ក្រុមហ៊ុន Chery ត្រៀមធ្វើការបញ្ចេញរថយន្តភិកអាប់ប្រភេទ Plug-in-hybrid ស៊េរីថ្មីក្នុងពេលឆាប់ៗនេះ ក្រោយពីមានការទម្លាយចេញនូវរូបភាពផ្លូវការណ៍។ រថយន្ត Pick up ស៊េរីថ្មីរបស់ Chery មានឈ្មោះថា Rely P3X។ រថយន្ត Pick up ថ្មីនេះផលិតឡើងដោយប្រើប្រាស់ស្ថាបត្យកម្ម heavy-duty Kaitan Architecture ដែលជាស្ថាបត្យកម្មរថយន្តថ្មីដែលដំណើរការដោយប្រព័ន្ធបច្ចេកវិទ្យាម៉ាស៊ីន Hybrid ប្រើប្រាស់ម៉ាស៊ូត ឬ parallel diesel plug-in hybrid។

Chery Rely P3X ដំណើរការដោយប្រព័ន្ធម៉ាស៊ីនម៉ាស៊ូត Diesel Plug-in-hybrid engine ជាមួយនឹងប្រព័ន្ធម៉ូទ័រអគ្គិសនីចំនួនពីរគ្រាប់។ រថយន្ត Pick up PHEV ថ្មីនេះ នឹងបំពាក់មកជាមួយម៉ាស៊ីនម៉ាស៊ីនចំណុះ 2.5-litre twin-turbocharged diesel engine ជាមួយប្រព័ន្ធម៉ូទ័រអគ្គិសនីដែលមានកម្លាំងខ្លាំង ដែលនឹងជម្រុយអោយការផលិតថាមពលសរុបរបស់ Rely P3X បានដល់ 350kW និងកម្លាំងរមួលដល់ 800N.m។

នៅខាងក្នុងកាប៊ីនរបស់ Chery Rely P3X មានបំពាក់ដោយអេក្រង់កម្សាន្ត Floating Screen ទំហំធំដល់ 15.6-inch និងដៃចង្កូតឌីស្សាញជារាងអក្សរ D ដោយមានពីរកាំមានប៊ូតុងសម្រាប់ចុចបញ្ជាមុខងារជាច្រើន ឬហៅថា Dual-spoke multi-function steering wheel system។

បន្ថែមពីនេះសម្រាប់កៅអីវិញជាប្រភេទកៅអីដែលមានមុខងារខ្យល់ក្តៅ ត្រជាក់ និងម៉ាស្សា។ ហើយក៏មានទូរទឹកកកដែលអាចកម្រិតសីតុណ្ហភាពក្តៅ និងត្រជាក់ផងដែរ រួមនឹងប្រព័ន្ធមុខងារប្រើប្រាស់ទំនើបៗជាច្រើនផ្សេងទៀត។ Chery Rely P3X នឹងក្លាយជាដៃគូប្រកូតប្រជែងទីផ្សារជាមួយឡាន Pick up PHEV ល្បីរបស់ក្រុមហ៊ុនចិនគឺ BYD Shark 6 PHEV។ Rely P3X នឹងចេញលក់នៅទីផ្សារផ្សេងក្រៅពីទីផ្សារប្រទេសចិន “Oversea Market” ក្រោមស្លាកឈ្មោះថ្មីថា “Chery Stockman”៕