ស្វែងរកពួកយើង:

CEO vivo បញ្ចេញនូវ Video ប្រៀបធៀបរវាង vivo X200 Ultra និង iPhone 16 Pro Max

ដោយ

Koun Jab Luffy

01 មេសា 2025 08:12 ព្រឹក

អាន 2 នាទី

Article image
ក្រោយពីមានការទម្លាយចេញនូវព័ត៌មានជាច្រើនទាក់ទងទៅនឹងកំពូលស្មាតហ្វូនជំនាន់ថ្មី vivo X200 Ultra រួចមក នៅថ្ងៃនេះ លោកនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Vivo លោក Han Boxiao បានបង្ហោះនូវវីដេអូប្រៀបធៀបគ្នារវាង vivo X200 Ultra និង iPhone 16 Pro Max ទៅលើសមត្ថភាព Stabilization នៅលើកំពូលស្មាតហ្វូនទាំងពីនេះថែមទៀតហើយ។
គួរបញ្ជាក់ថា នៅមុននេះប៉ុន្មានថ្ងៃ លោកនាយកប្រតិបត្តិរូបនេះ ក៏បានចែករំលែកនូវរូបភាពដែលថតដោយ vivo ដោយប្រៀប ធៀបគ្នាជាមួយនិង iPhone និងកាមេរ៉ា Canon 5D Mk IV ផងដែរ ដោយរូបភាពរបស់ X200 Ultra គឺពិតជាមានសមត្ថភាពខ្ពស់ខ្លាំងមែនទែន។ ស្មាតហ្វូនថ្មីនេះ នឹងមានការប្រើប្រាស់នូវបន្ទះឈីបជំនួយរូបភាពចំនួន 2 ផ្សេងគ្នា។
Article image
សូមជំរាបថា ជាមួយនិងការបង្ហោះរូបភាពនេះ គឺមានការបញ្ជាក់នូវព័ត៌មានយ៉ាងជាក់លាក់ពីប្រព័ន្ធកាមេរ៉ានៅលើស្មាតហ្វូនជំនាន់ថ្មីនេះ ដោយនៅលើកាមេរ៉ាទាំង 3 គ្រាប់នេះ គឺសុទ្ធសឹងតែជាសិនស័រដែលមានការគាំទ្រដោយមុខងារទប់លំនឹង OIS ទាំងអស់។ ប្រព័ន្ធកាមេរ៉ារបស់ស្មាតហ្វូនថ្មីនេះ គឺនឹងមានសមត្ថភាពអាចផលិតវីដេអូបានក្នុងកម្រិត 4K ល្បឿន 120fps ហើយថែមទាំងមានការគាំទ្រដោយមុខងារ Autofocus active និងមានមុខងារថតកម្រិត 10-bit Log mode ថែមទៀតផង។
Article image
និយាយពីប្រព័ន្ធកាមេរ៉ានៅលើកំពូលស្មាតហ្វូនជំនាន់់ថ្មី vivo X200 Ultra នេះ នឹងមានការប្រើប្រាស់នូវកាមេរ៉ា 2 គ្រាប់ដែលមានទំហំ 50MP Sony LYT-818 ដោយមួយគ្រាប់មានការគាំទ្រដោយកែវទំហំ 35mm ដែលជាកាមេរ៉ាគោល និងមួយគ្រាប់ទៀតប្រើប្រាស់កែវ 14mm ជាប្រភេទ ultra-wide ហើយក៏មានការអមដំណើរដោយកាមេរ៉ាទំហំ 200MP Samsung ISOCELL HP9 ដែលជាឡែន 85mm periscope ផងដែរ។ នៅលើស្មាតហ្វូនថ្មីនេះ ក៏នឹងមានការប្រើប្រាស់នូវប៊ូតុងកាមេរ៉ាផងដែរ។ យោងតាមសេចក្តីរាយការណ៌ថ្មីៗនេះ បាននិយាយថា X200 Ultra នឹងមានវត្តមាននៅខែមេសានេះហើយ ប៉ុន្តែមិនច្បាស់ថា ថ្ងៃណានោះទេ។
CEO vivo បញ្ចេញនូវ Video ប្រៀបធៀបរវាង vivo X200 Ultra និង iPhone 16 Pro Max