ស្វែងរកពួកយើង:

Chery Exeed Exlantix ET បានរំកឹលចេញពីខ្សែសង្វាក់ផលិតរោងចក្រប្រទេសចិន ត្រៀមសម្រាប់ទីផ្សារសកល

ដោយ

Koun Jab Luffy

09 មករា 2025 02:53 រសៀល

អាន 2 នាទី

Article image
កាលពីថ្ងៃទី 08 ម្សិលមិញនេះ លោក Huang Zhaogen នាយកគ្រប់គ្រងផ្នែកទីផ្សាររបស់ Chery Exeed បានប្រកាសថា រថយន្ត SUV ស៊េរីថ្មីម៉ូដែល Exeed Exlantix ET សម្រាប់ទីផ្សារនាយសមុទ្ទបានរំកឹលខ្លួនចេញពីខ្សែសង្វាក់ផលិតពីរោងចក្រក្នុងប្រទេសចិន និងត្រៀមឈានជើងទៅបង្ហាញខ្លួននៅក្នុងទីផ្សារបណ្តាលប្រទេសចំនួនជាង 20 នៅក្នុងឆ្នាំ 2025 នេះ។
Exeed Exlantix ET ត្រូវបានគេស្គាល់ថា Exeed Sterra ET នៅក្នុងទីផ្សារប្រទេសចិន ដែលត្រូវបានប្រកាសចេញលក់នៅក្នុងទីផ្សារប្រទេសចិនកាលពីខែឧសភា ឆ្នាំ 2024 ជាមួយជម្រើសដំណើរការដោយថាមពលអគ្គិសនីសុទ្ធ (EV) និង EREV។ សម្រាប់ម៉ូដែល EV មានតម្លៃចាប់ពីខ្ទង់ $31,300 ខណៈម៉ូដែល EREV មានតម្លៃខ្ទង់ចាប់ពី $25,900 ឡើងទៅនៅទីផ្សារប្រទេសចិន។
Article image
ក្រោយមកទៀត Chery ក៏បានបញ្ចេញម៉ូដែល Exeed Sterra ET EREV Max ដែលគាំទ្រនូវប្រព័ន្ធជំនួយការបើកបរក្នុងទីក្រុង urban advanced driving assistance capabilities និងម៉ូដែល EREV AWD។ សម្រាប់ម៉ូដែល EREV របស់ Exeed Sterra ET ឬ Exlantix ET អាចបើកបរដោយប្រើថាមពលអគ្គិសនីសុទ្ធបានចម្ងាយផ្លូវ  189 គ.ម ទៅ 200 គ.ម និងប្រើគូបជាមួយប្រព័ន្ធម៉ាស៊ីន Hybrid គឺអាចបើកបានចម្ងាយផ្លូវដល់ 1,500 គ.ម ទៅ 1,518 គ.ម។
ចំនែកម៉ូដែលដំណើរការដោយថាមពលអគ្គិសនីសុទ្ធ (EV) វិញ សាកភ្លើងមួយពេញម្តងអាចបើកបានចម្ងាយផ្លូវ 540គ.ម ទៅ 750 គ.ម ទៅតាមជម្រើសទំហំកញ្ចប់ថ្ម។ Chery Exeed Exlantix ET មានបណ្តោយ 4955mm/ ទទឹង 1,975mm/ កំពស់ 1,698mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 3,000mm។ រថយន្ត SUV ស៊េរីថ្មីនេះ គាំទ្រនូវបច្ចេកវិទ្យាសាកភ្លើងកំលាំង 400V ហើយសម្រាប់ម៉ូដែល Exeed Exlantix ET-EREV មានបំពាក់នូវម៉ាស៊ីន 1.5T ភ្ជាប់ដំណើរការដោយប្រព័ន្ធម៉ូទ័រអេឡិចត្រិចចំនួនពីរ និងកញ្ចប់ថ្មទំហំ 43kWh។
Article image
ម៉ូដែលនេះអាចផលិតកំលាំងសរុបបាន 469 សេះ និងកំលាំងរមូល 634Nm។ តាមការធ្វើតេស្តស្តង់ដារពីស្ថាប័ន WLTC សម្រាប់ការសាកភ្លើង និងចាក់សាំងមួយពេញម្តងអាចឲ្យ Exeed Exlantix ET-EREV បើកបរបានចម្ងាយផ្លូវដល់ 1,238 គ.ម៕
Chery Exeed Exlantix ET បានរំកឹលចេញពីខ្សែសង្វាក់ផលិតរោងចក្រប្រទេសចិន ត្រៀមសម្រាប់ទីផ្សារសកល