ស្វែងរកពួកយើង:

Changan CS75 Plus Ultra ជំនាន់ទី 4 បានបង្ហាញរូបរាងនៅមុនថ្ងៃប្រកាសចេញនាចុងខែនេះ

ដោយ

Koun Jab Luffy

18 ធ្នូ 2024 02:09 រសៀល

អាន 3 នាទី

Article image
នៅថ្ងៃទី 16 ធ្នូម្សិលមិញនេះក្រុមហ៊ុន Changan បានធ្វើការទម្លាយចេញរូបភាពការឌីស្សាញផ្លូវការណ៍របស់រថយន្តជំនាន់ថ្មីម៉ូដែល Changan CS75 Plus Ultra ដែលជារថយន្ត SUV ប្រើម៉ាស៊ីនសាំងទំហំ 2.0T Engine។ រថយន្ត Changan CS75 Plus Ultra ដែលជាជំនាន់ទី 4 មួយនេះ ត្រូវបានគេដឹងថា នឹងមកដល់ផ្លូវការណ៍នៅចុងខែធ្នូនេះ។ សម្រាប់ម៉ូដែលបច្ចុប្បន្នដែលប្រើម៉ាស៊ីនសាំង 1.5T Engine ត្រូវបានក្រុមហ៊ុនធ្វើការប្រកាសចេញកាលពីទី 24 ខែកញ្ញា ឆ្នាំ 2024 នេះ ដែលមានតម្លៃចាប់ពីខ្ទង់  $16,700 ដល់ $17,800។
CS75 Plus Ultra ជំនាន់ថ្មីទី 4 នេះ នឹងត្រូវបានផលិតនៅក្នុងរោងចក្រ Smart Factory របស់ Changan ស្ថិតនៅខេត្ត Hefei ប្រទេសចិន។ បច្ចុប្បន្នរថយន្ត Changan CS75 Series លក់បានចំនួនសរុប 2.7 លានគ្រឿង ហើយកាលពីខែវិច្ឆិកាកន្លងទៅ Changan CS75 Series បានជាប់ជារថយន្ត SUV លក់ដាច់បំផុតលំដាប់លេខ 19 នៅក្នុងប្រទេសចិន។ ក្នុងពេលបច្ចុប្បន្ននេះមានម៉ូដែល 11 ស្ថិតក្នុងស្រឡាយ Changan CS75 Plus ដែលកំពុងចរាចរលក់នៅលើទីផ្សារជាមួយតារាងតម្លៃចាប់ពីខ្ទង់ $16,200 ដល់ $20,600។
Article image
Changan CS75 Plus Ultra ជារថយន្តប្រភេទ SUV ដែលមានបណ្តោយខ្លួនប្រវែង 4,770mm/ ទទឹង 1,910mm/ កម្ពស់ 1,695mm ឬ 1,705mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 2,800mm។ រថយន្តនេះប្រើយ៉ាន់កង់ទំហំ 20-inch ផលិតពីលោហៈធាតុ Aluminum Alloy។ CS75 Plus Ultra ជំនាន់ទី 4 ថ្មីនេះ ប្រើប្រាស់ម៉ាស៊ីនសាំង 2.0T Engine ដំណើរការដោយប្រព័ន្ធប្រអប់លេខ Aisin 8AT ដែលអាចផលិតកំលាំងបាន 229 សេះ និងកំលាំងរមូល 390Nm ហើយអាចជាន់សន្ទុះល្បឿនពី 0 ទៅ 100km/h ចាយពេលប្រមាណ 7.3 វិនាទី។
នៅផ្នែកខាងក្នុងមានបំពាក់ដោយអេក្រង់ចំនួន 3 ដូចគ្នានឹងម៉ូដែលប្រើម៉ាស៊ីន 1.5T បច្ចុប្បន្នដែរ ក្នុងនោះមានអេក្រង់បង្ហាញព័ត៌មានទំហំ 10.25-inch LCD Instrument, អេក្រង់កម្សាន្តនៅកណ្តាលទំហំ 14.6-inch និងអេក្រង់កម្សាន្តសម្រាប់អ្នករួមដំណើរការកៅអីមុខទំហំ 12.3-inch។ Changan CS75 Plus Ultra បានប្រព័ន្ធពោងសុវត្ថិភាពចំនួន 6 គ្រាប់, កញ្ចក់មកក្រោយសងខាងក្តោបស្វ័យប្រវត្តិ, គាំទ្រមុខងារបញ្ជាដោយសំឡេងឆ្លាតវៃ AI Voice Assistant ដែលផ្តល់ឲ្យដោយ iFlytek, កញ្ចប់ប្រព័ន្ធសុវត្តិភាពជំនួយការបើកបរកម្រិត  level 2 advanced driving assistance functionalities, មានប្រព័ន្ធ APA5.0 valet parking system ដែលអាចស្វែងយល់ពីឧបសគ្គស្វ័យប្រវត្តិ (20 meter និង Lane line) ក្នុងការបញ្ចូនទិន្នន័យទៅកាន់ប្រព័ន្ធ autonomously park។
Article image
បន្ថែមពីនេះ Changan CS75 Plus Ultra ក៏មានការរចនាដៃចង្កូតដែលមានបង្កប់នៅប៊ូតុងចុងបញ្ជាមុខងារសំខាន់ៗតាមរយះដៃចង្កូត ហើយកៅអីទាំងអស់របស់រថយន្តជំនាន់ថ្មីនេះមានមុខងារបញ្ចេញខ្យល់ និងម៉ាស្សា ហើយកៅអីអ្នករួមដំណើរខាងមុខជាប្រភេទ zero-gravity ដែលអាចធ្វើការសេរេបានច្រើនរបៀបតាមតម្រូវថែមទៀតផង៕
Changan CS75 Plus Ultra ជំនាន់ទី 4 បានបង្ហាញរូបរាងនៅមុនថ្ងៃប្រកាសចេញនាចុងខែនេះ