Exeed ម៉ាកយីហោរថយន្តប្រណីតរបស់ក្រុមហ៊ុន Chery បានចាប់សង្វាក់ផលិតកម្មផ្លូវការណ៍សម្រាប់ឡានអគ្គិសនីប្រភេទ SUV ប្រណីតស៊េរីថ្មីម៉ូដែល Exeed EX7។ ឡានអគ្គិសនីប្រណីតប្រភេទ mid-to-large SUV ស៊េរីថ្មីនេះ មានការឌីស្សាញដៃចង្កូតពីរកាំ ឬ Dual-spoke steering wheel ជាមួយនឹងការបំពាក់អេក្រង់ទំហំធំដល់ 30-inch ដែលលាតពីផ្នែកកណ្តាលនៃតាប់ឡូដល់ខាងមុខកៅអីសម្រាប់អ្នករួមដំណើរការខាងមុខ។ ផ្នែកកាប៊ីន Exeed EX7 ឌីស្សាញរំលេចដោយពណ៌ខ្មៅ និងត្នោត, មានអេក្រង់បង្ហាញព័ត៌មានក្រោយដៃចង្កូតប្រភេទ LCD និងដំបូលបើកប្រភេទ Panoramic sunroof ផងដែរ។

Exeed EX7 ប្រើប្រាស់ភាសាឌីស្សាញ និងការតុបតែងលម្អផ្នែកទូទៅពីជំនាន់មុនរបស់វា គឺ Exlantix ET ដែលនៅទីផ្សារស្រុកចិនមានឈ្មោះថា Sterra ET។ គ្រាន់តែ EX7 ជំនាន់ថ្មីនេះ គឹមានការកែប្រែការឌីស្សាញផ្នែកកាប៊ីនថ្មីដោយផ្តោតទៅលើប្រព័ន្ធបច្ចេកវិទ្យា Digital រួមនិងប្រព័ន្ធហ្វ្រាំង។ ឡានអគ្គិសនីស៊េរីថ្មី Exeed EX7 ផលិតឡើងដោយប្រើប្រាស់នូវប្រព័ន្ធ E0X high-voltage platform ដោយម៉ូដែលអគ្គិសនីសុទ្ធមានបំពាក់នូវប្រព័ន្ធម៉ូទ័រអគ្គិសនីពីរ ឬ All-wheel-drive ក្នុងនោះម៉ូទ័រខាងមុខមានកម្លាំង 123kW ខណៈម៉ូទ័រក្រោយមានកម្លាំង 230kW មានកម្លាំងសរុប 353kW។ 

ចំនែកម៉ូដែល Range-extended (EREV) វិញ មានបំពាក់នូវម៉ាស៊ីន 1.5T សម្រាប់ធ្វើជាម៉ាស៊ីនសាកភ្លើងដែលមានកម្លាំង 115kW។ Exeed EX7 មានបំពាក់នូវប្រព័ន្ធហ្រ្វាំងអេឡិចត្រូនិច electronic mechanical braking (EMB), ជំនួសឲ្យប្រព័ន្ធហ្វ្រាំង hydraulic ដែលមាននៅលើជំនាន់មុន។ Exeed EX7-EREV នឹងមានជម្រើសកញ្ចប់ថ្មទំហំ 39.816kWh និង 39.917kWh ដែលការសាកភ្លើងពេញម្តងអាចបើកបរបានចម្ងាយ 182km និង 203km តាមស្តង់ដារ CLTC។ ចំនែកម៉ូដែលប្រើអគ្គិសនីសុទ្ធ ឬ BEV របស់ EX7 វិញ គឺនឹងបំពាក់កញ្ចប់ថ្មទំហំ  97.682kWh ដែលការសាកភ្លើងមួយពេញម្តងអាចបើកបានចម្ងាយ 682km ឬ 726km ទៅតាមជម្រើសម៉ូដែល។

Exeed EX7 Series គឺស្ថិតក្នុងស្រឡាយរថយន្ត mid-to-large SUV ថ្នាក់ប្រណិតថ្មីដែលមាន 5-កៅអី។ ឡានអគ្គិសនីស៊េរីថ្មីនេះ មានតួរខ្លួនប្រវែង 4,988mm/ ទទឹង 1,975mm/ កំពស់ 1,710mm និងគម្លាតពីកង់មុខទៅកង់ក្រោយ 3,000mm។ ឡានអគ្គិសនី SUV ប្រណីតស៊េរីថ្មីនេះ នឹងត្រូវផលិតនៅក្នុងរោងចក្រ Wuhu facility របស់ Chery ដែលស្ថិតនៅក្នុងខេត្ត Anhui ប្រទេសចិន។ EX7 ក៏នឹងមានបំពាក់នូវប្រព័ន្ធសែនស័រ LiDAR នៅលើដំបូលសម្រាប់ប្រព័ន្ធជំនួយការបើកបរកម្រិតខ្ពស់ ADAS ថែមទៀតផង។ ទោះជាយ៉ាងណាសម្រាប់តម្លៃ និងកាលបរិច្ឆេទចេញលក់ផ្លូវការណ៍របស់ Exeed EX7 Series ក្រុមហ៊ុនមិនទាន់បញ្ជាក់ឲ្យដឹងនៅឡើយទេក្នុងពេលនេះ៕