ស្វែងរកពួកយើង:

Changan ត្រៀមចេញ Nevo Q05 អគ្គីសនីសុទ្ធ ប្រជែងជាមួយ BYD Atto3

ដោយ

Koun Jab Luffy

08 សីហា 2025 06:38 ព្រលប់

អាន 2 នាទី

Article image
Nevo ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Changan Automobile នៅថ្ងៃនេះ បានបញ្ចេញនូវព័ត៌មានថ្មីថា ខ្លួននឹងមានការបង្ហាញនូវ Q05 ស៊េរីថ្មីដើម្បីប្រជែងនៅលើទីផ្សារឡានអគ្គិសនី SUV ប្រភេទ Sport Utility Vehicle ដែលមានដូចជា BYD Atto3 ជាដើម។ យោងតាមព័ត៌មានថ្មីថ្ងៃនេះ គឺក្រុមហ៊ុន Nevo បានចែករំលែកនូវរូបភាពផ្សព្វផ្សាយរបស់ឡានអគ្គិសនី Q05 ស៊េរីថ្មីហើយ ដោយថែមទាំងបញ្ជាក់ថា ម៉ូដែលនេះនឹងក្លាយជាឡានអគ្គិសនី compact SUV ដំបូងដែលនឹងមានលក់នៅលើទីផ្សារសកលថែមទៀតផង។
តាមរយៈរូបភាពខាងលើនេះ គឺមិនមានការបញ្ជាក់ពីលក្ខណៈសម្បត្តិនៅឡើយទេ គ្រាន់តែដឹងថា នៅលើដំបូលខាងមុខនេះ គឺមានការបំពាក់នូវសិនស័រ roof-mounted LiDAR និងមានដៃទ្វាថ្មី semi-hidden door។ សូមជំរាបថា Nevo Q05 ត្រូវបានក្រុមហ៊ុនប្រកាចេញជាលើកដំបូងកាលពីថ្ងៃទី 12 ខែធ្នូ ឆ្នាំ 2023 និងមានតែម៉ូដែល plug-in hybrid តែប៉ុណ្ណោះ។
Article image
ឡាននេះ គឺមានប្រវែង 4,539mm, កំពស់ 1,865mm និងទទឹង 1,680mm ហើយនិងគម្លាតកង់មុខក្រោយ 2,656 mm ប្រៀបធៀបជាមួយនិង BYD Atto3 គឺមាប្រវែង 4,310mm និងកំពស់ 1,830 ហើយនិងទទឹង 1,675mm ខណៈដែលគម្លាតកង់មុខក្រោយ 2,620mm។ Nevo Q05 មាន 3 ជម្រើស និងមានតម្លៃចាប់ពី 96,900 យ៉ន់ ដែលស្មើរនឹង $13,500 ដុល្លារប៉ុណ្ណោះ។ សម្រាប់ម៉ូដែល Nevo គឺមានដូចជា A05, A07, Q05, Q07, E07, K50 និងLumin និងមានប្រភេទ sedan និង SUV ក៏ដូចជា pickup truck ផងដែរ។