ថ្មីៗនេះ ក្រុមហ៊ុន Changan Automobile បានធ្វើការប្រកាសចេញលក់ឡាន SUV HEV ថ្មីម៉ូដែល CS75 Plus BlueCore HEV និងជំនាន់ទីបួននៃរថយន្ត Crossover HEV ម៉ូដែល Eado HEV នៅទីផ្សារប្រទេសចិន ដើម្បីពង្រីកទីផ្សារផលប័ត្ររបស់ Hybrid របស់ខ្លួន។ រថយន្ត HEV ស៊េរថី្មជំនាន់ថ្មីទាំងពីរនេះ គឺមានភាពសន្សំចៃក្នុងការប្រើប្រាស់ប្រចាំថ្ងៃ ដោយពួកវាត្រូវបានដាក់ឲ្យដំណើរការនៅលើប្រព័ន្ធបច្ចេកវិទ្យា BlueCore Hybrid system។
សម្រាប់ម៉ូដែល Changan Eado HEV ជំនាន់ថ្មីមានតម្លៃខ្ទង់ $11,760 ខណៈម៉ូដែល CS75 Plus BlueCore HEV ថ្មីមានតម្លៃខ្ទង់ $16,180។ រថយន្តស៊េរីថ្មីទាំងពីរម៉ូដែលនេះ ត្រូវបានដាក់ឲ្យដំណើរការនៅលើម៉ាស៊ីនចំហេះក្នុងជាមួយប្រព័ន្ធម៉ូទ័រអគ្គិសនីដែលមានថាមពលខ្ពស់ និងកញ្ចប់ថ្ម Lithium-ion battery ទំហំ 1.7kWh។ Eado HEV ជំនាន់ទី 4 ដំណើរការនៅលើម៉ាស៊ីនចំនុះ 1.5-litre ប្រភេទ naturally aspirated engine កម្លាំង 72kW និងម៉ូដែលអគ្គិសនីមួយកម្លាំង 160kW។ ចំនែកម៉ូដែល CS75 Plus BlueCore HEV ដំណើរការលើម៉ាស៊ីនចំនុះ 1.5-litre ប្រភេទ turbocharged Engine កម្លាំង 110kW និងមានម៉ូទ័រអគ្គិសនីមួយមានកម្លាំង 180kW។
ចំពោះកម្រិតប្រើប្រាស់សាំងវិញ ត្រូវបាន Changan បញ្ជាក់ថា នៅលើម៉ូដែល Eado HEV ជំនាន់ថ្មីនេះ មានកម្រិតក្នុងការប្រើប្រាស់សាំងប្រមាណ 2.98 L/100 km សម្រាប់ការបើកបរផ្លូវក្នុងក្រុង។ នៅលើម៉ូដែល CS75 Plus BlueCore HEV បានបំពាក់មកជាមួយនៅប្រព័ន្ធបច្ចេកវិទ្យា Hybrid ដែលមានអនុភាពខ្លាំងជាមួយប្រព័ន្ធរង្វិលជុំនៃម៉ូទ័រអគ្គិសនីខ្លាំងដល់ 20,000rpm។ រថយន្ត Hybrid ស៊េរីថ្មីទាំងពីរម៉ូដែលនេះ គាំទ្រដោយប្រព័ន្ធស្ថាបត្យកម្ម BlueCore hybrid control architecture របស់ Changan ជាមួយនឹងប្រព័ន្ធជំនួយ regenerative braking និង dedicated hybrid transmission systems។



