ស្វែងរកពួកយើង:

Chery Exeed VX C-DM ចាក់សាំង និងសាកភ្លើងពេញម្តងរត់បានចម្ងាយ 1,300km

ដោយ

Koun Jab Luffy

09 កុម្ភៈ 2025 09:52 ព្រឹក

អាន 2 នាទី

Article image
នៅថ្ងៃទី 7 កុម្ភៈ ក្រុមហ៊ុន Chery បានប្រកាសថា រថយន្ត SUV ប្រណិតម៉ូដែល Exeed VX ស៊េរីថ្មីដំបូងរបស់ខ្លួន ដែលដំណោះការដោយប្រព័ន្ធ C-DM Plug-in-hybrid ត្រូវបានចាប់ផ្តើមសង្វាក់ផលិតទ្រង់ទ្រាយធំជាផ្លូវការណ៍ហើយ។ សម្រាប់ការដាក់ឲ្យធ្វើការបញ្ជាទិញមុនសម្រាប់ Chery Exeed VX ត្រូវបានគេដឹងថានឹងធ្វើឡើងឆាប់ៗនេះ ហើយការបង្ហាញវត្តមានជាផ្លូវការណ៍អាចនឹងត្រូវធ្វើឡើងនៅក្នុងខែមីនាខាងមុខនេះ។ Chery Exeed VX នឹងក្លាយជាគូប្រជែងទីផ្សាររថយន្ត Plug-in-hybrid SUV ជាមួយនឹង Wey Lanshan, Li L8, និង Aito M7។
សម្រាប់ Chery Exeed VX ដែលប្រើម៉ាស៊ីនសាំងសុទ្ធ គឺមានតម្លៃចាប់ពីខ្ទង់ $26,600 ដល់ $32,100។ Exeed VX គឺជាប្រភេទរថយន្ត Medium-to-Large SUV ដែលមានបណ្តោយ 5,010mm/ទទឹង 1,940mm/ កំពស់ 1,800mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 2,900mm ដែលវែងជាង 40mm និងខ្ពស់ជាង 8mm ធៀបនឹងម៉ូដែលប្រើម៉ាស៊ីនសាំង។ រថយន្ត SUV នេះ មានទំងន់សរុប 2,280kg ជាមួយមានជម្រើស 6 កៅអី និង 7 កៅអី។
Article image
Chery Exeed VX C-DM នៅតែរក្សាការរចនារូបរាងខាងក្រៅដូចគ្នានឹងម៉ូដែលប្រើសាំងដែរ។ រថយន្តនេះផលិតឡើងដោយឈរនៅលើគ្រោងឆ្អឹង M3X hybrid platform ជាមួយនឹងប្រព័ន្ធដំណើរការ Four-wheel-drive។
Article image
សម្រាប់ម៉ូដែល Exeed VX C-DM ត្រូវបានគេដឹងថា ប្រើប្រាស់ម៉ាស៊ីនទំហំ 1.5T និងភ្ជាប់ដំណើរការជាមួយប្រព័ន្ធម៉ូទ័រអគ្គិសនីចំនួនពីរ “Dual electric motor” ព្រមទាំងប្រើកញ្ចប់ថ្មទំហំ 34.46 kWh ប្រភេទ ternary lithium battery pack។ សម្រាប់ម៉ាស៊ីន 1.5T គឺអាចផលិតកំលាំងបាន 115kW ឬស្មើរ 154 សេះ ខណៈម៉ូទ័រអគ្គិសនីទាំងពីរមានកំលាំងសរុបដល់ 340kW ឬស្មើរ 456 សេះ។
Article image
បើតាមការបញ្ជាក់ពីស្ថាប័ន CLTC បានឲ្យដឹងថា កញ្ចប់ថ្មរបស់ Exeed VX C-DM សាកភ្លើងមួយពេញម្តងអាចបើកបានចម្ងាយ 143km ដោយប្រើថាមពលអគ្គិសនីសុទ្ធ និងបានចម្ងាយដល់ 1,300km នៅពេលចាក់សាំង និងសាកភ្លើងមួយពេញម្តង។ សម្រាប់ការជាន់សន្ទុះល្បឿនវិញ គឺពី 0 ទៅ 100km/h ចាយពេលប្រមាណ 5 វិនាទី ហើយសម្រាប់កម្រិតស៊ីសាំងរបស់ម៉ាស៊ីន 1.5T វិញ គឺ 1.5L/100km៕