
Nevo C798 ដែលជាប្រភេទរថយន្ត Plug-in-hybrid ស៊េរីថ្មីរបស់ក្រុមហ៊ុន Changan នឹងបង្ហាញវត្តមាននៅទីផ្សារក្នុងប្រទេសចិនឆាប់ៗនេះ។ រថយន្តប្រភេទ Crossover SUV ប្រវែង 4.8 ម៉ែត្រ និងមាន 5 កៅអីស៊េរីថ្មីនេះ ត្រូវបានគេដឹងថា មានបំពាក់នូវម៉ាស៊ីនសាំង Hybrid 1.5-liter កំលាំង 96 សេះ ជាមួយប្រព័ន្ធម៉ូទ័រអគ្គិសនីមួយកំលាំង 221 សេះ។ Changan Nevo C798 នឹងបង្ហាញវត្តមាននៅលើទីផ្សារនាដើមឆ្នាំ 2025 ខាងមុខនេះនៅទីផ្សារប្រទេសចិន។
តាមរូបភាពផ្នែកខាងក្នុងរបស់ Changan Nevo C798 បង្ហាញថា មានការរៀបចំរចនាបែបប្រណិតនិយមដូចគ្នានឹងផ្នែកខាងក្នុងរបស់ Changan Nevo E07 ដែរ ដោយក្នុងនោះមានរូចនៅរសជាតិពណ៌លាយគ្នាបែបពណ៌ទឹកក្រូចលាយខ្មៅ និងពណ៌សលាយខ្មៅ។ ចំនែកដៃចង្កូតវិញត្រូវបានរចនាជារាងអក្សរ D មានបីកាំ ឬហៅថា three-spoke steering wheel, ប្រព័ន្ធម៉ាស៊ីនត្រជាក់ឯករាជ្យនៅផ្នែក Console កណ្តាលដែលមានការរចនាបែបប្រណិតមានកន្លែងដាក់កែវទឹក និងកន្លែងសាកថ្មទូរស័ព្ទឥតខ្សែចំនួនពីរ។ ចំនែកចង្កឹះលេខវិញត្រូវបានដាក់ភ្ជាប់នៅខាងក្រោមនៃដៃចង្កូតតែម្តង។

រូបភាពបង្ហាញបន្ថែមទៀតថា Nevo C798 មិនមានអេក្រង់សម្រាប់បង្ហាញព័ត៌មាននៅក្រោយចង្កូតនោះទេ ដោយវាត្រូវបានជំនួសមកវិញនៅមុខងារបាញ់បង្ហាញលើដំបូលកញ្ចក់ខាងមុខ ឬ AR-Head-up-Display ហើយនៅកណ្តាល Dashboard គឺមានអេក្រង់កម្សាន្តទំហំធំ។ នៅលើទ្វារខាងក្នុងមានបង្កប់ដោយប៊ូតុងមួយចំនួន ព្រមជាមួយដំបូលបើកបានទំហំ 1.2m2 sunroof។

បើតាមប្រភពព័ត៌មានកន្លងមកបាននិយាយថា សម្រាប់កៅអីអ្នកបើក គឺមានមុខងារ កម្តៅ ខ្យល់ និងម៉ាស្សាផងដែរ រីកៅអីអ្នករួមដំណើរខាងមុខជាប្រភេទ zero-gravity function ដែលអាចធ្វើការសេរេកំនត់បានច្រើនរបៀបតាមតម្រូវការថែមទៀតផង។ Nevo C798 ក៏មានដំឡើងនៅប្រព័ន្ធបំពងសំឡេងចំនួន 16 គ្រាប់ និងប្រព័ន្ធ Suspension ដែលគាំទ្រជាមួយប្រព័ន្ធ continuous damping control system។

នៅផ្នែកខាងមុខមានការរចនាបែបប្រណិតបែបបិតជិតដូចរថយន្តអគ្គិសនីសុទ្ធដែរ និងមានរំលេចជាមួយ អំពូល LED running light strip និងចង្កៀងបំភ្លឺដែលរចនាភ្ជាប់ជាមួយផ្នែក Bumper តែម្តង ហើយនៅផ្នែកខាងក្រោមមានប៉ាណាពណ៌ខ្មៅសម្រាប់ឲ្យលំហូរខ្យល់ចូលដើម្បីជួយកាត់បន្ថយកំដៅក្នុងម៉ាស៊ីន។

Changan Nevo C798 នឹងប្រើកញ្ចប់ថ្មទំហំពីរជម្រើសជាប្រភេទថ្ម LFP Battery ដែលផលិតដោយសម្ព័ន្ធភាពក្រុមហ៊ុន CATL-Changan JV ដែលក្នុងនោះមានទំហំ 21.5kWh ដែលសាកភ្លើងពេញម្តងអាចបើកបរដោយថាមពលថ្មសុទ្ធបានចំងាយ 95km និងទំហំ 31.7kWh សាកភ្លើងពេញម្តងអាចបើកបរដោយថាមពលថ្មសុទ្ធបានចំងាយ 165km។

ហើយសម្រាប់ម៉ាស៊ីន Hybrid 1.5-liter របស់ Nevo C798 មានកម្រិតស៊ីសាំង 5L/100km។ Changan Nevo C798 Plug-in-hybrid SUV នឹងចេញលក់នៅដើមឆ្នាំ 2025 ខាងមុខនេះ។ បើតាមលោក Bertrand Bach ដែលជាអ្នករចនារថយន្ត SUV ថ្មីនេះ មានជំនឿជាក់ថា Nevo C798 នឹងក្លាយជារថយន្តលក់ដាច់ខ្លាំងបំផុតរបស់ Changan។ រថយន្ត SUV 4.8m-5 seats ថ្មីមួយនេះ អាចនឹងមានតម្លៃខ្ទង់ចាប់ពី $27,400 ឡើងទៅនៅទីផ្សារប្រទេសចិន៕
