ថ្មីៗនេះក្រុមហ៊ុន Chery បានធ្វើការប្រកាសចេញឡាន Pick up ស៊េរីថ្មីម៉ូដែល Rely R08 Pro ដើម្បីពង្រីកទីផ្សារម៉ាកយីហោ Rely របស់ខ្លួន។ ហើយ Pick up ស៊េរីថ្មីនេះ គឺចេញមកដើម្បីធ្វើការប្រកូតប្រជែងទីផ្សារឡាន Pick up ក្នុងស្រុក និងនៅលើឆាកទីផ្សារអន្តរជាតិ។ Chery Rely R08 Pro នៅតែបន្តប្រើប្រាស់គ្រោងឆ្អឹងប្រភេទ Body-on-frame ដូចម៉ូដែលមុនដដែល គ្រាន់តែមានការកែប្រែបំពាក់បន្ថែមនៅប្រព័ន្ធបច្ចេកវិទ្យាប្រើប្រាស់ក្នុងកាប៊ីនកាន់តែមានភាពទំនើបជាងមុន។
ផ្នែកខាងមុខរបស់ Rely R08 Pro ត្រូវបានធ្វើការកែប្រែការឌីស្សាញថ្មីឡើងវិញបើធៀបនឹងម៉ូដែលស្តង់ដារ R08 ក្នុងនោះរួមមានការឌីស្សាញប៉ាណាមុខថ្មី ចង្កៀងខាងមុខថ្មី របាំងការពារខាងមុខថ្មីជាមួយការពារដោយ Skid Protection។ ផ្នែកកាប៊ីនក្នុងរបស់ Chery Rely R08 Pro មានបំពាក់មកជាមួយបច្ចេកវិទ្យាអេក្រង់កម្សាន្តទំហំធំដល់ 15.6-inch គាំទ្រដំណើរការដោយបន្ទះឈីប Qualcomm snapdragon 8155, អាចធ្វើបច្ចុប្បន្នភាពប្រព័ន្ធតាមរយះ OTA, មានមុខងារគ្រប់គ្រងបញ្ជាដោយសំឡេង Voice Control, អាចភ្ជាប់ជាមួយស្មាតហ្វូន និងមុខងារភ្ជាប់បញ្ជាពីចម្ងាយ remote vehicle ថែមទៀតផង។
ផ្នែកប្រព័ន្ធសុវត្ថិភាពជំនួយការបើកបរវិញ Rely R08 Pro គាំទ្រដំណើរការដោយប្រព័ន្ធ Driving assistant system ដែលរួមមានប្រព័ន្ធជំនួយបើកបរកម្រិត Level 2, ប្រព័ន្ធសែនស័រកាមេរ៉ា 360 ដឺក្រេ និងមុខងារ transparent chassis view។ ឡាន Pick up ស៊េរីថ្មីនេះ មានភ្ជាប់មកជាមួយពោងសុវត្ថិភាពចំនួន 6 គ្រាប់ និងប្រព័ន្ធទបើលំនឹង electronic stability control ផងដែរ។ កៅអីជួរក្រោយមានគម្លាតទូលាយដល់ 500mm ផ្តល់ភាពងាយស្រួលក្នុងការអង្គុយមិនទល់ជង្គង់ រួមទាំងមានកំណល់ខ្នងកម្រិតមុំ 26 ដឺក្រេទៀតផង។ Chery Rely R08 Pro ដំណើរការដោយម៉ាស៊ីនម៉ាស៊ូត 2.3T មានកម្លាំងរមួល 420Nm ជាមួយប្រព័ន្ធរង្វិលជុំ 1,500 rpm និងភ្ជាប់ដំណើរការដោយប្រព័ន្ធប្រអប់លេខ ZF មាន 8 វគ្គ (ZF 8-speed automatic transmission)។
ប្រព័ន្ធជើងក្រោមរបស់ Rely R08 Pro គឺផ្នែកខាងមុខបំពាក់ដោយប្រព័ន្ធស្លាបត្រជៀវ Dual-wishbone suspension និងខាងក្រោយប្រើប្រព័ន្ធ leaf-spring rear layout រួមនឹងប្រព័ន្ធ balancing off-road articulation សម្រាប់មុខងារ Payload។ ជាមួយប្រព័ន្ធ BorgWarner part-time 4WD system ធ្វើឲ្យ Rely R08 Pro គាំទ្រមុខងារបើកបរដូចជា 2H, 4H និង 4L ក៏ដូចជាប្រព័ន្ធចាក់សោរប៉ុងមុខ ឬប៉ុងក្រោយថែមទៀងផង។ Rely R08 Pro មានកម្ពស់ពីផ្ទៃបាតធៀបនឹងផ្ទៃដីប្រមាណ 230mm ជាមួយកម្រិតមុំខាងមុខ approach angle 34 ដឺក្រេ និងកម្រិតមុំខាងក្រោយ departure angle 29 ដឺក្រេ។
ទោះជាយ៉ាងណាសម្រាប់តម្លៃរបស់ Rely R08 Pro ក្រុមហ៊ុន Chery មិនទាន់បានបញ្ជាក់ឲ្យដឹងនៅឡើយទេក្នុងពេលនេះ។ Rely R08 Pro នឹងជាគូប្រជែងទីផ្សារជាមួយនឹងឡាន Pick up របស់ក្រុមហ៊ុនផលិតរួមស្រុកដូចជា WM Cannon Alpha PHEV និង BYD Shark 6 ជាដើម នៅទីផ្សារក្នុងស្រុក ក៏ដូចជាទីផ្សារសកល ជាពិសេសទីផ្សារប្រទេសអូស្តា្រលីដែលប្រើប្រាស់រថយន្តចង្កូតស្តាំ៕





