ស្វែងរកពួកយើង:

Deepal L07 ឆ្នាំ 2026 ភ្ជាប់មកជាមួយ Huawei ADAS ដាក់លក់តម្លៃតែ 2 ម៉ឺនដុល្លារទរ

ដោយ

Koun Jab Luffy

14 សីហា 2025 06:23 ព្រលប់

អាន 3 នាទី

Article image
កាលពីថ្ងៃទី 13 ខែសីហានេះ ក្រុមហ៊ុន Changan បានប្រកាចេញនូវឡានអគ្គិសនី Deepal L07 ស៊េរីថ្មីឆ្នាំ 2026 នៅលើទីផ្សារប្រទេសចិន ដោយមានការដាក់អោយដំណើរការជាមួយនិងជំនួយការបើលបរថ្មី Huawei  Qiankun ADS 4.0 SE ថែមទៀតផង។ ឡានអគ្គិសនីស៊េរីថ្មីនេះមានជម្រើស BEV និង EREV និងមានការពង្រឹងទៅលើម៉ូទ័រអគ្គិសនី ក៏ដូចជាទ្រទ្រង់ដោយបន្ទះឈីប Qualcomm Snapdragon 8295P ផងដែរ។
តាមការបញ្ជាក់នៅក្នុងប្រភពខាងលើនេះ បានអោយដឹងថា ឡានថ្មីនេះ គឺមានការប្រើប្រាស់នូវគ្រោង 0.215 Cd ដូចគ្នាជាមួយនិងម៉ូដែលឆ្នាំ 2025 អញ្ចឹង ដោយមានមានចង្កៀងលឹបតូច ដៃទ្វាលាក់ជិត ហើយនឹងមាន spoiler ដំណើរការស្វ័យប្រវត្តិ ក៏ដូចជាស្តុងក្រោយមានរាងឆ្នូតប្រវែង 1.2 ម៉ែត្រ អមដោយឡូហ្កូមានអំពូលភ្លឹង 136 LED ទៀតផង។ សម្រាប់ម៉ូដែល 2026 Deepal L07 នេះ គឺជាប្រភេទ Mide-Size Sedan មានវិមាត្រ 4875/1890/1480mm និងមានគម្លាតកង់មុខក្រោយ 2900mm។
Article image
2026 Deepal L07 ម៉ូដែលស្តង់ដារត្រូវបានក្រុមហ៊ុនដាក់អោយដំណើរការជាមួយជំនួយការបើកបរឆ្លាតវៃ Huawei Qiankun ADS 4.0 SE និងមានការគាំទ្រដោយ Millimeter-Wave Radars ចំនួន 3 គ្រាប់ និង Ultrasonic Radars ចំនួន 12 គ្រាប់ ហើយនិងមាន Camera ចំនួន 10 គ្រាប់ថែមទៀតផង។ បន្ថែមពីនេះ ក៏នូវមានមុខងារប្រព័ន្ធសុវត្ថិភាព 21 Active Safety Functions, Parking assist និង Highway & Urban Lane Center control ផងដែរ។
Article image
សម្រាប់ជម្រើស BEV គឺមានម៉ូទ័រកម្លាំង 200 kW (268 សេះ) កម្លាំងរមួល 290 ញូតុនម៉ែត្រ គាំទ្របច្ចេកវិទ្យាសាក 3C fast charging មានអាគុយទំហំ 56.12 kWh ឬ 68.82 kWh lithium iron phosphate បើកបរបានចម្ងាយ 550km ឬ 660km តានស្តង់ដារ CLTC cruising range។
Article image
ចំពោះជម្រើស  EREV គឺមានម៉ាស៊ីនចំណុះ 1.5L និងមានកម្លាំង 175 kW (235 សេះ) មានកម្រិតរមួល 290Nm ទ្រទ្រង់ដោយបច្ចេកវិទ្យាសាក 3C fast charging គាំទ្រដោយអាគុយទំហំ 28.39 kWh lithium iron phosphate អាចបើកបរជាមួយអគ្គិសនីសុទ្ធបានចម្ងាយ 240km តាមស្តងដារ CLTC និងចម្ងាយ 1,500km នៅពេលដែលសាកពេញម្តង និងចាក់សាំងពេញម្តង។ សម្រាប់ការសាកពី 30% ទៅ 80% ប្រើពេលត្រឹមតែ 15 នាទីប៉ុណ្ណោះ។
Article image
ទៅមើលផ្នែកខាងក្នុងវិញ Deepal L07 ឆ្នាំ 2026 មានការបំពាក់នូវ AR-HUD ទំហំដល់ទ 55 អ៊ីង និងអេក្រង់ទីពីរនៅចំកណ្តាល មានទំហំ 15.6 អ៊ីងបង្ហាញចេញបានកម្រិត 2.5K ហើយនិងមានដៃចង្កូតជំនាន់ថ្មីផងដែរ។ បន្ថែមពីនេះនៅលើឡាននេះ ក៏មានការបំពាក់នវ Qualcomm Snapdragon 8295P រួមនិង Deepal OS 4.0 ដែលមានភ្ជាប់នូវ AI assistant ទៀតផង។
Article image
ខាងក្រោមនេះ គឺតម្លៃ Deepal L07 ឆ្នាំ 2026
550 Max BEV: 145,900 យ៉ន់ (20,300 USD)
550 Ultra BEV: 155,900 យ៉ន់ (21,700 USD)
660 Max BEV: 155,900 យ៉ន់ (21,700 USD)
660 Ultra BEV: 165,900 យ៉ន់ (23,100 USD)
240 Max EREV: 145,900 យ៉ន់ (20,300 USD)
240 Ultra EREV: 155,900 យ៉ន់ (21,700 USD)