
នាយកប្រតិបត្តិរូបនេះបានបញ្ជាក់ច្បាស់ថា រថយន្ត range-extended hybrid កំពុងស្ថិតក្រោមការអភិវឌ្ឍន៍ក្នុងគម្រោង foFord។ លោក Jim Farley បន្ថែមទៀតថាបច្ចេកវិទ្យារថយន្ត Hybrid range-extender ឬ EREV បច្ចុប្បន្នកំពុងស្ថិតក្រោមការអភិវឌ្ឍន៍សម្រាប់ប្រើនៅលើរថយន្តប្រភេទ SUV និងម៉ូដែល Ute របស់ខ្លួន ប៉ុន្តែ CEO រូបនេះមិនទាន់បានប្រកាសកាលបរិច្ឆេទក្នុងការដាក់លក់នៅឡើយទេ។
លោក Jim Farley នាយកប្រតិបត្តិក្រុមហ៊ុន Ford បាននិយាយថា រថយន្ត Ford ដែលគាំទ្រដំណើរការជាមួយបច្ចេកវិទ្យា Hybrid range-extender ឬ Ford EREV នឹងមានលក្ខណៈទំនើបជាងរថយន្តប្រភេទ plug-in hybrid electric ទូទៅ ដោយប្រព័ន្ធបច្ចេកវិទ្យា Hybrid range-extender របស់ Ford គឺប្រើប្រាស់ម៉ាស៊ីនសាំងរបស់រថយន្តធ្វើជាម៉ាស៊ីនភ្លើងសម្រាប់ផ្តល់ថាមពលទៅកាន់ម៉ូទ័រអេឡិចត្រិច ឬម៉ូទ័ររបស់រថយន្ត ដោយមិនប្រើជាកំលាំងក្នុងការបង្វិលកង់របស់រថយន្តនោះទេ។
"Ford បាននឹងកំពុងធ្វើការអភិវឌ្ឍប្រព័ន្ធតួររថយន្តប្រភេទ flexible body-on-frame និង unibody platforms ដែលនឹងត្រូវបានរចនាឡើងសម្រាប់គាំទ្រនូវពហុថាមពលសម្រាប់រថយន្ត multi-energy powertrains ដែលរួមមានប្រព័ន្ធ hybrid, plug-in hybrid និង range-extende។ Farley said.r កម្មវិធីនៅក្នុងរថយន្ត SUV និង utes ធំជាង។
Farley បានបន្ថែមថា "យើងពិតជាមានការចាប់អារម្មណ៍យ៉ាងខ្លាំងដែលអតិថិជនបានគិតថា រថយន្ត Hybrid ឬ Plug-in-hybrid ថាជាប្រភេទរថយន្តអគ្គិសនី"។ "ពួកគេមិនគិតថា រថយន្តទាំងនេះជារថយន្ត hybrid ឬ plug-in-hybrid នោះទេ។ ដោយពួកគេបានប្រើប្រាស់ 95% សម្រាប់ចម្ងាយបើកបរដោយប្រើថាមពលអគ្គិសនី ហើយពួកគេបានដោតសាករថយន្តរបស់ពួកគេជាងរៀងរាលយប់។

សម្រាប់ប្រព័ន្ធម៉ាស៊ីន Hybrid ថ្មីរបស់ Ford គឺនឹងធ្វើឲ្យអ្នកប្រើប្រាស់ពិបាកក្នុងការដោតសាកភ្លើងទៀតនោះទេ ដោយសារតែវា ប្រើប្រាស់ម៉ាស៊ីនធ្វើជា Generator ក្នុងការសាកភ្លើងទៅកាន់កញ្ចប់ថ្ម និងផ្តល់ថាមពលកំលាំងទៅកាន់ប្រព័ន្ធម៉ូទ័រ ឬម៉ូទ័រអគ្គិសនីរបស់រថយន្ត។ យ៉ាងណាមិញក្រុមហ៊ុន Nissan របស់ជប៉ុន បានប្រើប្រាស់បច្ចេកវិទ្យានេះរួចហើយ នៅលើរថយន្ត SUV ស៊េរីថ្មីម៉ូដែល Nissan X-Trail e-Power រួចហើយ៕
