
Caviar គឺជាក្រុមហ៊ុនដ៏ធំមួយ ដែលតែងតែធ្វើការច្នៃប្រឌិតផលិតផលប្រណិតៗ ទៅលើស្មាតហ្វូន ក៏ដូចជាផលិតផលអេឡិចត្រូ និក ដ៏ល្បីល្បាញនៅលើពិភពលោក នៅថ្ងៃនេះ បានប្រកាសបើកសម្ពោធនូវ Showroom ថ្មីរបស់ខ្លួននៅទីក្រុងឌូបៃ ដែលស្ថិតនៅអគារ Dubai’s Tamani Arts Tower តែម្តង។ ព្រឹត្តិការណ៌នេះ គឺធ្វើងឡើងផ្តាច់មុខ ដោយមានការអញ្ជើញចូលរួមថ្នាក់ដឹកនាំល្បីៗ និងអតិថិជន VIP ក៏ដូជាអ្នកសារព័ត៌មានតិចតួចប៉ុណ្ណោះ ដើម្បីចូលរួំទស្សនានូវផលិតផលប្រណិតៗរបស់ iPhones និងរបស់មានតម្លៃជាច្រើនទៀត ដែលក្រុមហ៊ុនមួយនេះ បានធ្វើការច្នៃប្រឌិត។
សូមជំរាបថា កន្លងមក នៅទីក្រុងឌូបៃ ក្រុមហ៊ុន Caviar គឺមានតែក្រុមហ៊ុនដៃគូចែកចាយផលិតផលរបស់ខ្លួនតែប៉ុណ្ណោះ។ ដូច្នេះសម្រាប់ការបើកសម្ពោធ Showroom ថ្មីរបស់ក្រុមហ៊ុននេះ នៅពេលនេះ គឺជាការបង្ហាញនូវវិសាលភាពថ្មី ទៅលើផលិតផលប្រណិតៗរបស់ខ្លួនអោយ កាន់តែមានភាពទូលំទូលាយ ដើម្បីអតិថិជនទទួលបាននូវបទពិសោធន៍ពិតៗពីផលិតផលថ្មីៗទាំងនេះផងដែរ។

នៅក្នុងកម្មវិធីនោះ ក្រុមហ៊ុន Caviar បានធ្វើការដាក់តាំងបង្ហាញចេញនូវម៉ូដែលពិសេស Tourbillon Carbon Gold iPhone ដែលតម្លៃដល់ទៅ $14,630 ដែលមានការរចនាជាពិសេសរំលេចចេញពីរូបរាងមុខនាឡិកានៅលើខ្នងទូរស័ព្ទ ដោយមានរំលេចដោយក្បូក្បាច់រចនាមើលទៅសក្តិសមជារបស់មានតម្លៃខ្លាំងមែនទែន។

សូមជំរាបថា សម្រាប់ Showroom ថ្មីដែលទើបនឹងដាក់សម្ពោធថ្មីៗនេះ ក្រុមហ៊ុន Caviar គឺមានការទទួលភ្ញៀវតាមរយៈការកក់ទុកមុនប៉ុណ្ណោះ មិនមានការបើអោយចូលទស្សនាដោយសេរីដូចបណ្តាហាងលក់ទូរស័ព្ទនានា ដែលគ្រប់គ្នាធ្លាប់បានឃើញកន្លងមកនោះទេ។
