ស្វែងរកពួកយើង:

Chery បានដាក់បង្ហាញគំរូរថយន្តស៊េរីថ្មីចំនួន 16 ម៉ូដែល នៅក្នុងព្រឹត្តិការណ៍ 2025 Shanghai Auto Show

ដោយ

Koun Jab Luffy

24 មេសា 2025 01:55 រសៀល

អាន 3 នាទី

Article image
នៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត 2025 Shanghai International Automobile Industry Exhibition ថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្តម៉ាក Chery បានធ្វើការបង្ហាញនូវគំរូរថយន្តស៊េរីថ្មីដល់ 53 ម៉ូដែល មកពីម៉ាកយីហោរថយន្តចំនួន 5 របស់ខ្លួន ក្នុងនោះរួមមានម៉ាកយីហោ Exeed, Jetour, iCAR និង Luxeed ហើយម៉ាករថយន្តទាំងអស់នេះ គឺនឹងក្លាយជាម៉ូដែលពង្រីកខ្លួនទាំងទីផ្សារក្នុងប្រទេសចិន និងនៅទីផ្សារសកល។
ក្រុមហ៊ុន Chery បានបង្ហាញរថយន្តគំរូផ្លូវការណ៍ចំនួន 16 ម៉ូដែល មកពីម៉ាកយីហោរថយន្តស្នូលរបស់ខ្លួន ដែលក្នុងនោះរួមមានម៉ូដែល QQ Compact EV ថ្មីផងដែរ, រថយន្តម៉ូដែល Fengyun A9 ដែលជារថយន្ត sedan ដែលត្រូវបានគេរាយការណ៍ថា ទទួលបានការបញ្ជាទិញចំនួន 53,000 គ្រឿង ក្នុងរយះពេល 35 ថ្ងៃ ហើយនឹងគំរូម៉ូដែល Tiggo 9L SUV។ ម៉ូដែលរថយន្តស៊េរីថ្មីទាំងអស់របស់ Chery នឹងមានលក់នៅលើទីផ្សារជាមួយជម្រើសប្រើម៉ាស៊ីនសុទ្ធ, ប្រើប្រព័ន្ធ Plug-in-hybrid និងប្រើថាមពលអគ្គិសនីសុទ្ធ (BEV)។ សម្រាប់ម៉ាករថយន្ត Exeed វិញ ក៏បានដាក់បង្ហាញចេញនូវរថយន្តស៊េរីថ្មីម៉ូដែលឆ្នាំ 2025 Exlantix ES ដែលជារថយន្តអគ្គិសនីប្រភេទ Sedan។ រីឯម៉ាក Jetour បានធ្វើការបង្ហាញចេញម៉ូដែល Traveller ‘Interstellar Guardian’ ដែលជារថយន្ត off-road។
Article image
ក្រុមហ៊ុន iCAR បានដាក់បង្ហាញនូវម៉ូដែល V23 មានពណ៌ថ្មី រួមជាមួយរថយន្តប្រភេទ Pick up និងគំរូរថយន្ត convertible concept models។ ជាមួយគ្នានេះ Chery ក៏បានធ្វើការបង្ហាញនូវប្រព័ន្ធ Kunpeng hybrid system ដែលប្រើនៅលើម៉ូដែល Jetour G900 និងគំរូរថយន្តហោះ  flying vehicle prototypes។ អស់រយៈពេល 22 ឆ្នាំជាប់គ្នា Chery គឺជាអ្នកនាំចេញរថយន្តកំពូលមួយរបស់ប្រទេសចិន។ ជាមួយនឹងរថយន្តជាង 16 លានគ្រឿងត្រូវបានលក់ទូទាំងពិភពលោក និង 4.7 លានគ្រឿងនៅទីផ្សារនាយសមុទ្ទ។ ហើយឥឡូវនេះ ក្រុមហ៊ុន Chery បានកំពុងរៀបចំខ្សែសង្វាក់ផលិតរថយន្តសម្រាប់ទីផ្សារអន្តរជាតិផ្ទាល់តែម្តង។
Article image
បើតាមរបាយការណ៍បង្ហាញថា Chery លក់រថយន្តនៅទូទាំងពិភពលោកបានចំនួន 620,000 គ្រឿងនៅក្នុងត្រីមាសទីមួយឆ្នាំ 2025 ជាមួយនឹងការនាំចេញបានចំនួន 255,000 គ្រឿង។ យោងតាមបញ្ចី 2024 Hurun Brand List បង្ហាញថាតម្លៃនៃម៉ាកយីហោរបស់ក្រុមហ៊ុនត្រូវបានប៉ាន់ប្រមាណថាមានចំនួន 250ពាន់លានយន់ ឬប្រហែល 3.45 ពាន់លានដុល្លារអាមេរិក ដោយជាប់ចំណាត់ថ្នាក់ទី 45 ទូទាំងប្រទេស និងឈានចូលលំដាប់កំពូលក្រុមហ៊ុនធំទាំងបីក្នុងចំណោមក្រុមហ៊ុនផលិតរថយន្តចិនទូទាំងពិភពលោក។
Article image
លោក Yin Tongyue ប្រធានក្រុមហ៊ុនបានគូសបញ្ជាក់ពីការយកចិត្តទុកដាក់របស់ Chery ដែលផ្តោតទៅលើវិស័យសំខាន់ៗចំនួនបួនក្នុងនោះរួមមាន ថាមពលអគ្គិសនី បញ្ញាសិប្បនិម្មិត និរន្តរភាព និងសកលភាវូបនីយកម្ម។ ដែលរួមបញ្ចូលទាំងបច្ចេកវិទ្យាថ្ម ប្រព័ន្ធម៉ូទ័រអគ្គិសនីថ្មី ប្រព័ន្ធបើកបរឆ្លាតវៃ និងសម្ភារៈដែលមាននិរន្តរភាពជាដើម៕
Article image