
ក្រុមហ៊ុនផលិតរថយន្ត Chery បានប្រកាសចេញរថយន្តស៊េរីថ្មីឆ្នាំ 2025 ម៉ូដែល Exeed Exlantix ET កាលពីថ្ងៃទី 18 ខែមីនា កន្លងទៅ។ រថយន្ត SUV ស៊េរីថ្មីឆ្នាំ 2025 នេះមានជម្រើសបីម៉ូដែល គឺមានម៉ូដែល Pro, Max និង Ultra ដោយមានតម្លៃចាប់ពីខ្ទង់ប្រមាណជា $30,500 ដល់ $38,900។ បើតាមការ Highlight ពីក្រុមហ៊ុនឲ្យដឹងថា Chery Exeed Exlantix 2025 គាំទ្រនៅប្រព័ន្ធដំណើរការនៅក្នុងការប៊ីនរថយន្តជាមួយប្រព័ន្ធ Falcon Pilot 700 system ដែលគាំទ្រដំណើរការដោយបន្ទះឈីប 8295P។
សម្រាប់ប្រព័ន្ធ Falcon Pilot គឺជាប្រព័ន្ធដំណើរការរចនាឆ្លាតវៃរបស់ Chery ដើម្បីឆ្លើយតបជាមួយនឹងប្រព័ន្ធ DiPilot (God’s Eye) របស់ក្រុមហ៊ុន BYD និង G-Pilot របស់ Geely។ ប្រព័ន្ធ Falcon Pilot ត្រូវបានគេស្គាល់ថាជា Cpilot ដែលវាត្រូវបានប្រើប្រាស់នូវលើរថយន្តរបស់ Chery ជាច្រើនម៉ូដែលរួចមក រួមមានម៉ូដែល Chery eQ1 ដែលជាប្រភេទរថយន្ត City Car តម្លៃខ្ទង់ $9,120 ជាដើម។ សម្រាប់ទីផ្សារលក់ដ៏សំខាន់បំផុតរបស់ Chery Exeed Exlantix EV ស៊េរី 2025 គឺជាប្រព័ន្ធ Falcon Pilot 700 intelligent driving system នេះឯង។ ដំណើរការចម្បងនៃប្រព័ន្ធនេះ គឺអាស្រ័យលើសែនស័រចំនួន 30 គ្រាប់ដែលជាប្រភេទ high-performance sensors និងបន្ទះឈីប dual Nvidia Orin-X chips ជាមួយកម្រិតនៃភាពឆ្លាតវៃក្នុងការគណនាកម្រិត 508 TOPS។

ប្រព័ន្ធ Falcon Pilot 700 Intelligent Driving System មានសមត្ថភាពក្នុងការដំណើរការប្រព័ន្ធជំនួយការបើកបររថយន្តបានគ្រប់ស្ថានភាពរួមមានដូចជា ប្រព័ន្ធនាំផ្លូវ urban navigation, highway navigation, ប្រព័ន្ធចូលចំណោតឆ្លាតវៃ intelligent parking, និងប្រព័ន្ធជំនួយការបើកបរ safety-assisted driving ជាដើម។ Chery Exeed Exlantix ET 2025 មានជម្រើសកញ្ចប់អាគុយចំនួនពីរទំហំ គឺទំហំ 77kWh និង 100kWh ដែលផលិតដោយក្រុមហ៊ុន CALT ដែលសាកភ្លើងពេញម្តងអាចជិះបានចម្ងាយដល់ 760km។ Chery បានឲ្យដឹងថា កម្រិតប្រើប្រាស់ថាមពលថ្មរបស់ Exeed Exlantix ET 2025 គឺប្រមាណជា 12.7kWh ក្នុងចម្ងាយ 100km។

រថយន្តអគ្គិសនី SUV ស៊េរីថ្មីនេះ គាំទ្រនូវប្រព័ន្ធសាកភ្លើងកំលាំង 800V ជាមួយកម្រិតសាកភ្លើង 5C និងអាចសាកភ្លើងក្នុងកំលាំងដល់ 420kW ដែលសាកតែ 11.5នាទីអាចជិះបានដល់ 475km។ រថយន្ត SUV ស៊េរីថ្មីឆ្នាំ 2025 របស់ Chery មួយនេះអាចជាន់ល្បឿនពីកុងទ័រ 0 ទៅ 100km/h ចាយពេលប្រមាណ 3.8 វិនាទី។ Exeed Exlantix ET 2025 មានបណ្តោយ 4,955mm/ ទទឹង 1,975mm និងកំពស់ 1,698mm។ រថយន្តស៊េរីថ្មីឆ្នាំ 2025 នេះ មានជម្រើសពណ៌ដូចជា ពណ៌ប្រផេះហៅថា Starry Gray, Dark Gray, និងស្វាយហៅថា Joyful Purple។

ផ្នែកខាងក្នុងមានបំពាក់នូវអេក្រង់កម្សាន្តធំនៅកណ្តាលដែលគាំទ្រមុខងារ Split-screen, អេក្រង់បង្ហាញព័ត៌មាននៅលើ Dashboard ជិតកញ្ចក់ដំបូលខាងមុខ រួមនឹងបំពាក់កៅអីស្បែកដំណើរការដោយប្រព័ន្ធអេឡិចត្រូនិចជាប្រភេទកៅអី zero-gravity seat សម្រាប់កៅអីខាងមុខដែលអាចសេរេកំណត់របៀបប្រើប្រាស់តាមរយះការប៉ះបញ្ជាលើអេក្រង់ one-touch recline/reset ហើយក៏មានមុខងារក្តៅ ខ្យល់ត្រជាក់ និងម៉ាស្សាផងដែរទាំងកៅអីខាងមុខ និងខាងក្រោយដោយគាំទ្រនូវរបៀបម៉ាស្សា 8 មុខងារ ឬ 8-point pneumatic massage system។ ហើយកៅអីខាងក្រោយក៏អាចកាច់បានពីកម្រិតមុំផ្តេក 15 ដឺក្រេ ដល់ 130 ដឺក្រេថែមទៀតផង៕
