ស្វែងរកពួកយើង:

Chery Fulwin T8 រថយន្ត PHEV SUV ស៊េរីថ្មី ដាក់លក់តម្លៃតែជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ

Koun Jab Luffy

24 កុម្ភៈ 2025 08:43 ព្រឹក

អាន 3 នាទី

Article image
កាលពីថ្ងៃទី 22 ខែកុម្ភៈកន្លងទៅនេះ ក្រុមហ៊ុន Chery បានបន្ថែមនូវរថយន្ត SUV ស៊េរីថ្មី PHEV ស្ថិតនៅក្នុងត្រកូល Fulwin T series ម៉ូដែល Fulwin T8 ជាមួយនិងជម្រើសដល់ទៅ 6 ផ្សេងគ្នា។ រថយន្តស៊េរីថ្មីនេះ គឺមានដាក់លក់ជាមួយតម្លៃចាប់ពី 103,900 យ៉ន់ ទៅ 150,900 យ៉ន់ ដែលប្រហាក់ប្រហែល 14,300 ដុល្លារ ទៅ 20,800 ដុល្លារ។ នៅថ្ងៃនេះ ក្រុមហ៊ុននេះ មានការដាក់លក់បញ្ចុះតម្លៃជាពិសេសរថយន្តថ្មីនេះផងដែរ ដោយមានដាក់លក់ក្នុងតម្លៃត្រឹមតែ 99,900 យ៉ន់ ប្រហែល 13,800 ដុល្លារប៉ុណ្ណោះ។
Fulwin T8 គឺជារថយន្ត PHEV SUV ស៊េរីថ្មីមួយ ដែលកន្លងមក ត្រូវបានក្រុមហ៊ុនបើកទទួលការបញ្ជាទិញមុន ជាមួយតម្លៃខ្ទង់ចាប់ពី $15,000 ជាមួយជម្រើសចំនួន 5 ម៉ូដែលផ្សេងគ្នា និងមានជម្រើសម៉ូដែល 5 កៅអី និង 6 កៅអី។ ជាមួយម៉ូដែល Fulwin T8 នេះ គឺបានធ្វើឲ្យគ្រួសាររថយន្ត T-Series SUV របស់ Chery មានសមាជិកសរុប 4 ម៉ូដែល ដូចជា T6, T9 និង T10។ Fulwin T8 PHEV ជារថយន្ត SUV ដែលមានបណ្តោយប្រវែង 4,730mm/ ទទឹង 1,860mm/ កំពស់ 1,747mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 2,710mm។
Article image
រថយន្ត SUV នេះអាចផ្ទុកទំងន់សរុបបានដល់ 1,930 គីឡូក្រាម។ Chery Fulwin T8 គាំទ្រនូវប្រព័ន្ធជំនួយការបើកបរឆ្លាតវៃកម្រិត level 2.9 intelligent driving assistance system ដែលរួមបញ្ចូលនូវប្រព័ន្ធមុខងារសុវត្ថិភាពរហូតដល់ទៅ 18 ក្នុងនោះរួមមាន ប្រព័ន្ធមុខងាររក្សារថយន្តនៅក្នុងគន្លង lane departure assist, មុខងារកំណត់ល្បើនតាមរថយន្តខាងមុខ adaptive cruise control, និងមុខងារចាប់ស្លាកសញ្ញាចរាចរ traffic jam assist ជាដើម។
Article image
រថយន្តស៊េរីថ្មី Chery Fulwin T8 មានជម្រើសប្រើម៉ាស៊ីន Hybrid ពីរផ្សេងគ្នា គឺម៉ាស៊ីន 1.5L Naturally aspirated engine និង 1.5T turbocharged engine។ ម៉ាស៊ីនទាំងពីរជម្រើសនេះ ដំណើរជាមួយប្រព័ន្ធប្រអប់លេខប្រភេទ DHT និងប្រព័ន្ធម៉ូទ័រអគ្គិសនីខាងមុខមួយ។ សម្រាប់ម៉ាស៊ីន 1.5L អាចផលិតកំលាំងបាន 75kW ឬ 101 សេះ និងកំលាំងរមូល 125Nm ខណៈម៉ាស៊ីន 1.5T អាចផលិតកំលាំងបាន 115kW ឬ 154 សេះ  និងកំលាំងរមូល 220Nm។ ចំពោះម៉ូទ័រអគ្គិសនីខាងមុខរបស់ Fulwin T8 អាចផលិតកំលាំងបាន 150kW ឬ 201 សេះ និងកំលាំងរមូល 310Nm។ Fulwin T8 អាចជាន់ល្បឿន Top Speed បានដល់ 208km/h។
Article image
សម្រាប់កញ្ចប់ថ្មដែលបំពាក់នៅលើ Fulwin T8 ជាប្រភេទ lithium iron phosphate battery pack ដែលសាកភ្លើងមួយពេញម្តងអាចបើកបានពី 65km និង 130km ដោយប្រើថាមពលថ្មសុទ្ធ។ តាមការបញ្ជាក់ដោយស្ថាប័ន WLTC បានបញ្ជាក់ថា Fulwin T8 អាចបើកបានចម្ងាយ 1,200km ខណៈ ដែលការតេស្តជាក់ស្តែងត្រូវបាន Chery អះអាចថា រថយន្តនេះអាចបើកបានចម្ងាយដល់ទៅ 2,078.6km នៅពេលចាក់សាំង និងសាកថ្មមួយពេញម្តង។ ហើយកម្រិតស៊ីសាំងវិញ គឺត្រឹម 1.3L/100km។ ចំពោះម៉ូដែល Chery Fulwin T8 ប្រើម៉ាស៊ីន 1.5T គាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនដែលសាកពី 30% ទៅ 80% ចាយពេលប្រមាណ 19 នាទីប៉ុណ្ណោះ។
ផ្នែករូបរាងខាងក្រៅមានការរចនាបែបប្រណិត រីឯខាងក្នុងវិញរឹងរិតតែទំនើប ដោយក្នុងនោះមានការរចនាតុបតែងបំពាក់ដោយអេក្រង់កម្សាន្តនៅកណ្តាលទំហំធំដល់ 15.6-inch កម្រិតបង្ហាញ 2.5K, អេក្រង់បង្ហាញព័ត៌មានទំហំ 10.25-inch full-LCD Panel។ សម្រាប់ប្រព័ន្ធដំណើរការនៅលើការបញ្ជាមុខងារប្រើប្រាស់ក្នុងរថយន្តត្រូវបានដំណើរការដោយប្រព័ន្ធ  Lion5.0 smart cockpit system ដែលគាំទ្រដោយបន្ទះឈីប Snapdragon 8155 ហើយក៏គាំទ្រនូវមុខងារបញ្ជាដោយសំឡេង AI voice assistant ថែមទៀតផង៕
Chery Fulwin T8 រថយន្ត PHEV SUV ស៊េរីថ្មី ដាក់លក់តម្លៃតែជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ