ស្វែងរកពួកយើង:

Crosshair 17 HX D14V Gaming Laptop ស៊េរីថ្មី ដ៏មានអនុភាពបំផុតរបស់ក្រុមហ៊ុន MSI

ដោយ

Koun Jab Luffy

10 តុលា 2024 10:58 ព្រឹក

អាន 3 នាទី

Article image
MSI Crosshair 17 HX D14V គឺជាម៉ាស៊ីនកុំព្យូទ័រ Laptop ដ៏មានអនុភាពកំលាំងខ្លាំងមួយរបស់ក្រុមហ៊ុន MSI។ ម៉ាស៊ីនកុំព្យូទ័រ Laptop ស៊េរីថ្មីនេះ មិនត្រឹមតែផលិតឡើងសម្រាប់កិច្ចការងារអាជីវកម្ម ការងារទូទៅប៉ុណ្ណោះទេ ប៉ុន្តែ វាក៏ត្រូវបានផលិតឡើងសម្រាប់បំពេញកិច្ចការងារធំៗដូចជាការងារផ្នែកឌីស្សាញ កាត់តវីដេអូ និងការលេងហ្គេមផងដែរ ដោយសារតែម៉ាស៊ីន Laptop ស៊េរីថ្មីមួយនេះ ត្រូវបានក្រុមហ៊ុនធ្វើការបំពាក់មកជាមួយគ្រឿងបង្គុំដែលមានសមត្ថភាពខ្លាំងៗជំនាន់ថ្មីចុងក្រោយបំផុត។
MSI Crosshair 17 HX D14V បានដំឡើងមកជាមួយអង្គ CPU ខ្លាំងជំនាន់ថ្មីចុងក្រោយរបស់ Intel គឺ 14th Generation core i7-HX Processor គូបផ្សំជាមួយអង្គ GPU ជំនាន់ចុងក្រោយរបស់ NVIDIA ស៊េរី GeForce RTX 4070 ទំហំ 8GB GDDR6 ដែលគាំទ្រដំណើរជាមួយប្រព័ន្ធ Advanced AI ដែលគាំទ្របានដល់ 321 AI TOPS ជាមួយល្បឿន Boost Clock 2175 កំលាំង 140W Dynamic Boost ដែលធ្វើឲ្យរាល់ការ render កម្មវិធីដែលមានក្រាហ្វិចធំៗប្រព្រឹត្តិទៅបានដោយរលូន និងកម្រិតគុណភាពច្បាស់ខ្លាំងបំផុត។
Article image
ជាពិសេសជានេះ MSI Crosshair 17 HX D14V នៅមានភ្ជាប់នូវរន្ធដាក់រ៉េមជាប្រភេទ DDR5 ចំនួនពីរដែលអាចដាក់ទំហំបានដល់ 96GB។ សម្រាប់អង្គផ្ទុកទិន្នន័យវិញ គឺគាំទ្រជាប្រភេទ  M.2 SSD NVMe PCIe Gen 4 និង PCIe Gen 5 ដែលជួយសម្រួលឲ្យរាល់ដំណើរការកិច្ចការងារទាំងឡាយនៅលើ Crosshair 17 HX D14V ប្រកបដោយភាពរលូន និងមានប្រសិទ្ធិភាពខ្ពស់ទាន់សភាពការ។ Gaming Laptop ស៊េរីថ្មីនេះគាំទ្រដំណើរការដោយប្រតិបត្តិការណ៍ Windows 11 Pro។
Article image
សម្រាប់ការឌីស្សាញរូបរាងខាងក្រៅវិញ MSI Crosshair 17 HX D14V គឺមានភាពប្រណិតហាប់រឹងមាំល្អ។ Gaming Laptop ស៊េរីថ្មីនេះមានទំងន់ប្រមាណ 2.8kg។ Crosshair 17 HX D14V មានអេក្រង់ជាប្រភេទ IPS LCD ទំហំធំទូលាយល្អរហូតដល់ទៅ17-inch ល្បឿន refresh rate 240Hz និងគាំទ្រកម្រិតបង្ហាញដល់ Quad-HD+ ជាមួយទំហំរីសូលូហ្ស៊ិន 2560x1600px។
Article image
នៅលើគែមខាងលើរបស់អេក្រង់មានបង្កប់ដោយកាមេរ៉ាវ៉ិបខេមកម្រិត H-720p@30fps ជាមួយមុខងារ 3D Noise Reduction (3DNR)។ Gaming Laptop ស៊េរីថ្មីនេះមានប្រព័ន្ធ Speaker កំលាំង 2W ចំនួនពីរគ្រាប់, ប្រើប្រាស់ Keyboard ជាប្រភេទ 24-Zone RGB Gaming Keyboard with Copilot Key, បំពាក់ប្រព័ន្ធ Wi-Fi 6E និងបច្ចេកវិទ្យា Bluetooth v5.3។
Article image
MSI Crosshair 17 HX D14V មានថ្មចំនួន 4-cell កំលាំង 90Whr និងគាំទ្រការសាកភ្លើងជាមួយឆ្នាំងសាកកំលាំង 240W adaptor។ សម្រាប់រន្ធដំណរភ្ជាប់វិញមានដូចជា USB3.2 Type-C Gen2 គាំទ្រមុខងារ DisplayPort™/ Power Delivery 3.0, រន្ធ USB-3.2 Type-A Gen1, HDMI2.1 កម្រិតបញ្ចូនរូបភាពវីដេអូ 8K@60Hz / 4K @ 120Hz, រន្ធ Ethernet-RJ45 និងរន្ធម៉ាក្រូហ្វូន ឬរន្ធដោតកាសខ្នាត 3.5mm Combo Jack ជាដើម៕
Crosshair 17 HX D14V Gaming Laptop ស៊េរីថ្មី ដ៏មានអនុភាពបំផុតរបស់ក្រុមហ៊ុន MSI