
Changan UNI-Z ម៉ូដែល Plug-in-hybrid ត្រូវបានក្រុមហ៊ុនធ្វើការប្រកាសចេញកាលពីថ្ងៃទី 28 ខែមិនា ឆ្នាំ 2024។ ហើយថ្មីៗនេះ Changan បានធ្វើការបង្ហាញចេញរូបភាពផ្លូវការណ៍សម្រាប់ម៉ូដែល UNI-Z ថ្មីដែលជាប្រភេទប្រើម៉ាស៊ីនសាំងចំនុះ 1.5T gasoline ដែលនឹងបង្ហាញវត្តមានផ្លូវការណ៍នាថ្ងៃទី 10 ក្នុងខែសីហាខាងមុខនេះ។ កាលពីជំនាន់ម៉ូដែលប្រើម៉ាស៊ីន Hybrid ឬ Plug-in-hybrid variant ត្រូវបានក្រុមហ៊ុនធ្វើការចេញលក់ក្នុងតម្លៃចាប់ពីរខ្ទង់ $16,500 ទៅដល់ $18,400 នៅទីផ្សារប្រទេសចិន។
បើតាមការបង្ហាញពី Changan ពីរថយន្ត UNI-Z ម៉ូដែលថ្មីដែលជាប្រភេទម៉ាស៊ីន 1.5T gasoline Variant គឺមិនមានការឌីស្សាញថ្មីអ្វីប្លែកពីម៉ូដែលមុនដែលប្រើប្រព័ន្ធ Hybrid នោះទេ។ រថយន្ត SUV ម៉ូដែលថ្មីនេះមានបណ្តោយ 4,710mm/ ទទឹង 1,890mm/ កម្ពស់ 1,680mm និងគម្លាតរវាងកង់មុខទៅកង់ក្រោយ 2,795mm ដែលទំហំនេះ គឺត្រូវបានចាត់ចូលក្នុងប្រភេទរថយន្ត Compact- SUV។ Changan UNI-Z gasoline Variant ប្រើប្រាស់យ៉ាន់កង់ប្រភេទអាលុយមីញ៉ូមអាល់ឡយទំហំ 19-អ៊ីង រចនាបែប Multi-spoke aluminum alloy rim។ ផ្នែកដំបូលត្រូវបានរចនាជាដំបូលបើក panoramic sunroof ជាមួយភ្លើងប្រភេទ LED ជាប់ជាមួយកន្ទុយ Spoiler ផងដែរ។

ទាក់ទងទៅនឹង Powertrain វិញ រថយន្ត Compact-SUV ម៉ូដែលថ្មីនេះ ត្រូវបានគេដឹងថា នឹងបំពាក់នូវម៉ាស៊ីនប្រភេទ Blue Whale NE1.5T Engine ដែលមានកំលាំង 138kW ឬ 185 សេះ និងកំលាំងរមូល 300Nm ដំណើរការដោយប្រអប់លេខ DCT ស្វ័យប្រវត្តិ 7 វគ្គ។ សម្រាប់ផ្នែកតុបតែងរចនាខាងក្នុងវិញ គឺមិនសូវជាខុសពីម៉ូដែល Plug-in-Hybrid នោះទេ ដោយក្នុងនោះរួមមានអេក្រង់បង្ហាញព័ត៌មានស្តង់ដារទំហំ 10.25-inch rectangular LCD instrument Panel និងអេក្រង់កម្សាន្តនៅកណ្តលទំហំ 14.6-inch ជាប្រភេទអេក្រង់ Touchscreen ជាមួយដៃចង្កូតមានការរចនាជារាងអក្សរ “D” ហៅថា flat-bottomed D-Shaped steering wheel និងដៃចង្កឹះលេខរចនាបែប yacht-style gear lever។
រថយន្តម៉ូដែលថ្មីនេះ មានបំពាក់មកជាមួយប្រព័ន្ធសុវត្ថភាព និងផាសុខភាពបើកបរជាច្រើនដូចជា ប្រព័ន្ធ កំនត់ល្បឿន full-speed adaptive cruise control, មុខងារចំណាំមុខ facial recognition, អាចបញ្ជាប្រព័ន្ធសោររថយន្តតាមរយះ mobile phone Bluetooth key, មុខងារ built-in driving recorder, imitation leather-covered seats, កៅអីខាងមុខមានមុខងារម៉ាស្សា និងកំដៅ front seat ventilation/heating, front multi-layer soundproof glass, ប្រព័ន្ធភ្ជាប់បណ្តាញសេវា 4G network, មុខងារបញ្ជាដោយសំឡេង voice interaction, rear air conditioning vents, mobile phone remote control, sentry mode, driver seat lumbar support, រួមនឹងប្រព័ន្ធបំពងសំលេង SONY ចំនួន 8 គ្រាប់ជាដើម។

សូមបញ្ជាក់ថា កាលពីអំឡុងខែមិថុនា កន្លងទៅ Changan លក់រថយន្តម៉ូដែល UNI-Z បានចំនួន 8,990 គ្រឿង មានកំណើនលក់ប្រចាំខែធៀបពីមួយខែទៅមួយខែប្រមាណ 10.1%។ ដោយឡែកសម្រាប់ការលក់ក្នុងឆមាសទីមួយឆ្នាំ 2024 គឺចាប់ពីខែមករា ដល់ខែមិថុនា Changan UNI-Z លក់បានចំនួនសរុប 23,206 គ្រឿង។ យ៉ាងណាមិញសម្រាប់តម្លៃ ម៉ូដែល Changan UNI-Z gasoline ថ្មីនេះ ក្រុមហ៊ុនមិនទាន់បានបង្ហើបឲ្យដឹងនៅឡើងទេ ដូចនេះ មានតែរងចាំអ៊ុតតម្លៃមនៅថ្ងៃប្រកាសចេញនាចុងសប្តាហ៍នេះតែប៉ុណ្ណោះ៕
