ស្វែងរកពួកយើង:

Deepal S05 គឺជារថយន្តអគ្គិសនីដំបូងគេដែលចេញពីខ្សែសង្វាក់ផលិតកម្មរោងចក្រថ្មីរបស់ Changan នៅប្រទេសថៃ

ដោយ

Koun Jab Luffy

18 ឧសភា 2025 11:48 ថ្ងៃត្រង់

អាន 3 នាទី

Article image
ថ្មីៗនេះ មានព័ត៌មានថ្មី បានរាយការណ៌ថា រោងចក្រផលិតរថយន្ត Changan Thailand Manufacturing បានចាប់ផ្តើមសង្វាក់ផលិតក្នុងទីក្រុង Rayong ជាមួយកម្រោងផលិតរថយន្តចំនួន 200,000 គ្រឿងនៅក្នុងមួយឆ្នាំ។ រោងចក្រនេះ នឹងប្រមូលផ្តុំខ្សែសង្វាក់រថយន្តម៉ាក Changan, Deepal និង Avatr សម្រាប់ទីផ្សារអាស៊ីអាគ្នេយ៍ អូស្ត្រាលី និងនូវែលសេឡង់។ ដែលរោងចក្រនេះ នឹងនាំវត្តមានម៉ាករថយន្ត Changan នៅក្នុងតំបន់ទៅកាន់កម្រិតថ្មីមួយផ្សេងទៀត។
ក្រុមហ៊ុនផលិតរថយន្ត Changan បានចាប់ផ្តើមការសាងសង់រោងចក្រដំបូងរបស់ខ្លួនក្នុងប្រទេសថៃនៅក្នុងទីក្រុង Rayong នៅចុងឆ្នាំ 2023។ រោងចក្រនេះត្រូវបាន រួមមានការកន្លែងបាញ់ថ្នាំ ការតម្លើងម៉ាស៊ីន និងខ្សែភ្ជាប់ថ្មរថយន្ត។ ការសាងសង់រោងចក្រនេះត្រូវបានបញ្ចប់ក្នុងឆ្នាំនេះ និងបានចាប់ផ្តើមដំណើរការដំបូងនៅថ្ងៃទី 15 ខែឧសភា។ សម្រាប់ផលិតភាពក្នុងការផលិតរថយន្តរបស់រោងចក្រនេះគឺមានចំនួន 10 ម៉ឺនគ្រឿងក្នុងមួយឆ្នាំ។ យ៉ាងណាមិញ Changan គ្រោងនឹងបង្កើនផលិតភាពក្នុងការផលិតឲ្យដល់ចំនួន 200,000 គ្រឿងនៅឆ្នាំ 2027។
Article image
នៅក្នុងពិធីសម្ពោធផលិតកម្មនេះ តំណាងក្រុមហ៊ុន Changan បានថ្លែងថា រោងចក្រនេះ នឹងក្លាយទៅជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍន៍របស់ក្រុមហ៊ុននៅក្រៅប្រទេស។ គម្រោងនេះ បានកំណត់ស្តង់ដារសម្រាប់ការអភិវឌ្ឍន៍ជាសកលរបស់ Changan រួមទាំងការកសាងប្រព័ន្ធផលិតកម្មនៅក្រៅប្រទេស ដំណើរការស្រាវជ្រាវ និងការអភិវឌ្ឍន៍ជាសកល រួមនឹងគំរូខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងការនាំចេញផងដែរ។ បើគិតមកដល់ពេលនេះ Changan Automobile បានលក់រថយន្តចំនួន 14,000 គ្រឿងក្នុងទីផ្សារប្រទេសថៃ។ ទោះជាយ៉ាងណាតួរលេខនេះ មិនបានបំពេញតាមគោលដៅលក់កាលពីឆ្នាំ 2024 របស់ខ្លួនដែលគ្រោងលក់ក្នុងចំនួនពី 15,000 ទៅ 18,000 គ្រឿងឡើយ។ សម្រាប់កត្តាធ្វើឲ្យការលក់មានបានដល់ចំនួនគោលដៅដែលបានកំនត់ គឺភាគច្រើនដោយសារតែកត្តាសេដ្ឋកិច្ចក្នុងស្រុក។
Article image
បច្ចុប្បន្ន Changan Automobile បានលក់តែរថយន្តដំណើរការដោយថាមពលថ្មី ឬហៅថា BEV, PHEV និង EREV នៅក្នុងប្រទេសថៃ។ ដែលរថយន្តទាំងនោះរួមមានម៉ូដែល Changan Lumin, Deepal S05, Deepal E07, Deepal L07, Deepal S07, និង Avatr 11។ ក្នុងរយៈពេល 3 ឆ្នាំខាងមុខ ក្រុមហ៊ុនផលិតរថយន្តចិនមួយនេះ គ្រោងនឹងបញ្ចេញរថយន្តដំណើរការដោយថាមពលថ្មីចំនួន 12 ម៉ូដែលបន្ថែមទៀត។
Article image
សម្រាប់រថយន្តដំបូងដែលចេញពីខ្សែសង្វាក់ផលិតកម្មនៅក្នុងរោងចក្រថ្មីក្នុងទីក្រុង Rayong គឺជា Deepal S05 ដែលជាប្រភេទ Crossover ចង្កូតស្តាំ។ រថយន្ត Compact SUV មួយនេះមានបណ្តោយតួរខ្លួន 4,620mm/ ទទឹង 1,900mm/ កំពស់ 1,600mm និងគម្លាតរវាងកង់មុខទៅកង់ក្រោយ 2,880mm។ នៅខាងក្នុង S05 មានកៅអីចំនួន 5 និងអាចផ្ទុកទំងន់ 492kg ខណៈម៉ូដែលប្រើអគ្គិសនីសុទ្ធអាចផ្ទុកទំងន់បានធ្ងន់ជាងប្រហែល 159kg។
Article image
Deepal S05 EV ដំណើរការដោយម៉ូទ័រអគ្គិសនីមួយមានកម្លាំង 175kW (235hp) ភ្ជាប់នៅលើភ្លៅខាងក្រោយ ហើយអាចជាន់ស្ទុះពីកុងទ័រ  0-100km/h ចាយពេលខ្ទង់ 7.3 វិនាទី។ ម៉ូដែលនេះបំពាក់ថ្មប្រភេទ LFP ទំហំ 56.12kWh ដែលសាកភ្លើងពេញម្តងអាចជិះបានចម្ងាយ 470 គីឡូម៉ែត្រ។ ដោយឡែកសម្រាប់ម៉ូដែល EREV ដំណើរដោយម៉ូទ័រអេឡិចត្រូនិចកំលាំង 160kW (215hp) ភ្ជាប់មកជាមួយថ្មប្រភេទ LFP ទំហំ 27.28kWh សាកភ្លើងពេញម្តងអាចបើកដោយប្រើថាមពលអគ្គិសនីសុទ្ធបានចម្ងាយ 170 គីឡូម៉ែត្រ។ ម៉ូដែល Deepal S05 EREV ភ្ជាប់មកជាមួយម៉ាស៊ីនប្រភេទ Naturally aspirate ចំនុះ 1.5-liter ដើរតួរជាម៉ាស៊ីនភ្លើងសាកថ្មដែលចាក់សាំងមួយពេញអាចជម្រុយចម្ងាយបើកបរដល់ S05 បានចម្ងាយផ្លូវ 1,000 គីឡូម៉ែត្រ៕
Deepal S05 គឺជារថយន្តអគ្គិសនីដំបូងគេដែលចេញពីខ្សែសង្វាក់ផលិតកម្មរោងចក្រថ្មីរបស់ Changan នៅប្រទេសថៃ