ស្វែងរកពួកយើង:

Deepal ចេញឡានអគ្គិសនីដំបូងលើពិភពលោក ប្រើប្រាស់នូវបន្ទះឈីបខ្នាត 3nm

ដោយ

Koun Jab Luffy

10 កញ្ញា 2025 01:47 រសៀល

អាន 2 នាទី

Article image
ក្រុមហ៊ុនរថយន្តម៉ាក Deepal របស់ Changan ទើបតែបានបញ្ចេញរថយន្ត mid-size sedan ថ្មី ម៉ូដែល Deepal L06 ដែលជារថយន្តដំបូងគេក្នុងលោកប្រើប្រាស់នូវបន្ទះឈីបខ្នាត 3nm ប្រភេទ ឬ3nm automotive-grade cabin chip។ រថយន្តស៊េរីថ្មីនេះ មានបំពាក់នូវប្រព័ន្ធចាប់សញ្ញាកម្រិតខ្ពស់ LiDAR Sensor ហើយនិងមានជម្រើសម៉ូដែល EREV និង EV។
Deepal L06 មានបណ្តោយតួរខ្លួន 4,830mm/ ទទឹង 1,905mm/ កម្ពស់ 1,480mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 2,900mm។ ផ្នែកខាងមុខ Deepal L06 មានការឌីស្សាញបែបទាក់ទាញជាមួយនឹងរបាំងប៉ាណាមុខលយចេញបន្តិច រំលេចជាមួយចង្កៀងរចនាបែបបញ្ឆិតយ៉ាងទាក់ទាញ និងផ្នែកខាងក្រោយរចនាបែប Hatchback ជាមួយចង្កៀងបំភ្លឺរចនាជា ducktail spoiler។
Article image
ចូលមកផ្នែកកាប៊ីនខាងក្នុងវិញត្រូវបានឌីស្សាញបែប T-Shape dashboard layout ភ្ជាប់ជាមួយអេក្រង់កម្សាន្តនៅកណ្តាលទំហំធំ ដែលមានរន្ធម៉ាស៊ីនត្រជាក់នៅខាងក្រោម។ Deepal L06 មិនមានអេក្រង់សម្រាប់បង្ហាញព័ត៌មាននៅក្រោយដៃចង្កូតនោះ ដោយវាប្រើប្រាស់នូវប្រព័ន្ធបង្ហាញលើកញ្ចក់ដំបូលខាងមុខ AR-HUD ដែលអាចបង្ហាញចេញបានទំហំធំដល់ 50-inch។
Article image
Deepal L06 មានជម្រើសពីរម៉ូដែលផ្សេងគ្នា គឺម៉ូដែលដំណើរការដោយថាមពលអគ្គិសនីសុទ្ធ ឬ Pure electric (EV) និងប្រភេទប្រើម៉ាស៊ីន Hybrid ឬ EREV។ ដោយក្នុងនោះម៉ូដែល Deepal L06 EV មានបំពាក់នូវម៉ូទ័រអគ្គិសនីមួយមានកម្លាំង 200kW (268hp) ជាមួយជម្រើសកញ្ចប់ថ្មទំហំ 56.12kWh សាកភ្លើងពេញម្តងអាចជិះបានចម្ងាយ 560km និងទំហំ 68.82kWh អាចជិះបានចម្ងាយ 670km នៅពេលសាកភ្លើងពេញម្តង។
Article image
ចំពោះម៉ូដែល Deepal L06 EREV វិញ មានបំពាក់ដោយម៉ាស៊ីន 1.5L Engine កម្លាំង 72kW ជាមួយម៉ូទ័រអគ្គិសនីមួយកម្លាំង 175kW (235hp) និងកញ្ចប់ថ្មទំហំ 28.39kWh ដែលសាកភ្លើងពេញម្តងអាចជិះបានចម្ងាយ 180km ដោយប្រើថាមពលថ្មសុទ្ធ។ ទោះជាយ៉ាងណា ទាំង Changan និង Deepal មិនទាន់បានបញ្ជាក់ពីតម្លៃ និងថ្ងៃចេញលក់ Deepal L06 នៅឡើយទេក្នុងពេលនេះ៕