Chery Automobile បានធ្វើការចុះបញ្ចីរថយន្ត EREV ថ្មីនៃម៉ាក iCaur ម៉ូដែល iCaur V25 ជាមួយស្ថាប័ន MIIT ក្នុងប្រទេសចិន។ ដំបូងឡើយម៉ាកយីហោរថយន្តមួយនេះត្រូវបានគេស្គាល់ថា iCar ក្រោយមក Chery ក៏បានធ្វើការផ្លាស់ប្តូរម៉ាកសញ្ញាថ្មីហៅថា iCaur វិញ ដោយសារតែមានបញ្ហាប្រឈមជាមួយនឹងពាណិជ្ជសញ្ញាសកលនៃផលិតផលរបស់ Apple។

Chery iCaur V25 គឺជារថយន្តប្រភេទ EREV ថ្មីដែលមានការឌីស្សាញរូបរាងខាងក្រៅបែបប្រអប់ ឬហៅថា boxy-body-design។ រថយន្តនេះ មានតួរខ្លួនប្រវែង 4,636mm/ ទទឹង 1,920mm/ កំពស់ 1,855mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 2,820mm។ iCaur V25 មានការឌីស្សាញចង្កៀងខាងមុខរាងរង្វង់មូល មានប្រឡោះប៉ាណាខាងមុខសម្រាប់លំហូរខ្យល់ត្រជាក់ កាងខាងក្រោមធំមើលទៅរឹងមាំ កញ្ចក់ចំហៀងមើលក្រោយធំល្មម ជាមួយដៃទ្វារលាក់ពាក់កណ្តាល (Semi-hidden-door-handle) ។

iCaur V25 មានបំពាក់មកនូវម៉ាស៊ីន 1.5T សម្រាប់ប្រព័ន្ធ range-extender ដែលមានលេខកូដសំគាល់ SQRH4J15 មានកម្លាំងសរុប 115kW និងកម្លាំងអតិបរិមា 105kW។ រថយន្តស៊េរីថ្មីនេះ មានកញ្ចប់ថ្មប្រភេទ lithium-iron phosphate ទំហំ 33.679kWh ផលិតដោយក្រុមហ៊ុន Hefei Guoxuan High-Tech ដែលការសាកភ្លើងពេញម្តងអាចបើកបរដោយប្រើអគ្គិសនីសុទ្ធបានចម្ងាយ 145km ឬ 150km (WLTC)។ បើតាមការបញ្ជាក់ដោយស្តង់ដារ WLTC បង្ហាញថា សម្រាប់កម្រិតស៊ីសាំងនៃម៉ាស៊ីនរបស់ iCaur V25 គឺត្រឹមតែ 1.52L/100km និង 1.54L/100km។ 


រថយន្ត EREV ថ្មីនេះ អាចជាន់ល្បឿនលឿនបំផុត (Top Speed) បានដល់ 180km/h សម្រាប់ទំងន់បន្ទុកអតិបរិមា 2,720kg។ iCaur V25 បានបង្កើនទំងន់ពី 2,221kg ទៅ 2,240kg ដែលធ្វើឲ្យវាមានសមត្ថភាពអាចអូសសណ្តោងទំងន់បានដល់ 1,800kg។

សម្រាប់ប្រសិទ្ធភាពនៃប្រព័ន្ធហ្វ្រាំងវិញត្រូវបានគ្រប់គ្រងតាមរយៈប្រព័ន្ធហ្វ្រាំងដែលបានរួមបញ្ចូលនូវប្រព័ន្ធ WBTL WCBS 2.0 braking system ដែលផ្គត់ផ្គង់ដោយផ្ទាល់ដោយ Wuhu Bethel។ រថយន្ត off-road SUV នេះមានជម្រើសប្រើយ៉ាន់កង់រង្វង់ 19-inch ឬ 21-inch ជាមួយសម្បកកង់ខ្នាត 255/55R19 ឬ 265/45R21។ ទ្វារខាងក្រោយរបស់ iCaur V25 គឺបើកទៅចំហៀងខាងស្តាំដៃ និងមានប្រអប់សម្រាប់ដាក់អីវ៉ាន់ដូចនឹងរថយន្ត boxy-off-road ដទៃទៀតដែរ។


នៅលើដំបូងរបស់ iCaur V25 ឃើញមានបំពាក់នូវស៊ិនស័រ LiDAR ដែលបញ្ជាក់ច្បាស់ថា រថយន្តនេះ គឺមានប្រព័ន្ធជំនួយការសុវត្ថិភាពបើកបរ “Advanced (ADAS) driving system” ដែលគាំទ្រដំណើរការដោយបន្ទះឈីប Horizon Journey 6 silicon ដែលមានថាមពលដំណើរការកម្រិត 560TOPS។ ដូចនេះ iCaur V25 ក៏នឹងមានមុខងារដូចជា មុខងារចូលចំណតស្វ័យប្រវត្តិ មុខងារណែនាំផ្លូវនៅពេលបើកបរលើផ្លូវល្បឿនលឿន និងប្រព័ន្ធជំនួយការបើកបរផ្លូវក្នុងក្រុងជាដើម។ ចំពោះតម្លៃ និងថ្ងៃចេញលក់ផ្លូវការណ៍របស់ iCaur V25 ថ្មីនេះ ក្រុមហ៊ុន Chery Automobile នៅមិនទាន់បញ្ជាក់ឲ្យដឹងនៅឡើយទេក្នុងពេលនេះ៕