ស្វែងរកពួកយើង:

Chery Fulwin T11 ជិះបានចម្ងាយ 1,400km ដាក់លក់ជាផ្លូវការណ៌ជាមួយតម្លៃជាង 2 ម៉ឺនដុល្លារ

ដោយ

Koun Jab Luffy

01 វិច្ឆិកា 2025 02:14 រសៀល

អាន 3 នាទី

Article image
កាលពីថ្ងៃទី 30 ខែតុលាកន្លងទៅនេះក្រុនហ៊ុន Chery បានប្រកាសដាក់លក់ជាផ្លូវការណ៌នូវឡាន Fulwin T11 range-extender SUV នៅលើទីផ្សារប្រទេសចិនហើយ។ឡានថ្មីនេះ 4 ជម្រើសនិមានតម្លៃចាប់ពី 189,900 យ៉ន់ទៅ 249,900 យ៉ន់ដែលប្រហាក់ប្រហែល 26,800 ដុល្លារទៅ 35,200 ដុល្លារ។សូមជំរាបថា Fulwin T11 EREV មានការតម្លើងមកជាមួយនិងបច្ចេកវិទ្យាថ្មីអាចរត់បាន 1,400km នៅពេលចាក់សំាងពេញនិងសាកថ្មពេញម្តងហើយឡាននេះមានជម្រើស RWD, AWD រួមជាមួយនិងបច្ចេកវិទ្យាបើកបរឆ្លាតវៃ Chery Falcon 500 និង Falcon 700 ព្រមទាំងមានការគាំទ្រដោយបន្ទះឈីប Nvidia Orin-Y intelligent driving ថែមទៀតផង។
Chery Fulwin T11 មានការឌីស្សាញរូបរាងប្រណិតហាប់មាំជាមួយនឹងផ្នែកខាងមុខឌីស្សាញរំលេចជាមួយអំពូល LED ស្លីមនិងមានប៉ាណាឌីស្សាញជារាងទឹកធ្លាក់យ៉ាងទាក់ទាញ។នៅផ្នែកចំហៀងត្រូវបានបង្អួតរាងជាមួយយ៉ាន់កង់ជាប្រភេទកាំរាយឬ Multi-spoke rims មានទំហំ 21-inch និងបំពាក់ជាមួយសម្បកកង់ប្រទាលធំរចនាបែបស្ព័រ។
Article image
Fulwin T11 EREV មានបណ្តោយ 5,150mm/ ទទឹង 1,995mm/ កំពស់ 1,800mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 3,120mm។ផ្នែកកាប៊ីនរបស់Fulwin T11 មានការឌីស្សាញឡើងបែបទំនើបភាពជាមួយនឹងអេក្រង់បង្ហាញព័ត៌មាន Full LCD Instrument, អេក្រង់កម្សាន្តទំហំធំដល់ទៅ 30-inch ជាប្រភេទ panoramic 6K Display រួមទាំងមានមុខងារបង្ហាញនៅលើអេក្រង់ខាងមុខ AR-HUD head-up display ផងដែរ។
Article image
រថយន្តស៊េរីថ្មីនេះមានកៅអីចំនួន 6 រៀបជា 2x2x2, មានប្រព័ន្ធភ្លើងបំភ្លឺតាមកាប៊ីន Ambient lighting ចំនួន 256 ពណ៌និងប្រព័ន្ធបំពងសំឡេងចំនួន 23 គ្រាប់។សម្រាប់ម៉ូដែលFulwin T11 ស្តង់ដារមានភ្ជាប់មកជាមួយប្រព័ន្ធជំនួយការបើកបរ Falcon 500 assistance system ដែលមានមុខងារដូចជាប្រព័ន្ធជំនួយការបើកបរលើផ្លូវល្បឿនលឿន highway driving assistance និងប្រព័ន្ធជំនួយការចូលចំណោត parking assistance។ហើយសម្រាប់ម៉ូដែល High-Trim វិញគាំទ្រមកជាមួយប្រព័ន្ធ Falcon 700 assistance system ដែលភ្ជាប់មកជាមួយមុខងារ urban NOA និង ETC ជាដើម។
Article image
ចំពោះប្រព័ន្ធ Hybrid របស់Fulwin T11 វិញបានដំណើរការនៅលើម៉ាស៊ីនសាំង 1.5L និងរួមដំណើរការដោយប្រព័ន្ធម៉ូទ័រអគ្គិសនីឆ្លាតវៃចំនួនពីរនៅផ្នែកខាងក្រោយ។ជាពិសេសFulwin T11 បានភ្ជាប់មកជាមួយប្រព័ន្ធដំណើរការកង់ទាំងបួនឆ្លាតវៃ intelligent all-wheel-drive system ថែមទៀតផង។ចំពោះម៉ាស៊ីន Hybrid 1.5L អាចផលិតកម្លាំងបាន 115kW (154hp) ដែលអាចជាន់ល្បឿនស្ទុះពីកុងទ័រ 0 ទៅ 100km/h ចាយពេលខ្ទង់ 5 វិនាទី។Fulwin T11 មានជម្រើសកញ្ចប់ថ្មទំហំ 33.6798kWh និង 39.9168kWh ជាប្រភេទថ្ម lithium iron phosphate ដែលសាកភ្លើងមួយពេញអាចជិះបានចម្ងាយ 170km និង 180km តាមជម្រើសទំហំតាមការបញ្ជាក់ពី WLTC។
Article image
យ៉ាងណាមិញបើតាមការអះអាងពី Chery ការសាកភ្លើងមួយពេញម្តងអាចឲ្យFulwin T11 ជិះបានចម្ងាយ 220km ហើយបើគូបនិងការចាក់សាំងមួយពេញម្តងអាចជិះបានដល់ចម្ងាយ 1,400km៕
Chery Fulwin T11 ជិះបានចម្ងាយ 1,400km ដាក់លក់ជាផ្លូវការណ៌ជាមួយតម្លៃជាង 2 ម៉ឺនដុល្លារ