
ក្រុមហ៊ុនផលិតរថយន្តម៉ាក Changan របស់ប្រទេសចិន បានធ្វើការប្រកាសចេញរថយន្តស៊េរីថ្មីប្រភេទ Pickup Truck ម៉ូដែល Changan Hunter Pickup Truck ជាផ្លូវការណ៍។ រថយន្តអគ្គិសនីស៊េរីថ្មីនេះ បានបង្ហាញខ្លួនលើកដំបូងនៅក្នុងព្រឹត្តិការណ៍ Guangzhou Auto Show ដោយក្រុមហ៊ុន Changan បានបញ្ជាក់ថា Changan Hunter គឺជារថយន្ត Pickup Truck ដែលត្រូវបានប្រសិទ្ធិនាមជា Extended rang EV (EREV) ដំបូងគេក្នុងលោក។
Changan បានផ្តល់នូវជម្រើសចំនួន 8 ស៊េរីសម្រាប់រថយន្ត Hunter Pickup Truck ដែលមានតម្លៃចាប់ពីខ្ទង់ប្រហែល $19,450 ដល់ខ្ពស់បំផុតខ្ទង់ប្រហែល $31.150។ សម្រាប់ Changan Hunter Pickup Truck RWD បំពាក់ម៉ូទ័រអគ្គិសនីមួយ ឬ Single-motor កំលាំង 130kW នៅលើភ្លៅខាងក្រោយ ខណៈម៉ូដែល All-Wheel-Drive (AWD) បានបំពាក់បន្ថែមនៅម៉ូទ័រអគ្គីសនីមួយទៀតនៅលើភ្លៅខាងមុខមានកំលាំង 70kW។

ហើយទាំងពីរម៉ូដែលនេះ គឺបានបំពាក់មកជាមួយកញ្ចប់អាគុយអគ្គិសនីប្រភេទ lithium iron phosphate ទំហំ 31.18kWh។ បើតាមការបញ្ជាក់ពីស្ថាប័ន CLTC បានឲ្យដឹងថា Hunter Pickup truck របស់ Changang អាចបើបរដោយប្រើថាមពលអគ្គិសនីសុទ្ធបានចំងាយ 180km និងសរុបកំលាំងទាំងអាគុយ និងថាមពលម៉ូទ័រអគ្គិសនីអាចឲ្យរថយន្ត Pickup មួយនេះ បើកបរបានចំងាយផ្លូវដល់ 1,031km ទាំងម៉ូដែល AWD និង AWD។

ដោយឡែកសម្រាប់ម៉ូដែល Changan Hunter Pickup EREV មានបំពាក់នូវម៉ាស៊ីនសេរី JL486ZQ6 Engine 2.0T ដែលអាចផលិតកំលាំងបានដល់ 140kW ដែលដំណើរការដូចគ្នាទៅនឹងម៉ាស៊ីន Hybrid សម្រាប់ធ្វើជាប្រភពផ្តល់ថាមពលអគ្គិសនី electricity generator ក្នុងការសាកបញ្ចូលអាគុយផងដែរ ដោយវាមានសមត្ថភាពអាចផ្តល់នូវបន្ទុកអគ្គិសនីកំលាំង 3.3 kW។
ទោះជាយ៉ាងណាសម្រាប់សមត្ថភាពផ្ទុកទំងន់នៅកន្ទុយក្រោយរបស់ Changan Hunter Pickup គឺអាចធ្វើបានត្រឹម 495 គីឡូក្រាមប៉ុណ្ណោះ។ សម្រាប់ម៉ូដែលស្តង់ដារ Hunter Pickup មានប្រវែងបណ្តោយ 5,380mm, ទទឹង 1,930mm, កម្ពស់ 1,885mm និងចន្លោះរវាងកង់មុខទៅកង់ក្រោយ 3,180 mm។ ដោយឡែកសម្រាប់ម៉ូដែលតួរវែងបំផុត គឺមានបណ្តោយ 5,630mm និងចន្លោះរវាងកង់មុខទៅកង់ក្រោយ 3,430mm។

នៅផ្នែកខាងក្នុងត្រូវបានរចនាឡើងប្រកបដោយភាពទំនើបទាន់សម័យ ផ្តល់នូវផាសុខភាពក្នុងការបើកបរ។ ដោយក្នុងនោះ Changan Hunter Pickup Truck បានបំពាក់នូវអេក្រង់បង្ហាញឌីជីថលព័ត៌មានរថយន្តខាងក្រោយចង្កូតទំហំ 7.5-inch និងអេក្រង់កម្សាន្តនៅកណ្តាលទំហំ 12-inch។

សម្រាប់ប្រព័ន្ធមុខងារសំខាន់ៗដែលមានបំពាក់នូវលើ Changan Hunter Pickup truck Series មានដូចជាប្រព័ន្ធ cruise control, AutoNavi map navigation, turn assist lights, automatic wipers, voice control, OTA upgrade of the car machine, ចង្កូតស្បែក leather steering wheel, LCD instrument, ទ្រនាប់សាកថ្មទូរស័ទ្ធឥតខ្សែ 40W wireless phone charging, កៅអីស្បែក leather seats, មុខងារកំដៅកៅអី seat heating, ប្រព័ន្ធបំពងសំឡេង 4/6 speakers, ប្រព័ន្ធម៉ាសីនត្រជាក់ខាងក្រោយ air conditioning rear air vents, និងមុខងារសំខាន់ៗជាច្រើនទៀត៕
