
យោងតាមព័ត៌មានចុងក្រោយនេះបានបញ្ជាក់អោយដឹងថា Huawei នឹងមានការប្រកាសសម្ពោធជាផ្លូវការណ៌នូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនម៉ូដែល Mate80 series នៅលើទីផ្សារប្រទេសចិននាថ្ងៃទី 25 ខែវិច្ឆិកាខាងមុខនេះហើយ។ ខនៈដែលព័ត៌មានស្មាតហ្វូនស៊េរីថ្មីនៅមិនទាន់មានការបញ្ជាក់ច្បាស់នៅឡើយនោះ នៅថ្ងៃនេះ លោក He Gang ដែលជានាយកប្រតិបត្តិរបស់ Huawei បានចែកចាយរូបភាពដែលថតដោយស្មាតហ្វូនជំនាន់ថ្មី Mate80 series នេះហើយ ដោយបង្ហាញយ៉ាងច្បាស់ពីសមត្ថភាពកាមេរ៉ាដែលមាននៅលើកំពូលស្មាតហ្វូននេះ។
Huawei បានបញ្ជាក់ថា វត្តមានរបស់ស្មាតហ្វូនជំនាន់ថ្មី Mate80 series នៅឆ្នាំនេះ នឹងមាន 4 ម៉ូដែលរួមមានដូចជា ម៉ូដែល Mate80, Mate80 Pro, Mate80 Pro Max និង Mate80 RS។ តាមរយៈនៃរូបភាពដែលបានបញ្ចេញដោយ លោក He Gang ដែលជានាយកប្រតិបត្តិរបស់ Huawei នៅពេលនេះ គឺមាន 6 សន្លឹក ដោយមួយសន្លឹកមានថតដោយកំពូលស្មាតហ្វូន Mate80 RS និងពីរសន្លឹកថតដោយ Mate80 Pro ខណៈដែលបីសន្លឹក គឺថតដោយ Mate80 Pro Max។





លោក He Gang ដែលជានាយកប្រតិបត្តិរបស់ Huawei រូបនេះ នៅមិនបានចែកចាយរូបភាពដោយ Mate80 នៅឡើយទេ។ សូមជំរាបថា គិតត្រឹមថ្ងៃនេះ គឺនៅសល់ពេលត្រឹមតែ 4 ថ្ងៃទៀតប៉ុណ្ណោះ គឺដល់ពេលវេលានៃការសម្ពោធជាផ្លូវការណ៌នូវស្មាតហ្វូនជំនាន់ថ្មីនេះហើយ ដូច្នេះ យើងនឹងអាចបឃើញព័ត៌មានថ្មីៗជាច្រើនទៀតនៅពេលឆាប់ៗនេះ។
