ពីខ្ទង់ $8,060 សម្រាប់ Pro Model ចំនែក iPhone 15 Pro Max Vision Pro Edition ដែលមានទំហំផ្ទុក 1TB មានតម្លៃខ្ទង់ $9,560។ ជាមួយគ្នានេះ Caviar ក៏ផ្តល់ជូននូវការ Modify សម្រាប់ម៉ូដែលពិសេសថ្មីនេះជាមួយតម្លៃធូរថ្លៃជាងនេះផងដែរ គឺខ្ទង់ $5,910 ប៉ុន្តែ គឺមានការផលិតតែចំនួន 99 គ្រឿងប៉ុណ្ណោះ។ ប៉ុន្តែ Caviar បានបញ្ជាក់ថា ក្រុមហ៊ុនខ្លួននឹងមិនផលិត iPhone ទាំងនេះឡើយ ប្រសិនបើពុំមាននរណាម្នាក់ទិញពួកវា។

សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ Caviar ក៏បានបញ្ចេញម៉ូដែលពិសេសសម្រាប់ Samsung Galaxy S24 Ultra ដែលមានការឌីស្សាញជាមួយការបំពាក់នូវក្បាច់នាឡិកាប្រភេទ Mechanical Watch នៅផ្នែកខ្នងក្រោយ ជាមួយរូបនាគរាជ្យធ្វើពីមាសសុទ្ធ 24K, ទូរស័ព្ទ iPhone Pro Series ម៉ូដែលពិសេសសម្រាប់ទិវានៃក្តីស្រឡាញ់ ឬ Valentine’s Day ជាមួយការឌីស្សាញឡើងដោយប្រើរចនាបថពីពេជ្រ និងមាសសុទ្ធ ហើយមានតម្លៃដល់ទៅ $60,000 ឬ iPhone Pro Series $60K Valentin’s Day Edition ក៏ដូចជាឧបករណ៍ AirTag ផងដែរ៕
