ស្វែងរកពួកយើង:

Chery ចេញឡានថ្មីអាចជិះបានចម្ងាយ 1,400km នឹងដាក់លក់មុនជាមួយតម្លៃជាង 2 ម៉ឺនដុល្លារ

ដោយ

Koun Jab Luffy

15 តុលា 2025 12:09 ថ្ងៃត្រង់

អាន 3 នាទី

Article image
នៅថ្ងៃទី 13 ខែតុលា ឆ្នាំ 2025 នេះ ក្រុមហ៊ុនផលិតរថយន្ត Chery បានប្រកាសផ្លូវការណ៍ពីការបើកលក់មុនសម្រាប់រថយន្ត SUV ស៊េរីថ្មី ម៉ូដែល Fulwin T11  ហើយដោយនេះ គឺជាប្រភេទរថយន្ត Hybrid SUV ដែលមានបំពាក់នូវម៉ាស៊ីនសាំងចំណុះ 1.5L សម្រាប់ជាជំនួយដល់ការបើកបរបានរយះចម្ងាយឆ្ងាយ។ រថយន្ត Large-side SUV ដំណើរការដោយប្រព័ន្ធ Hybrid ស៊េរីថ្មីនេះ ក៏បានបំពាក់មកជាមួយប្រព័ន្ធសែនស័រ LiDAR នៅលើដំបូលខាងមុខ រួមនឹងប្រព័ន្ធជំនួយការបើកបរ Falcon 700 driving assistance system។
Chery Fulwin T11 មានតម្លៃ 28,090 ដុល្លារ និងមានការឌីស្សាញរូបរាងប្រណិតហាប់មាំជាមួយនឹងផ្នែកខាងមុខឌីស្សាញរំលេចជាមួយអំពូល LED ស្លីម និងមានប៉ាណាឌីស្សាញជារាងទឹកធ្លាក់យ៉ាងទាក់ទាញ។ នៅផ្នែកចំហៀងត្រូវបានបង្អួតរាងជាមួយយ៉ាន់កង់ជាប្រភេទកាំរាយ ឬ Multi-spoke rims មានទំហំ 21-inch និងបំពាក់ជាមួយសម្បកកង់ប្រទាលធំរចនាបែបស្ព័រ។ Fulwin T11 EREV មានបណ្តោយ 5,150mm/ ទទឹង 1,995mm/ កំពស់ 1,800mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 3,120mm។
Article image
ផ្នែកកាប៊ីនរបស់ Fulwin T11 មានការឌីស្សាញឡើងបែបទំនើបភាពជាមួយនឹងអេក្រង់បង្ហាញព័ត៌មាន Full LCD Instrument, អេក្រង់កម្សាន្តទំហំធំដល់ទៅ 30-inch ជាប្រភេទ panoramic 6K Display រួមទាំងមានមុខងារបង្ហាញនៅលើអេក្រង់ខាងមុខ AR-HUD head-up display ផងដែរ។
Article image
រថយន្តស៊េរីថ្មីនេះ មានកៅអីចំនួន 6 រៀបជា 2x2x2, មានប្រព័ន្ធភ្លើងបំភ្លឺតាមកាប៊ីន Ambient lighting ចំនួន 256 ពណ៌ និងប្រព័ន្ធបំពងសំឡេងចំនួន 23 គ្រាប់។ សម្រាប់ម៉ូដែល Fulwin T11 ស្តង់ដារ មានភ្ជាប់មកជាមួយប្រព័ន្ធជំនួយការបើកបរ Falcon 500 assistance system ដែលមានមុខងារដូចជា ប្រព័ន្ធជំនួយការបើកបរលើផ្លូវល្បឿនលឿន highway driving assistance និងប្រព័ន្ធជំនួយការចូលចំណោត parking assistance។ ហើយសម្រាប់ម៉ូដែល High-Trim វិញ គាំទ្រមកជាមួយប្រព័ន្ធ Falcon 700 assistance system ដែលភ្ជាប់មកជាមួយមុខងារ urban NOA និង ETC ជាដើម។
Article image
ចំពោះប្រព័ន្ធ Hybrid របស់ Fulwin T11 វិញ បានដំណើរការនៅលើម៉ាស៊ីនសាំង 1.5L និងរួមដំណើរការដោយប្រព័ន្ធម៉ូទ័រអគ្គិសនីឆ្លាតវៃចំនួនពីរនៅផ្នែកខាងក្រោយ។ ជាពិសេស Fulwin T11 បានភ្ជាប់មកជាមួយប្រព័ន្ធដំណើរការកង់ទាំងបួនឆ្លាតវៃ intelligent all-wheel-drive system ថែមទៀតផង។ ចំពោះម៉ាស៊ីន Hybrid 1.5L អាចផលិតកម្លាំងបាន 115kW (154hp) ដែលអាចជាន់ល្បឿនស្ទុះពីកុងទ័រ 0 ទៅ 100km/h ចាយពេលខ្ទង់ 5 វិនាទី។ Fulwin T11 មានជម្រើសកញ្ចប់ថ្មទំហំ 33.6798kWh និង 39.9168kWh  ជាប្រភេទថ្ម lithium iron phosphate ដែលសាកភ្លើងមួយពេញអាចជិះបានចម្ងាយ 170km និង 180km តាមជម្រើសទំហំ តាមការបញ្ជាក់ពី WLTC។ សម្រាប់ការសាកភ្លើងមួយពេញម្តងអាចឲ្យ Fulwin T11 ជិះបានចម្ងាយ 220km ហើយបើគូបនិងការចាក់សាំងមួយពេញម្តងអាចជិះបានដល់ចម្ងាយ 1,400km៕
Chery ចេញឡានថ្មីអាចជិះបានចម្ងាយ 1,400km នឹងដាក់លក់មុនជាមួយតម្លៃជាង 2 ម៉ឺនដុល្លារ