ស្វែងរកពួកយើង:

Chery Exeed Exlantix ET Camping Edition មានសមត្ថភាពអូសទម្ងន់បាន 2 តោនចេញលក់ក្នុងតម្លៃជាង 3 ម៉ឺនដុល្លារ

ដោយ

Koun Jab Luffy

19 មិថុនា 2025 02:43 រសៀល

អាន 3 នាទី

Article image
ក្រុមហ៊ុន Chery ទើបតែបានបញ្ចេញលក់ឡានម៉ូដែលពិសេសថ្មីឈ្មោះថា Exeed Exlantix ET Camping Edition ដែលផលិតឡើងពិសេសសម្រាប់អ្នកប្រើប្រាស់ដែលចូលចិត្តការធ្វើដំណើរបែបផ្សងព្រេង និងបោះតង់។ Exeed Exlantix ET Camping Edition របស់ Chery ត្រូវបានក្រុមហ៊ុនចេញលក់ក្នុងតម្លៃខ្ទង់ $35,200។
រថយន្តម៉ូដែលថ្មីនេះ បានភ្ជាប់មកជាមួយអត្ថប្រយោជន៍ជាច្រើនសម្រាប់អ្នកទិញ ដោយក្នុងនោះរួមទាំងការផ្តល់ហិរញ្ញប្បទានដោយគ្មានការប្រាក់រយៈពេលបីឆ្នាំ និងការធានាការប្រើប្រាស់ពេញមួយជីវិតសម្រាប់រថយន្តទាំងមូល។ លើសពីនេះ អ្នកទិញអាចទិញកង់ម៉ាក Xidesheng ផ្ទាល់ខ្លួនក្នុងតម្លៃ $420 ដែលរាប់បញ្ចូលទាំងការបន្ថែមនូវធ្នើរដាក់កង់ផងដែរ។
Article image
Exeed Exlantix ET Camping Edition មានធាតុផ្សំនៃការរចនាផ្តាច់មុខមួយចំនួន ដូចជានិមិត្តសញ្ញា Exeed ពណ៌ប្រផេះ ចង្កៀងកាត់អាប់ Fog lamp ពណ៌ខ្មៅ និងយ៉ាន់កង់ឌីស្សាញមានរាងដូចផ្កាទំហំ 20 អ៊ីញ។ ET Camping Edition ក៏មានបំពាក់នូវប្រអប់ហ្វ្រាំងប្រភេទ red six-piston brake calipers សម្រាប់ការពង្រឹងសមត្ថភាពក្នុងការបើកបរ និងការឌីស្សាញរូបរាងបែបស្ព័រជាងម៉ូដែលស្តង់ដារទៀតផង។
ហើយអ្វីដែលទាក់ទាញបំផុតនោះ គឺការភ្ជាប់មកជាមួយនឹងឧបករណ៍ភ្ជាប់សម្រាប់ដាក់របស់របរសម្រាប់អ្នកបោះតង់ មានដូចជាទំពក់ដែលអាចដកចេញបាន ដែលមានសមត្ថភាពអូសសណ្តោងទម្ងន់បានរហូតដល់ 2 តោន និងប្រព័ន្ធផ្គត់ផ្គង់ភ្លើងសម្រាប់ការប្រើប្រាស់កម្លាំង 12V នៅផ្នែកខាងក្រោយផងដែរ។
Article image
ផ្នែកខាងក្នុងរបស់ Exeed Exlantix ET Camping Edition មានបំពាក់នូវកៅអីស្បែកប្រភេទ zero-gravity seats ដែលមានមុខងារកម្តៅ ខ្យល់ត្រជាក់ និងម៉ាស្សា។ នៅឃ្លប់គូទក្រោយអាចផ្ទុកអីវ៉ាន់បានទម្ងន់ 546 លីត្រ និងដល់ 1,835 លីត្រ នៅពេលកាច់កៅអីជួរទីពីរចុះ ដោយគ្រាន់តែចុចប៊ូតុងមួយប៉ាច់ប៉ុណ្ណោះ។ បន្ថែមពីនេះ ET Camping Edition នៅមានបំពាក់ប្រព័ន្ធ Speaker សំឡេងចំនួន 23 គ្រាប់ សូម្បីតែនៅកំណល់ក្បាលកៅអីក៏មានភ្ជាប់ Speaker ផងដែរ។ សម្រាប់ប្រព័ន្ធខួរក្បាលរថយន្ត គឺប្រើឈីប Qualcomm Snapdragon 8295P។
ជាមួយគ្នានេះសម្រាប់ប្រព័ន្ធជំនួយការបើកបរកម្រិតខ្ពស់ ET Camping Edition បានរួមបញ្ចូលនូវមុខងារ Falcon end-to-end assisted driving ដែលដំណើរការដោយបន្ទះឈីប Nvidia Orin-X ពីរ ជាមួយនឹងថាមពលកុំព្យូទ័ររួមបញ្ចូលគ្នាក្នុងកម្រិត 508 TOPS ។ ប្រព័ន្ធនេះគាំទ្រការបើកបរនៅលើផ្លូវហាយវេ និងច្រកផ្លូវដោយស្វ័យប្រវត្តិ (automatic toll gate passage )។
Article image
Exlantix Exeed ET Camping Edition ជាឡាន Plug-in-hybrid SUV ដែលមានភ្ជាប់មកជាមួយម៉ាស៊ីន 1.5T ជាមួយម៉ូទ័រអគ្គិសនីមួយដែលផលិតកម្លាំងសរុបបាន 195kW និងកម្លាំងរមូល 324Nm ដែលអាចបង្កើនសន្ទុះល្បឿនពី 0-100km/h ចាយពេលប្រមាណ 4.8 វិនាទី។ ឡាន PHEV ស៊េរីថ្មីនេះអាចជិះបានចម្ងាយ 240 គីឡូម៉ែត្រ ដោយប្រើថាមពលអគ្គិសនីសុទ្ធ និងអាចជិះបានចម្ងាយដល់ 1,500គីឡូម៉ែត្រនៅពេលប្រើគូបជាមួយម៉ាស៊ីន។ ចំពោះកម្រិតស៊ីសាំងវិញ គឺខ្ទង់ប្រហែល 5.9L/100km។ ឡាន PHEV SUV នេះក៏មានភ្ជាប់នូវប្រព័ន្ធ CDC electromagnetic damping system និង air suspension ដែលជួយឲ្យការបើកបរប្រកបដោយភាពរលូន និងមានផាសុខភាព៕
Chery Exeed Exlantix ET Camping Edition មានសមត្ថភាពអូសទម្ងន់បាន 2 តោនចេញលក់ក្នុងតម្លៃជាង 3 ម៉ឺនដុល្លារ