ស្វែងរកពួកយើង:

Caviar បញ្ចេញ iPhone 17 Pro Series Victory Collection មានតម្លៃជាង 1 ម៉ឺនដុល្លារក្នុងមួយដើម

ដោយ

Koun Jab Luffy

06 តុលា 2025 10:47 ព្រឹក

អាន 3 នាទី

Article image
iPhone 17 Series កំពុងទទួលបានការចាប់អារម្មខ្លាំងពីសំណាក់អ្នកនិយមប្រើទូរស័ព្ទ iPhone របស់ Apple ដោយសារតែការឌីស្សាញរូបរាងបែបថ្មីទាំងស្រុងនៅផ្នែកខាងក្រោយ ខណៈតម្លៃក៏មិនឡើងថ្លៃជាងជំនាន់មុនប៉ុន្មានដែរ។ ដោយឡែកប្រសិនបើកលោកអ្នកចង់បាន iPhone 17 Pro និង iPhone 17 Pro Max ជាផលិតផល Limited Edition ក្រុមហ៊ុន Caviar អាចបំពេញបំណងរបស់លោកអ្នកបាន។
ដោយថ្មីៗនេះ Caviar ដែលជាក្រុមហ៊ុនល្បីខាងការ Redesigned ផលិតផលថ្មីមួយទៅជាផលិតថ្មីមួយទៀតដែលមានតម្លៃថ្លៃ ឬហៅថា Luxury Product របស់រុស្ស៊ី បានធ្វើការបញ្ចេញ iPhone 17 Pro និង Pro Max ថ្មីដែលឈ្មោះថា  Victory Collection។ iPhone 17 Pro Series Victory Collection មានឌីស្សាញថ្មីជាមួយជម្រើស 5 ផ្សេងៗគ្នា គឺ Magma, Onyx, Polar, Adamant, និងUltramarine ដែលការឌីស្សាញមួយ គឺមានតែចំនួន 19 គ្រឿងតែប៉ុណ្ណោះ។
សម្រាប់ស៊ុមជុំវិញ iPhone 17 Pro Series Victory Collection គឺបានប្រើនូវលោហៈធាតុកម្រ aerospace-grade titanium ឬ reinforced steel ជាមួយខ្នងក្រោយរំលេចលាយបញ្ចូលដោយស្បែកគុណភាពខ្ពស់ដូចជា crocodile leather, calfskin, និង Hermès Epsom ជាដើម។ បន្ថែមពីនេះ ក៏មានការបន្ថែមនូវលោហៈធាតុការពារឆ្កូត និងធន់រឹងមាំប្រភេទ PVD Coating ផងដែរ។
សម្រាប់ម៉ូដែល Victory Magma ត្រូវបានឌីស្សាញខ្នងខាងក្រោយជាមួយពណ៌ខ្មៅ  black titanium រំលេចសោភ័ណ្ឌភាពជាមួយពណ៌ទឹកក្រូច និងស្បែកក្រពើ រីម៉ូដែល Victory Onyx ឌីស្សាញឡើងជាមួយលោហៈ Titanium ជាមួយស្បែកគោ។ ហើយនៅលើម៉ូដែល Victory Polar បានឌីស្សាញឡើងជាមួយលោហៈ Titanium ជាមួយស្បែកក្រពើ ហើយរំលេចជាមួយរចនាបថ guilloché detailing រីម៉ូដែល Victory Adamant ត្រូវបានឌីស្សាញឡើងជាមួយលោហៈធាតុប្រភេទ PVD-coated steel ស្រោបជាមួយស្បែក Hermès leather និងចុងក្រោយគឺម៉ូដែល Victory Ultramarine ដែលមានការឌីស្សាញឡើងជាមួយស្បែកពណ៌ខៀវ vivid blue leather នៅលើលោហៈ Titanium។
Article image
នៅក្នុងប្រអប់របស់ iPhone 17 Pro និង Pro Max Victory Collection នីមួយៗ Caviar បានដាក់មកជាមួយនូវកាក collectible coin និងសោរមាស 24-carat gold-plated key សម្រាប់អ្នកដែលបានបញ្ជាទិញ។ ចំពោះតម្លៃវិញ iPhone 17 Pro និង Pro Max Victory Collection ម៉ូដែល Victory Ultramarine មានតម្លៃខ្ទង់ $10,060, ម៉ូដែល Victory Onyx និង Victory Polar មានតម្លៃខ្ទង់ $10,200, ម៉ូដែល Victory Adamant មានតម្លៃខ្ទង់ $10,490 និង Victory Magma មានតម្លៃខ្ទង់ $10,630។
ហើយថ្មីៗនេះ Caviar ក៏បានបញ្ចេញម៉ូដែល iPhone 17 Air Luxury Edition ដែលមានតម្លៃខ្ទង់ $10,000 និង iPhone 17 Series Weapon Inspired Edition រំលេចដោយមាសដែលមានតម្លៃចាប់ពីខ្ទង់ $9,415 ផងដែរ៕
Caviar បញ្ចេញ iPhone 17 Pro Series Victory Collection មានតម្លៃជាង 1 ម៉ឺនដុល្លារក្នុងមួយដើម