
Deepal S05 ដែលជាឡានអគ្គិសនីប្រភេទ Crossover របស់ក្រុមហ៊ុន Changan ត្រូវបានដាក់សម្ពោធជាផ្លូវការណ៌នៅលើទីផ្សារអឺរ៉ុបហើយដោយមានតម្លៃខ្ពស់ដល់ជាង 38,990 យូរ៉ូ ដែលស្មើរនឹង 45,780 ដុល្លារ ខ្ពស់ជាងការដាកលក់នៅលើទីផ្សារប្រទេសកម្ពុជាយើងដែលមានតម្លៃត្រឹមតែជាង 3 ម៉ឺនដុល្លារប៉ុណ្ណោះ។ តាមការបញ្ជាក់ពីក្រុមហ៊ុនបានអោយដឹងថា សម្រាប់ម៉ូដែល AWD គឺមានការបំពាក់អាគុយទំហំ 68.8Kwh សាកពេញម្តងអាចបើកបានចម្ងាយ 485km តាមស្តង់ដារ WLTP ហើយនិងបង្កើតល្បឿនពី 0 ទៅ100 km/h ប្រើពេលត្រឹមតែ 5.5 វិនាទីប៉ុណ្ណោះ។
Deepal S05 ត្រូវបានក្រុមហ៊ុនដាក់សម្ពោធជាផ្លូវការជាលើកដំបូងនៅលើទីផ្សារប្រទេសចិនកាលពីខែតុលា 2025 ហើយនឹងមានការដាក់លក់ដោយផ្ទាល់ពី Deepal ផ្ទាល់តែម្តង។ ជាមួយនិងម៉ូដែលថ្មីដែលបង្ហាញវត្តមាននៅលើទីផ្សារអឺរ៉ុបនេះ គឺជាឡាអគ្គិសនីស្ថិតនៅក្រោមឆ័ត្ររបស់ Changan ហើយនឹងមានការចូលរួមតាំងបង្ហាញនៅក្នុងព្រឹត្តិការណ៌ IAA Mobility 2025 នៅទីក្រុង Munich ប្រទេសអាល្លឺម៉ង់ថែមទៀតផង។

Deepal S05 មានតួរខ្លួន 4620/1900/1600 mm ខណៈដែលគម្លាតកង់មុខក្រោយប្រវែង 2,880mm។ ឡាននេះមានការឌីស្សាញខាងមុខបែបអនាគត ខណៈដែលការឌីស្សាញខាងក្នុង គឺមិនមានអេក្រង់ Conventional instrument cluster នោះទេ ដោយមានតែអេក្រង់នៅកណ្តាលទំហំ 15.4 អ៊ីង រួមនិងកន្លែងសាក wireless phone charging pads 2 ហើយនិងកន្លែងដាក់កែវទឹក 2 ដូចគ្នា។ សម្រាប់ដៃចង្កូត គឺមានទម្រង់ Three-spoke D-shaped steering wheel។ ឡាននេះមានឃ្លុបក្រោយអាចដឹកឥវ៉ាន់បាន 492 ខណៈនៅឃ្លុបខាងមុខអាចដឹកបាន 159 លីត្រ។

Deepal S05 BEV ដែលលក់នៅលើទីផ្សារអឺរ៉ុបនេះ គឺមានអាគុយ LFP ទំហំ 68.8kWh និងមានម៉ូទ័រអគ្គិសនីមួយនៅខាងក្រោយ 200kW (268 សេះ) កម្លាំងរមួល 290Nm។ សម្រាប់ការបង្កើតល្បឿនពី 0 ទៅ 100 km/hគឺប្រើប្រាស់ពេល 7.5 វិនាទី។ ចំពោះ RWD វិញ អាចរត់បានចម្ងាយ 485km តាមស្តង់ដារ WLTP។ រីឯម៉ូដែល 4WD មានម៉ូទ័រកម្លាំង 320 kW (429 សេះ) កម្លាំងរមួល 502Nm និងអាចបង្កើតល្បឿនពី 0 ទៅ100 km/h ប្រើពេលត្រឹមតែ 5.5 វិនាទី។ Deepal S05 មានតម្លៃចាប់ពី 38,990 យូរ៉ូ ទៅ 44,990 យូរ៉ូ ដែលស្មើរ 45,800 ដុល្លារទៅ 52,840 ដុល្លារ។

