រថយន្ត Chery ute ដំបូងគេដែលបានលក់នៅប្រទេសអូស្ត្រាលី និងជារថយន្តដំបូងគេដែលប្រើម៉ាស៊ីនម៉ាស៊ូតប្រភេទ Plug-in hybrid គឺនឹងពាក់ស្លាកឈ្មោះថា “Stockman” នៅពេលដែលរថយនុ្ត Pick up PHEV ថ្មីនេះមកដល់ក្នុងបន្ទប់តាំងបង្ហាញក្នុងប្រទេសអូស្ត្រាលីនៅចុងឆ្នាំនេះ។ Stockman គឺជាផ្លាកសញ្ញាមួយក្នុងចំណោមស្លាកសញ្ញាដ៏មានសក្តានុពលជាង 20,000 ដែលបាន Chery ដាក់ឲ្យប្រជាជនអូស្ត្រាលីបោះឆ្នោតជ្រើសរើស ហើយក៏ជាផ្នែកមួយនៃការប្រកួតប្រជែងដាក់ឈ្មោះរថយន្តជាសាធារណៈ។ ហើយចុងក្រោយ Chery បានជ្រើសរើសមកត្រឹមអ្នកចូលរួមវគ្គផ្តាច់ព្រ័ត្រសម្រាប់ការដាក់ឈ្មោះចំនួនប្រាំបួននាក់កាលពីខែមុន។
Stockman ត្រូវបានដាក់ឈ្មោះតាមមនុស្សម្នាក់ដែលជាអ្នកមើលថែសត្វនៅសួនចិញ្ចឹមសត្វមួយ ដែលត្រូវបានគេស្គាល់ច្បាស់បំផុតនៅក្នុងឧស្សាហកម្មរថយន្តសម្រាប់ការប្រើប្រាស់របស់វាកន្លងមកនៅលើរថយន្តម៉ាក Suzuki Sierra/Jimny ដែលបានលក់នៅក្នុងប្រទេសអូស្ត្រាលីចាប់ពីដើមទសវត្សរ៍ឆ្នាំ 1970 ដល់ឆ្នាំ 2000។
Stockman ត្រូវបានដាក់ឈ្មោះតាមមនុស្សម្នាក់ដែលជាអ្នកមើលថែសត្វនៅសួនចិញ្ចឹមសត្វមួយ ដែលត្រូវបានគេស្គាល់ច្បាស់បំផុតនៅក្នុងឧស្សាហកម្មរថយន្តសម្រាប់ការប្រើប្រាស់របស់វាកន្លងមកនៅលើរថយន្តម៉ាក Suzuki Sierra/Jimny ដែលបានលក់នៅក្នុងប្រទេសអូស្ត្រាលីចាប់ពីដើមទសវត្សរ៍ឆ្នាំ 1970 ដល់ឆ្នាំ 2000។
ទោះបីជាបានធ្វើទីផ្សាររបស់ខ្លួនអស់រយៈពេលបីទសវត្សរ៍មកហើយក៏ដោយ ប៉ុន្តែ Suzuki មិនដែលដាក់ពាក្យសុំសិទ្ធិលើពាណិជ្ជសញ្ញានៃឈ្មោះរថយន្ត Stockman នៅប្រទេសអូស្ត្រាលីនោះទេ ដូចនេះវាបានបើកផ្លូវអនុញ្ញាតឱ្យ Chery ប្រើប្រាស់ឈ្មោះនេះដោយគ្មានការប្រឆាំងរារាំងតវ៉ា ហើយ Chery ព្រមទាំងបានដាក់ពាក្យស្នើសុំសិទ្ធិលើការប្រើប្រាស់ផ្លាកឈ្មោះ Stockman នៅលើរថយន្តផ្ទាល់ខ្លួនថែមទៀតផង។ ក្រុមហ៊ុន Mahindra បានលក់រថយន្ត Stockman utes នៅប្រទេសអូស្ត្រាលីនៅដើមទសវត្សរ៍ឆ្នាំ 1990 ទោះបីជាស្លាកសញ្ញានេះមានទំនាក់ទំនងជិតស្និទ្ធជាមួយគូប្រជែងរបស់ខ្លួនដែលជាក្រុមហ៊ុនផលិតរថយន្តជប៉ុនក៏ដោយ។
នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយកាលពីពេលថ្មីៗនេះ Chery បាននិយាយថា ឈ្មោះ “Stockman” គឺ “ជាការបំផុសគំនិតនៃការឌីស្សាញរថយន្តដែលមានភាពធន់ក្នុងការប្រើប្រាស់ ភាពអាចទុកចិត្តបាន និងស្មារតីឧស្សាហ៍ព្យាយាមធ្វើការរបស់បុគ្គលិកក្នុងប្រទេសអូស្ត្រាលី” ហើយ “ក៏ឆ្លុះបញ្ចាំងពីលក្ខណៈដែល Chery ជឿថា ជាការកំណត់និយមន័យសម្រាប់រថយន្តដំបូងរបស់ខ្លួន ដែលផ្តោតសំខាន់ទៅលើសមត្ថភាព ភាពធន់រឹងមាំ និងភាពបត់បែន” ផងដែរ។ លោក Steve Kodikara មកពីរដ្ឋ Victoria គឺជាអ្នកដែលបានឈ្នះលើការប្រកូតប្រជែងក្នុងការដាក់ឈ្មោះរថយន្ត Pick up ute ថ្មីរបស់ Chery ហើយរថយន្ត Chery Stockman គ្រឿងដំបូងដែលគ្រោងនឹងដឹកជញ្ជូននៅប្រទេសអូស្ត្រាលី គឺជារង្វាន់សម្រាប់ប្រគល់ជូនលោកតែម្តង។
Chery Stockman គឺជារថយន្ត Pick up ute ដំបូងគេដែលដំណើរការដោយប្រព័ន្ធម៉ាស៊ីន Hybrid ប្រើប្រេងម៉ាស៊ូតជាមួយនឹងម៉ាស៊ីនចំណុះ 2.5-litre turbo-diesel engine។ ទោះជាយ៉ាងណាសម្រាប់ប្រព័ន្ធអនុភាពកម្លាំងម៉ូទ័រអគ្គិសនីដែលបំពាក់នៅលើ Chery Stockman នៅមិនទាន់បានបង្ហាញឲ្យដឹងនៅឡើយទេ។ Chery Stockman នឹងមានបំពាក់មកជាមួយកញ្ចប់ថ្មទំហំធំជាមួយនឹងសមត្ថភាពបន្ទុកលើគ្រែដឹកខាងក្រោយបានដល់ 1,000kg និងការអូសសណ្តោងទំងន់បានដល់ 3,500kg។ សម្រាប់លក្ខណៈសម្បត្តិបច្ចេកទេស បច្ចេកវិទ្យាប្រើប្រាស់ រួមនឹងតម្លៃរបស់ Chery Stockman ute នឹងត្រូវបង្ហាញលម្អិតនៅចុងឆ្នាំ 2026 នេះហើយ៕





