ស្វែងរកពួកយើង:

Loading Ad...

Caviar ប្រកាសចេញ iPhone 15 Pro និង 15 Pro Max UFO Collection ដែលមានតម្លៃចាប់ពី $9,000

ដោយ

Koun Jab Luffy

17 តុលា 2023 11:09 ថ្ងៃត្រង់

អាន 2 នាទី

Article image
ជាថ្មីម្តងទៀតសម្រាប់ Caviar ដែលជាក្រុមហ៊ុនដ៏ល្បីល្បាញទៅលើការកែច្នៃរចនាស្មាតហ្វូនដ៏ប្រណិត និងប្លែកពីគេ បានធ្វើការប្រកាសចេញម៉ូដែលពិសេស ឬ Limited Collection នៃទូរស័ព្ទ iPhone 15 Pro និង 15 Pro Max ដែលបានបំផុតគំនិតឡើងនៃស្ថានលំហរនៃភពខាងក្រៅ។ ការឌីស្សាញសម្រាប់ iPhone 15 Pro និង iPhone 15 Pro Max UFO Collection នេះ គឺចែករចនាបថជាបីផ្សេងគ្នាដែលមានរចនាបថបែប Alien, Astral និង Starship។
សម្រាប់ម៉ូដែល iPhone 15 Pro និង iPhone 15 Pro Max Alien Collection ត្រូវបានរចនាតួរស្រោបដោយលោហៈទីតាញ៉ូមជាមួយការរំលេចរចនាបថផ្នែកខាងក្រោយដោយរូបក្បាលមនុស្សភពផ្កាយ (អ្នកប្រយុទ្ធ)។ ហើយផ្នែកខាងក្រោយក៏ត្រូវបានរួមបញ្ចូលបំណែកនៃអាចម៍ផ្កាយ Murchison ដែលជាអាចម៍ផ្កាយឲ មានអាយុកាល 7 ពាន់លានឆ្នាំដែលមានអាស៊ីតអាមីណូចំនួន 15 ពីអវកាសខាងក្រៅ។ អាយុកាលនៃអាចម៍ផ្កាយ Murchison គឺមានវ័យចំណាស់ជាងភពផែនដី និងប្រព័ន្ធព្រះអាទិត្យប្រមាណ 4.54 ពាន់លានឆ្នាំ ដែលធ្វើឲ្យវាក្លាយជាវត្ថុធាតុដែលមានវ័យចំណាស់ជាងគេបំផុតនៅលើភពផែនដីយើងនាពេលបច្ចុប្បន្ន។
Article image
ចំពោះការរចនាម៉ូដ iPhone 15 Pro និង iPhone 15 Pro Max Astral Collection វិញ គឺមានតួរស្រោបដោយលោហៈទីតាញ៉ូមរំលេចសោភ័ណ្ឌភាពផ្ទៃខ្នងក្រោយជាមួយនឹងរូបភាពនៃកាឡាក់ស៊ី “Milky Way” ដែលធ្វើពីមាសសុទ្ធ 24 ការ៉ាត់។ ផ្នែកខាងក្រោយក៏រួមបញ្ចូលបំណែកនៃលោហៈធាតុនៃឋានព្រះច័ន្ទ ភពអង្គារ និងអាចម៍ផ្កាយ Muonionalusta ផងដែរ។ Muonionalusta ត្រូវបានរកឃើញនៅក្នុងប្រទេសស៊ុយអែតក្នុងឆ្នាំ 1906 ហើយជាអាចម៍ផ្កាយចាស់បំផុតមួយដែលត្រូវបានគេរកឃើញ។
ចំនែករចនាបថនៃម៉ូដែល iPhone 15 Pro និង iPhone 15 Pro Max Starship Collection វិញត្រូវបានរចនាជាមួយរូបភាពនាវាអវកាស។ ដោយផ្ទៃខាងក្រោយត្រូវបានស្រោបដោយលោហៈធាតុទីតាញ៉ូមដែលមានរំលេចដោយរូបនៃ Star Destroyer ពីនាវាអវកាសឈ្មោះថា Star Wars។ សម្រាប់ម៉ូដែល Alien Limited Collection គឺផលិតឡើងក្នុងចំនួនត្រឹមតែ 15 គ្រឿង, ម៉ូដែល Astral Limited Collection ផលិតឡើងតែចំនួន 24 គ្រឿង និងម៉ូដែល Starship Limited Collection ផលិតឡើងចំនួនតែ 99 គ្រឿងប៉ុណ្ណោះ។
Article image
ទោះជាយ៉ាងណា Caviar មិនបានបញ្ជាក់ពីតម្លៃទាំងអស់របស់ iPhone 15 Pro និង 15 Pro Max UFO Collection នោះតែ ដោយយើងដឹងត្រឹមតែតម្លៃរបស់ម៉ូដែល iPhone 15 Pro និង 15 Max Alien Collection ប៉ុណ្ណោះ គឺខ្ទង់ $9,000 ឡើងទៅ៕
Caviar ប្រកាសចេញ iPhone 15 Pro និង 15 Pro Max UFO Collection ដែលមានតម្លៃចាប់ពី $9,000